Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ

ដោយ Pothe Thun
27/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ បើកសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញបើកសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយ ក្រសួងព័ត៌មាន សហការជាមួយ អង្គការយូណេស្កូ ដើម្បីកំណត់របៀបវារៈសម្រាប់ដំណោះស្រាយតម្រង់ទិស និងបញ្ហាប្រឈមទូទៅ លើការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការយ៉ាងរឹងមាំ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់។

លោក SardarUmarAalm តំណាងអង្គការ UNESCOប្រចាំកម្ពុជា លើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងចម្រុះគឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ និងធានាថាប្រជាពលរដ្ឋអាចចូលរួម និងចូលរួមយ៉ាងពេញលេញនៅក្នុងសង្គមរបស់គេ។ វេទិកាពិភាក្សានាពេលនេះ នឹងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុត ដែលប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកំពុងប្រឈម ក្រោយជំងឺរាតត្បាត កូវីត-១៩ បានធូរស្រាល។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកប្រី Susanna Elmberger អ្នកទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃស្ថានទូតស៊ុយអ៊ែតប្រចាំប្រទេសកម្ពុជា លើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងចម្រុះ គឺជាមូលដ្ឋានគ្រឹះ នៃសង្គមប្រជាធិបតេយ្យ។ ប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈ មានតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត។ ការផ្សព្វផ្សាយព័ត៌មានប្រឌិតកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ហើយវាក៏បានប៉ះពាល់ដល់ការជឿទុកចិត្តដែលមនុស្សមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយផងដែរ។

មានប្រសាសន៍បើកសន្និសីទថ្នាក់ជាតិនាពេលនោះ ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា សន្និសីទនេះបានផ្ដល់នូវឱកាសដ៏វិសេសវិសាលសម្រាប់អង្គភាពសារព័ត៌មាន អ្នកជំនាញសារព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកសិក្សាស្រាវជ្រាវអំពីវិស័យព័ត៌មាន ដើម្បីពិភាក្សាគ្នា ចែករំលែក បទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីបានជាធាតុចូលសម្រាប់អភវិឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឲ្យ ប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការរក្សានូវបរិយាកាសល្អនៃវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាបាននូវការគោរពសិទ្ធិសេរីភាពខាង សារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយដោយស្មើភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ដែលមិនអាចខ្វះបាន ក្នុងការឆ្លុះបញ្ចាំងពីតថភាពសង្គមគ្រប់ជ្រុងជ្រោយ និង បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់រដ្ឋបាលសាធារណៈក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ ដើម្បីលើកកម្ពស់ឲ្យកាន់តែប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សុខសន្តិភាព និងការអភិវឌ្ឍ សង្គមប្រកបដោយចីរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានអំពាវនាវ ដល់អ្នកប្រកបអាជីពសារព័ត៌មានទាំងអស់នៅកម្ពុជា សូមបន្តចូលរួមគោរពច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន ដោយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត ព្រមទាំងបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មានឲ្យកាន់តែរីកចម្រើន ។ លើសពីនេះ អ្នកសារព័ត៌មាន ត្រូវរាយការណ៍នូវព័ត៌មានពិតត្រឹមត្រូវ និងមិនត្រូវធ្វើជាភ្នាក់ងារផលិត និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ដែលអាចបង្ករការបែកបាក់ ការស្អប់ខ្ពើម គុំគួន រើសអើង បង្ករជំលោះ និងអរិភាពផ្សេងៗ ក្នុងសង្គម។

អត្ថបទ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានសន្និសីទថ្នាក់ជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយកដ្ឋានព៍ត៌មាន និងសោតទស្សន៍ បើកសិក្ខាសាលាស្ដីពីសុវត្ថិភាពអ្នកសារព៍ត៌មាន និងការរៀបចំផែនការគ្រប់គ្រងហានិភ័យ

អគ្គនាយកដ្ឋានព៍ត៌មាន និងសោតទស្សន៍ បើកសិក្ខាសាលាស្ដីពីសុវត្ថិភាពអ្នកសារព៍ត៌មាន និងការរៀបចំផែនការគ្រប់គ្រងហានិភ័យ

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទំាងលើបញ្ហាប្រចាំថ្ងៃនិងពាណិជ្ជកម្ម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទំាងលើបញ្ហាប្រចាំថ្ងៃនិងពាណិជ្ជកម្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.