Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទំាងលើបញ្ហាប្រចាំថ្ងៃនិងពាណិជ្ជកម្ម

ដោយ Pothe Thun
28/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទំាងលើបញ្ហាប្រចាំថ្ងៃនិងពាណិជ្ជកម្ម
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បន្តថែរក្សាមរតកប្រពៃណីល្អពីដូនតា ក្នុងការជួយយកអាសារគ្នា ជួយគ្នាក្នុងគ្រាអាសន្ន ការឈឺថ្កាត់ តម្រូវការសេវាសុខាភិបាលបន្ទាន់ រួមនិងការដោះដូរទំនិញបម្រើឱ្យជីវភាពប្រចាំថ្ងៃ ធ្វើយ៉ាងណាបង្កភាពងាយស្រួលទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងជាប្រធាន APPF លើកទី៣០ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២នេះ នៅរដ្ឋសភាប្រទេសថៃ ខណៈសម្តេចដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនថៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនចំណាកស្រុកកម្ពុជា កំពុងស្នាក់នៅប្រកបការងារនៅក្នុង ព្រះរាជាណាចក្រថៃ និងទទួលឱកាសបានរៀនសូត្រផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឈួន លីកផៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំAPPF លើកទី៣០ នាឱកាសនេះ។ ឯកឧត្តមបានគំាទ្រចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ក្នុងនាមប្រធានរដ្ឋសភាថៃ ឯកឧត្តមតែងតែយកចិត្តទុកចំពោះទំនាក់ទំនងប្រទេសទំាងពីរ ពិសេសនៅក្នុងអំឡុង ពេលជំងឺកូវីដ១៩នេះ រដ្ឋសភាថៃបានស្នើដល់រដ្ឋបាលឱ្យយកចិត្តទុកដាក់ដល់ពលករបរទេសទំាងអស់ ដែលកំពុងធ្វើការនៅក្នុងប្រទេស នៅក្នុងនោះមានពលករកម្ពុជាផងដែរ។

ឯកឧត្តមប្រធានរដ្ឋសភាបានជម្រាបសម្តេចថា ឯកឧត្តមនឹងដឹកគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទល់មុខរវាងអាស៊ាន និងAIPA និងមហាសន្និបាតAIPA លើកទី៤៣នៅកម្ពុជាក្នុងខែវិច្ឆិកា ខាងមុខនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម ឈួន លីកផៃ បានបង្ហាញក្តីរីករាយ ចំពោះសមិទ្ធផលទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-ថៃ ក៏ដូចជារវាងរដ្ឋសភាទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាជាតិទំាងសងខាង និងបានរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។

ជាចុងបញ្ចប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងអបអរសាទរដល់រដ្ឋសភាថៃ ដែលបានរៀបចំកិច្ចប្រជុំ APPF លើកទី៣០ នេះយ៉ាងល្អ និងអធិកអធម និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

Tags: ​រដ្ឋសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារក្រឡាប់ផែ នៅភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារក្រឡាប់ផែ នៅភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប

សមាជិកយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៧០នាក់ នៃវិទ្យាល័យអង្គរ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

សមាជិកយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៧០នាក់ នៃវិទ្យាល័យអង្គរ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.