អាជ្ញាធរខេត្តសៀមរាបទើបនឹងបំពាក់ឧបករណ៍ហាត់ប្រាណចំនួន១០ប្រភេទនៅសួនច្បារខាងជើងព្រះរាជដំណាក់
បន្ទាប់ពីបានកែប្រែទីធ្លានៅជាប់មាត់ស្ទឹងសៀមរាប ដែលស្ថិតនៅខាងជើងព្រះរាជដំណាក់ ឱ្យទៅជាទីធ្លាសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ និងមួយចំណែកជាចំណតរថយន្ត ដោយមានការតុបតែងធ្វើឲ្យសោភ័ណភាពនៅទីធ្លានេះមានភាពស្រស់ស្អាត ហើយរៀងរាល់ពេលល្ងាច មានប្រជាពលរដ្ឋជា ច្រើនបាននាំគ្នាធ្វើការហាត់ប្រាណនៅទីធ្លានេះ ចំណែកឯភ្ញៀវទេសចរ ក៏បានទៅលំហែកាយនៅតំបន់នេះច្រើនផងដែរនោះ និង ដើម្បី ហើយដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ក្នុងការលើកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ក្រៅពីបន្តធ្វើការពង្រីកនូវទីធ្លា កាលពីចុងសប្តាហ៍មុននេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំតម្លើងឧបករណ៍ហាត់ប្រាណចំនួន១០ ...