Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖វេទិកាAPPFមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងទូទាំងពិភពលោក

ដោយ Pothe Thun
27/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖វេទិកាAPPFមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងទូទាំងពិភពលោក
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចបានលើកឡើងថា វេទិកាលើកទី៣០របស់APPF នាពេលនេះ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពលរដ្ឋ នៅទូទាំងពិភពលោក។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ជាការងារដ៏ចាំបាច់និងអាទិភាពបំផុត ហើយថា APPF ត្រូវប្តេជ្ញារួមគ្នាដើម្បីសម្រេចឱ្យបាននូវការស្តារឡើងវិញ ប្រកបដោយបរិយាប័ន្ន និងធន់ តាមរយៈការលើកកម្ពស់បរិយាប័ន្នផ្នែកឌីជីថល និងហិរញ្ញវត្ថុ កិច្ចគាំពារសង្គម សមភាពយេនឌ័រ និងការអភិវឌ្ឍដែលផ្តោតលើមនុស្ស។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF) នៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ»។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ជាវេទិកាសភាធំមួយនៅក្នុងតំបន់ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កិច្ចប្រជុំដែលពិភាក្សាលើផ្នែកនយោបាយ និងសន្តិសុខ មានប្រធានបទសំខាន់ចំនួនបី រួមមាន ១) ការលើកកម្ពស់ការទូតសភាដើម្បីសន្តិសុខក្នុងតំបន់ ២) ការពង្រឹងសន្តិសុខផ្នែកព័ត៌មានវិទ្យានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និង ទី៣) ស្តីពី សភានិងការស្តារការងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការជួបជុំគ្នារបស់ APPF នាពេលនេះ គឺស្របពេលដែលពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន ដែលបានកំពុងកើតឡើង ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការគម្រាមកំហែងផ្នែកសន្តិសុខ សង្រ្គាមនៅអ៊ុយក្រែន ជាដើម។ ដោយឡែកនៅក្នុងតំបន់អាស៊ានវិញ វិបត្តិមនុស្សជាតិ និងនយោបាយនៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាសំាញាំ និងមិនងាយរលត់នោះទេ ខណៈដែលការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមិនទាន់បានចប់ទាំងស្រុង ។

ប្រឈមនឹងបញ្ហាទំាងអស់នេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវឱ្យមានការគោរពតាមច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ របស់សភាកម្ពុជា និងបានគោរពអញ្ជើញសមាជិកAIPA និងភ្ញៀវសង្កេតការណ៍ទំាងអស់ ចូលរួមមហាសន្និបាតនោះ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នឹងប្រព្រឹត្តិទៅក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន”។ កិច្ចប្រជុំនេះ នឹងបន្តកិច្ចសន្ទនាសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងសកល៕

Tags: វេទិកាAPPF
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ សន្តិសុខ នៃកិច្ចប្រជុំ APPF នៅក្នុងប្រទេសថៃ

ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ សន្តិសុខ នៃកិច្ចប្រជុំ APPF នៅក្នុងប្រទេសថៃ

ពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ក្នុងស្រុកប្រាសាទបាគង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ក្នុងស្រុកប្រាសាទបាគង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.