Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ នៅស្រុកជីក្រែង

ដោយ Pothe Thun
27/10/2022
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ នៅស្រុកជីក្រែង
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា មន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះប្រតិបត្តិការចាក់ថ្នាំការពារជំងឺអុតក្តាមគោក្របី ក្រោយជួបគ្រោះទឹកជំនន់ នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

លោក ព្រំ វិច បានបញ្ជាក់ថា ការចាក់ថ្នាំវ៉ាក់សាំងដល់សត្វពានៈ ជាវិធានការណ៍ល្អប្រសើរ ដើម្បីការពារទុកជាមុនកុំឱ្យកើតជំងឺផ្សេងៗ ជាពិសេសនៅរដូវរំហើយនេះភាគច្រើនគោក្របី ច្រើនកើតជំងឺអុតក្តាម ដោយសារក្រោយពីទឹកជំនន់ក្រោលសម្រាប់សត្វដេកនោះបែកភក់ខ្វះអនាម័យ ចំណីអាហាររបស់វា ដូចជាស្មៅជាដើម វាពពេញទៅដោយក្លិនស្អុយ មានជាប់ភក់ ពេលគោ ក្របី ស៊ីទៅធ្វើឱ្យសុខភាពចុះខ្សោយ ងាយធ្វើឱ្យកើតជំងឺអុតក្តាមនេះ។ ហើយចំពោះវ៉ាក់សាំងនេះគ្រាន់តែជាផ្នែកមួយជួយការពារពីជំងឺរបស់សត្វតែប៉ុណ្ណោះ តែបើចង់ឱ្យសត្វពាហនៈមានសុខភាពល្អ គឺផ្តល់ស្មៅ ឬចំណី និងទឹកឱ្យបានគ្រប់គ្រាន់ រួមផ្សំជាមួយការសំអាតអនាម័យក្រោលជាប្រចាំផង ទើបសត្វលូតលាស់ និងមានសុខភាពល្អ។

សម្រាប់ថ្ងៃនេះដែរ ក្រុមការងារមន្ត្រីជំនាញ់បានចាក់វ៉ាក់សាំងគោក្របី បានចំនួន ៤៥២ក្បាល និងចែកថ្នាំព្យាបាល វីតាមីន ថ្នាំខៀវ និងទឹកថ្នាំសម្លាប់មេរោគ ដល់ភ្នាក់ងារសុខភាពសត្វភូមិសម្រាប់ចុះអន្តរាគមន៏ព្យាបាលជំងឺដល់សត្វពាហនៈជូនប្រជាពលរដ្ឋទាន់ពេលវេលាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមរបាយការណ៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២ ពុំមានជំងឺឆ្លងសត្វផ្ទុះឡើងគួរឱ្យកត់សម្គាល់អ្វីឡើយ ទន្ទឹមនឹងនេះ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចាក់ថ្នាំការពារជំងឺសារទឹក អុតក្តាម ដុំពក ដល់គោក្របីបានចំនួន៥៥៣៦៩ក្បាល និងចាក់ថ្នាំជាច្រើនប្រភេទដល់សត្វជ្រូកបានជិត២ម៉ឺន៥ពាន់ក្បាល ព្រមទាំងបានចាក់ការពារទៅលើបក្សី មាន់ទាបានជាង១លាន៥សែនក្បាលផងដែរ។ឆ្នាំ២០២២នេះ មន្ទីរកសិកម្មខេត្តទទួលបានថ្នាំការពារពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដូចជា ៖សារទឹកគោក្របី៥ម៉ឺនកម្រិត បុសខ្យល់៨ពាន់កម្រិត អុតក្តាម៣ពាន់កម្រិត បសុឱសថ និងសម្ភារៈបរិក្ខាមួយចំនួនទៀតផង៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចាក់វ៉ាក់សាំងការពារជំងឺជំងឺអុតក្តាមផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាបសត្វពាហនៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មាន ២៥រាជធានី-ខេត្ត ចូលរួមសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅខេត្តសៀមរាប

មន្ទីរព័ត៌មាន ២៥រាជធានី-ខេត្ត ចូលរួមសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅខេត្តសៀមរាប

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖វេទិកាAPPFមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងទូទាំងពិភពលោក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖វេទិកាAPPFមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងទូទាំងពិភពលោក

ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ សន្តិសុខ នៃកិច្ចប្រជុំ APPF នៅក្នុងប្រទេសថៃ

ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ សន្តិសុខ នៃកិច្ចប្រជុំ APPF នៅក្នុងប្រទេសថៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.