Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារបន្ត

ដោយ Pothe Thun
26/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គលេខាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារបន្តសម្រាប់ខេត្តសៀមរាប តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូម ដោយមានការគាំទ្រដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP ក្រោមកម្មវិធី ACCESS (អាសេស)
ដើម្បីពិភាក្សាលើលទ្ធផលសម្រេចរបស់ ក.ស.ជ ខេត្តត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ ពីមន្ទីរអង្គភាពពាក់ព័ន្ធពិនិត្យ និងសម្ររចលើផែនការសកម្មភាព ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ពិនិត្យ និងសម្រេចលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់ ក.ស.ជ ខេត្តសៀមរាប។

កិច្ចប្រជុំនេះដែរប្រព្រឹត្តិទៅក្រោមធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក នាក់ ណេរ៉ុន អភិបាលខេត្តសៀមរាប និងជាប្រធាន ក.ស.ជ ខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសមាជិសមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប និងដៃគូពាក់ព័ន្ធ ប្រមាណជាង ៦០នាក់ ធ្វើឡើងនៅសណ្ឋាគារ សូម៉ាទេវី នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ជនមានពិការភាពមិនមែនជាបន្ទុកសង្គមនោះទេ ជាក់ស្ដែងក្នុងបរិបទឧស្សាហកម្មបច្ចេកវិទ្យា៤.០ ជនដែលមានពិការភាព ពួកគាត់ទទួលបាននូវចំណេះដឹង ជំនាញ ដែលជំនាញខ្លះអាចពូកែជាងមនុស្សធម្មតា ហើយពួកគាត់ក៏បានចូលរួមយ៉ាងសំខាន់ផងដែរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយ កម្រិតជីវះភាព និងភាពក្រីក្ររបស់ប្រជាជន ក្នុងការសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ហេតុនេះបើយើងមិនបានគិតដិតដល់ ចំពោះជនមានពិការភាពនោះទេ កម្ពុជាពុំសម្រេចទៅតាមគោលនោយោបាយរបស់រដ្ឋាភិបាលនោះទេ ក្នុងនោះក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏កំពុងយកចិត្តទុកដាក់ជំពោះបញ្ហារនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរយះកិច្ចប្រជុំនេះដែរ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់បណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាជួយដល់ជនពិការតាមវិស័យ និងជំនាញរបស់ខ្លួន ថាតើត្រូវជួយបែបណាដល់ជនមានពិការភាព ហើយអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ ចំពោះផ្លូវសម្រាប់ជនមានពីការភាព ជាពិសេសតាមនៅតាមទីកន្លែងសាធារណៈ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុង សម្បត្តិ បានបញ្ជាក់ថា កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅបន្ត នាពេលនេះពិតជាមានសារះសំខាន់ខ្លាំងណាស់ ដោយតាមវិស័យ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ពិនិត្យ និងសម្ររចលើផែនការសកម្មភាព អនុវត្តកន្លងមកទៅតាមអង្គភាពនីមួយៗ យកមកដាក់ពិភាក្សា និងរកដំណោះស្រាយ។ ឯកឧត្ដមបានទទួលស្គាល់ថា ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តសៀមរាប ពិតជាបានយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ឋ មានផ្លូវជំរាលជាដើម ពិតជាជួយបង្កភាពងាយស្រួលដល់ជនមានពិការភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ឋិ សេក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់បងប្អូនជនពិការ។ ហើយការងារពិការភាព ជាការងារអន្តរវិស័យ មិនមែនជាការងារស្នូលឬការងារផ្តាច់មុខ របស់ក្រសួងឬអង្គភាព ស្ថាប័នណាមួយនោះឡើយ គឺជាការងាររួមគ្នានិងប្រទាក់ក្រឡា រវាងអង្គភាព ស្ថាប័ន ក្រសួងនានា វាទាមទារឱ្យមានការចូលរួមក្នុងគ្រប់វិស័យពាក់ព័ន្ឋទាំងអស់៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកអង្គរជុំ ៣៤០គ្រួសារ បានទទូលស្បៀងពីរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកអង្គរជុំ ៣៤០គ្រួសារ បានទទូលស្បៀងពីរាជរដ្ឋាភិបាល

អាស៊ានបើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ក្រោមប្រធានបទ”ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន”

អាស៊ានបើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ក្រោមប្រធានបទ”ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន”

មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ នៅស្រុកជីក្រែង

មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ នៅស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.