Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

ដោយ Pothe Thun
06/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណៈ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្ដរជាតិ ចូលទស្សនាសារមន្ទីរចំនួន៣ នៅក្នុងខេត្ដសៀមរាប ដោយមិនគិតថ្លៃចំនួនមួយឆ្នាំ ដើម្បីអបអរពិធីខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា និងដើម្បីទាក់ទាញអ្នកទេសចរណ៍មកកាន់ប្រទេសកម្ពុជា ។

សារមន្ទីរទាំងបីនោះមាន ទី១ សារមន្ទីរនរោត្ដម ព្រះសីហនុ អង្គរ ទី២ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីស្ថិតនៅក្រុងសៀមរាប និងទី៣ សារមន្ទីរកុលាលភាជន៍អង្គរស្ថិតនៅភូមិតានី ស្រុកបន្ទាយស្រីខេត្ដសៀមរាប ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអោយដឹងកាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០នេះថា អាជ្ញាធរជាតិអប្សរា នឹងបើកអោយសិស្សនិស្សិត ភ្ញៀវជាតិ និងអន្ដរជាតិ ចូលទស្សនាសារមន្ទីរចំនួន១ឆ្នាំ ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២០ ដើម្បីអបអរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា និងដើម្បីឲ្យពួកគាត់សិក្សាស្វែងយល់ពីវប្បធម៌ និងប្រវត្ដិសាស្ដ្រខ្មែរ អោយកាន់តែប្រសើរ ព្រមទាំងដើម្បីអោយមានការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្ដសៀមរាប អោយកាន់តែច្រើន ។

សារមន្ទីរនរោត្ដម ព្រះសីហនុ អង្គរ មានដាក់តាំងនូវរូបចម្លាក់បដិមាជាច្រើន ដែលជាវប្បធម៌បុរាណ បង្ហាញពីប្រវត្ដិសាស្ដ្រដ៍អស្ចារ្យក្នុងសម័យអង្គរ ដែលអ្នកទស្សនាអាចយកចំណេះដឹងនៅទីនោះ។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានការដាក់តំាងនូវសំលៀកបំពាក់ប្រពៃណីអាស៊ី ដែលមានវប្បធម៌ឥណ្ឌា-កម្ពុជា និងមានសំលៀកបំពាក់នៅតាមបណ្ដាប្រទេសនៅតាមទន្លេមេគង្គចូលរួមពិព័រណ៌នៅទីនោះផងដែរ។ ដោយឡែកសារមន្ទីរកុលាលភាជន៍ ភូមិតានី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកុលាលភាជន៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនាសម័យបុរាណ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឡុង កុសល បានអំពាវនាវដល់គ្រិះស្ថានអប់រំ និងសាធារណៈជន ជាតិ និងអន្ដរជាតិ ទៅទស្សនាសារមន្ទីរទាំងបីនេះ ដោយលោកថា សិស្សនិស្សិតនឹងមានចំណេះដឹងបន្ថែមទៀតពីប្រវត្ដិសាស្ដ្ររបស់ខ្មែរ។ សូមជម្រាបថា សារមន្ទីរនរោត្ដមព្រះសីហនុ អង្គរ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិចូលទស្សនាប្រមាណជាង៣ម៉ឺននាក់។ ចំណែកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរ ចូលទស្សនាចំនួន៦១៣នាក់ ខណៈដែលសារមន្ទីរកុលាលភាជន៍នៅភូមិតានី ស្រុកបន្ទាយស្រីមិនទាន់ដឹងចំនួនពិតនៅឡើយ៕
អត្ថបទ និងរូបភាព ៖ បូ សាវី

Tags: ទស្សនាដោយមិនគិតថ្លៃសារមន្ទីរសារមន្ទីរកុលាលភាជន៍អង្គរសារមន្ទីរនរោត្ដម ព្រះសីហនុ អង្គរសារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកគូទគោយន្តកន្ត្រៃពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកគូទគោយន្តកន្ត្រៃពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង

ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង

អូស្ត្រាលីបិទសាលារៀនមួយភ្លាមៗ ក្រោយរកឃើញសិស្សម្នាក់មានផ្ទុកមេរោគ COVID-19

អូស្ត្រាលីបិទសាលារៀនមួយភ្លាមៗ ក្រោយរកឃើញសិស្សម្នាក់មានផ្ទុកមេរោគ COVID-19

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.