ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប ក្នុងគោលបំណង ប្រមូលធាតុចូល និងមតិយោបល់ពីអង្គសិក្ខាសាលា ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ថ្លែងនៅចំពោះមុខ លោកប្រធានគ្រប់គ្រងគម្រោងនៃទីភ្នាក់ងារសុវត្ថិភាព និង សុខភាពការងារកូរ៉េ (KOSHA) និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ ...