Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប

ដោយ Pothe Thun
25/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប ក្នុងគោលបំណង ប្រមូលធាតុចូល និងមតិយោបល់ពីអង្គសិក្ខាសាលា ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ថ្លែងនៅចំពោះមុខ លោកប្រធានគ្រប់គ្រងគម្រោងនៃទីភ្នាក់ងារសុវត្ថិភាព និង សុខភាពការងារកូរ៉េ (KOSHA) និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានយកចិត្តទុកយ៉ាងខ្លាំង ក្នុងគាំពារដល់បងប្អូនកម្មករនិយោជិត តាមរយៈការដាក់ចេញនូវ គោលនយោបាយជាបន្តបន្ទាប់ ដើម្បីធានានូវកំណើនការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុវត្ថិភាព និងសុខភាពការងារ ប្រព័ន្ធរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិត នៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ តាមរយៈការអនុវត្តគោលនយោបាយខាងលើ

ក្រសួង បានបន្តអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី២ ឆ្នាំ២០១៨-២០២២ នៃកម្មវិធីទី៤- ការលើកកម្ពស់សុខភាព និងសុវត្ថិភាព ការងាររបស់ខ្លួន ការរៀបចំគោលនយោបាយ ស្តីពីសុខភាព និងសុវត្ថិភាពការងារ ដែលក្នុងសម្រេចបាននូវលទ្ធផលការងារសំខាន់ៗជាបន្តបន្ទាប់ដូចជា ១/ ការដាក់ចេញនូវ ផែនការមេលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០១៨-២០២២ ២/ ការរៀបចំកម្រងព័ត៌មានលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងកម្រងព័ត៌មាន ជាតិស្តីពីសារធាតុអាបេស្តូសនៅកម្ពុជា ៣/ ការរៀបចំការដាក់ចេញនូវគោលការណ៍ ប្រតិបត្តិស្តង់ដារ ស្ដីពីដំណើរការរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩ ៤/ ការរៀបចំគោលការណ៍ណែនាំស្តីពីសុវត្ថិភាពក្នុងការប្រើប្រាស់សារ ធាតុគីមីនៅកន្លែងធ្វើការ ៥. ការរៀបចំឯកសារមេរៀនបណ្តុះបណ្តាលស្តីពីការកែលម្អ របៀបធ្វើការសម្រាប់ការដ្ឋានសំណង់អគារខ្ពស់ (WILCON)។ លើសពីនេះ ឯកឧត្តម បញ្ជាក់ថា ក្រោមកិច្ចសហការ និងគាំទ្រពីទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ និងក្រសួងការងារកូរ៉េ នាយកដ្ឋានពេទ្យការងារកម្ពុជា បាននឹងកំពុងអនុវត្តគម្រោងចំនួន ២ រួមមាន ១/ ការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងា ២/ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារ សុវត្ថិភាព និងសុខភាពការងារកូរ៉េ នាពេលកន្លងមក ភាគីទាំងពីរបានទទួលលទ្ធផលការងារគួរឱ្យកត់សម្គាល់ រួមមានការពង្រឹងសមត្ថភាពដល់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្វែងយល់អំពីប្រព័ន្ធច្បាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅសាធារណរដ្ឋកូរ៉េ ការប្រគល់ឯកសារមេរៀនចំនួន ១០ប្រធានបទទាក់ទងនឹង សុវត្ថិភាពសំណង់ និងការបន្តផ្តល់ឧបករណ៍បណ្តុះបណ្តាលតាមរយៈវីដេអូ (Virtual Reality & Mixed Reality) និងរថយន្តចល័តសម្រាប់ធ្វើការបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ប្រចាំខែតុលា

គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ប្រចាំខែតុលា

តំណាងរាស្រ្តមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋជាង ៤៨៨គ្រួសារ ក្នុងឃុំពោធិ៍ទ្រាយ

តំណាងរាស្រ្តមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋជាង ៤៨៨គ្រួសារ ក្នុងឃុំពោធិ៍ទ្រាយ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ ក្នុងប្រទេសថៃ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ ក្នុងប្រទេសថៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.