Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អង្គការក្រៅរដ្ឋាភិបាលមួយ សហការជាមួយអាជ្ញាធរនៃសហគមន៍ជនបទ ប្រារព្ធទិវាអន្តរជាតិនារី ខួបទី១០៩ បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

ដោយ Pothe Thun
06/03/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងព្រះរាជសារ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត អបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២០ បានប្រទាននូវការកោតសរសើរ និងគាំទ្រចំពោះប្រធានបទ ( មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ) ដែលប្រធានបទនេះ ស្របតាមបរិការណ៍នៃប្រទេសកម្ពុជា និងឆ្លើយតបផងដែរទៅនឹងក្របខណ្ឌថ្មីជាសាកល នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុកឲ្យនរណាម្នាក់នៅឯកកោ នោះឡើយ។

ព្រះរាជសារដ៏ឧត្តុងឧត្តមនេះ បានលើកយកមកអានទាំងស្រុងដោយ លោកស្រី ឡិញ រ៉ាមី មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមនៃស្រុកពួក ខេត្តសៀមរាប នៅមូលដ្ឋានសហគមន៍ជនបទឃុំដូនកែវ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ខួបទី១០៩ ដែលគាំទ្រសហការរៀបចំឡើង ដោយអង្គការបន្ទាយស្រី និងអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក។ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ដែលភាគច្រើនជាស្រ្តី បានចូលរួមក្នុងពិធីនោះ ។ នេះគឺជាឆ្នាំទី១០ហើយ ដែលអង្គការបន្ទាយស្រីបានរៀបចំទិវាអន្តរជាតិនារី នៅឃុំដូនកែវ ដែលជាសហគមន៍គោលដៅ របស់ខ្លួន។

លោកស្រី ប៊ុន គីមលី សមាជិកក្រុមប្រឹក្សាស្រុកពួក ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារថ្នាក់ស្រុក បានលើកឡើងថា បុគ្គលគ្រប់រូប មានសិទ្ធិស្មើគ្នាតាំងពីកំណើតមកម្លេះ ដូច្នេះមិនមានការបែងចែក អ្នកនេះសិទ្ធិច្រើន ឬតិចនោះឡើយ។ ធម្មជាតិបុរសដែលមានកម្លាំងខ្លាំង ក៏មិនមែនសម្រាប់ប្រើទៅលើអំពើហិង្សានោះដែរ តែសម្រាប់គាំទ្រ ការពារស្ត្រី និងកុមារ ហើយវប្បធម៌នៃការពិភាក្សាគ្នារវាងបុរស និងស្ត្រី គឺជាជម្រើសដ៏ប្រពៃបំផុត ដើម្បីសុភមង្គល និងភាពរុងរឿងនៃគ្រួសារ។ សមភាពយេនឌ័រនាំឲ្យមានភាពថ្លៃថ្នូរក្នុងការរស់នៅជាមួយគ្រួសារនិងសង្គមជាតិ។ មិនចំពោះតែស្រ្តីនោះទេ ក្នុងនោះក៏មានបុរសផងដែរ ត្រូវនាំគ្នានិយាយ និងក្រោកឈរឡើង ដើម្បីទទួលយកចំណេះដឹងសង្គម អំពីសិទ្ធិស្រ្តី៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

រូបភាព និងអត្ថបទ៖ ងិន គឹមឡេង

Tags: ទិវាអន្តរជាតិនារី​យេនឌ័រសិទ្ធិស្រ្តីអង្គការក្រៅរដ្ឋាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកគូទគោយន្តកន្ត្រៃពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកគូទគោយន្តកន្ត្រៃពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង

ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.