Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ប្រចាំខែតុលា

ដោយ Pothe Thun
25/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ប្រចាំខែតុលា
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ដើម្បីធ្វើការពិនិត្យ និងពិភក្សាលើបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការខេត្តប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីសំណាកលោកលោកស្រី សមាជិកសមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូពាក់ព័ន្ឋ និងមន្ត្រីលេខាធិការដ្ឋាន គ.ខ.ប.ជ ជាច្រើនរូប។

មានប្រសាន៍នាឱកាសនោះ លោកស្រី យូ សុភា បានថ្លែងការកោតសរសើរដល់ស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីបង្គោលនៃក្រុមការងារ និងសមាជិកនៃលេខាធិការដ្ឋាន គ.ខ.ប.ជ ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួយញដូរមនុស្ស និងការទប់ស្កាត់ ការធ្វើចំណាកស្រុកមិនស្របច្បាប់ រហូតឈានដល់ការចាប់ខ្លួនមេខ្យល់ និងជួយសង្គ្រោះជនរងគ្រោះបានជាបន្តបន្ទាប់។ ក្នុងនោះលេខាធិការដ្ឋាន នៃគណៈកម្មាធិការ គ.ខ.ប.ជ ជាសេនាធិការ បានបំពេញតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំង និងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្ត ព្រមទាំងមានកិច្ចសហការល្អជាមួយអង្គការដៃគូ ដែលមានជំនាញបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផងដែរ។

លោកស្រី យូ សុភា មានប្រសាសន៍ថា សម្រាបការងារដែលលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានអនុវត្តកន្លងគឺមានដូចជា៖ ការអប់រំផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឧបាយកល ជនល្មើស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព កិច្ចការពារជនរងគ្រោះ បានផ្ដល់ការយល់ដឹងដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយផ្ទាល់ និងការផ្សព្វផ្សាយ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងមានការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ច និងតុលាការក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធអំពើជួញដូរ មនុស្ស ការជួយដល់ជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើសមានភាពល្អប្រសើរ និងមានកិច្ចសហការល្អ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ក្នុងឱកាសនោះដែរ លោកស្រីប្រធានលេខាធិការដ្ឋាន ក៍បានណែនាំដល់មន្ត្រីបង្គោលនៃក្រុមការងារទាំងអស់របស់គណៈកម្មាធិការខេត្ត ប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រុង-ស្រុក ត្រូវបន្តពិភាក្សា ដើម្បីស្វែងរកធាតុចូលក្នុងផែនការសកម្មភាពបន្តរបស់គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់បន្តអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ត្រូវបន្តតាមដាន និងត្រួតពិនិត្យឃ្លាំមើលជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច ពិសេសនៅតាមសហគ្រាសសិប្បកម្មឡឥដ្ឋ។ បន្តពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយ ទាំងក្នុងនិងក្រៅប្រទេស ជាមួយមន្ទីរអង្គភាព អង្គការដៃគូជាតិ អន្តរជាតិ ឆ្ពោះទៅគោលដៅរួម គឺការបង្ការ ទប់ស្កាត់ ការពារ និងបង្ក្រាបដើម្បីឈានទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិក ក្រុង ស្រុក ទាំង១២ អ្នកពាក់ព័ន្ធ និងមន្ត្រីនគរបាលយុត្តិធម៌អំពីការកំណត់អត្តសញ្ញណជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ ហើយត្រូវជំរុញឱ្យក្រុង-ស្រុក ឃុំ-សង្កាត់ គ្រោងផែនការសកម្មភាពដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងគ្រោងកញ្ចប់ថវិការសវាសង្គមលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ត្រូវត្រៀមរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដែលដឹកនាំដោយអយ្យសាលាដំបូងខេត្ត ព្រមទាំងបន្តពង្រឹងការងារបង្ការ ទប់ស្កាត់តាមរយៈការងារផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងប្រើគ្រប់លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដដៃទៀត ឱ្យបានដល់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវវ័យក្នុងសាលារៀន និងក្រៅសាលារៀន និងជនដែលងាយរងគ្រោះផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្រ្តមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋជាង ៤៨៨គ្រួសារ ក្នុងឃុំពោធិ៍ទ្រាយ

តំណាងរាស្រ្តមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋជាង ៤៨៨គ្រួសារ ក្នុងឃុំពោធិ៍ទ្រាយ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ ក្នុងប្រទេសថៃ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ ក្នុងប្រទេសថៃ

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារបន្ត

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.