អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ផ្សព្វផ្សាយអំពីមេរោគអេដស៍ ក្នុងពិធីបុណ្យអុំទូកខេត្តសៀមរាប
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានចុះផ្សព្វផ្សាយអំពីការពារនៃមេរោគអេដស៍ការប្រឹក្សានិងធ្វើតេស្តឈាមមិនគិតថ្លៃដល់ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩ក្នុងខេត្តសៀមរាប។ ដើម្បីត្រៀមក្នុងឱកាសទិវាពិភពលោកប្រយុទ្ឋនឹងជំងឺអេដស៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ និងឈរលើគោលបំណងចូលរួមជាមួយពិភពលោក ក្នុងការសម្រេចនូវទិសដៅថែទាំ ព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងចូលរួមអនុវត្តនូវគំនិតផ្តួចផ្តើមរបស់ថ្នាក់ជាតិ ៣.០ ក្នុងការលុបបំបាត់ការឆ្លងថ្មីមេរោគអេដស៍នៅឆ្នាំ២០២០។ យុទ្ធនាការនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងកម្មវិធីអេដស៍ខេត្តសៀមរាប បានធ្វើសកម្មភាពអប់រំនិងផ្សព្វផ្សាយដល់សាធារណៈជនទូទៅ ...