Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

ដោយ Pothe Thun
28/10/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទេសចរវត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនា ឬឈ្វេងយល់ពីទំនៀមទំលាប់សាសនា ហើយក៏មានការចាប់អារម្មណ៍ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប ក្រោយពីវិបត្តិជំងឺកូវិដ-១៩ មានភាពធូរស្បើយ ដោយក្នុងនោះចំនួនភ្ញៀវទេសចរក៏កាន់តែមានកំណើនជាបន្តបន្ទាប់។

ក្នុងឱកាសនាំភ្ញៀវបរទេសជាង ៤០នាក់មកទស្សនា និងឈ្វេងយល់ពីទំនៀមទំលាប ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត ខេត្តសៀមរាប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក យុន គឹមយ៉ាន មគ្គុទេសក៍ទេសចរណ៍ប្រចាំតំបន់សៀមរាប បានឱ្យដឹងថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញយ៉ាងពេញលេញយើងសង្កេតឃើញថា មានភ្ញៀវបរទេសហូរចូលមកកាន់ខេត្តសៀមរាបជាបណ្តើរៗហើយ។ ជាក់ស្តែងនៅតាមទីវត្តអារាម និងប្រាង្គប្រាសាទនានា ដែលមានភ្ញៀវទេសចរណ៍កើនឡើងប្រមាណជា ២០ ទៅ ២៥ភាគរយហើយ បើធៀបទៅនឹងឆ្នាំ២០១៩កន្លងមក។

លោក យុន គឹមយ៉ាន ក៏បានឲ្យដឹងថា គោលដៅចម្បងរបស់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ ដែលមកទស្សនាទីក្រុងអរិយធម៌របស់យើង គឺចង់ទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត។ ក្រៅពីនេះភ្ញៀវទេសចរណ៍ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិរបស់ប្រជាពលរដ្ឋ ពួកគាត់ចង់ដឹងពីការរស់នៅរបស់ប្រជាជនខ្មែរ និងចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនារបស់ជាតិយើងផងដែរ។ ហើយទេសចរណ៍វត្តអារាមនេះ ជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណ គឺកាលពីមិនទាន់មានកូវិដ-១៩ ភ្ញៀវទេសចរណ៍បរទេសតែងតែបានទៅទស្សនាវត្ត ប្រមាណ១០វត្ត ក្នុងក្រុងសៀមរាបយើង ដែលក្រសួងទេសចរណ៍ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍នោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មគ្គុទេសក៍ទេសចរណ៍រូបនេះ ក៏បានបញ្ចាក់ថា ចំពោះកម្មវិធីនាំក្រុមភ្ញៀវបរទេសមកទទួលទានអាហារពេលព្រឹក នឹងទស្សនានៅវត្តស្វាយរមៀតនាពេលនេះដែរ មានចំនួន ៤៣នាក់ ដែលវាជាលើកទី២ ហើយ ដោយលើកទី១ មានភ្ញៀវចម្រុះជាតិប្រមាណជាង ១០០នាក់។ ហើយចាំការនាំភ្ញៀវមកទស្សនានៅវត្តស្វាយរមៀតនេះដែរ គឺដោយសារតែទីវត្តអារាមទេសចរណ៍មួយ មានបរិស្ថានបៃតងស្អាត មានអនាម័យល្អ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ចូលមកឈ្វេងយល់ពីព្រះពុទ្ធសាសនានៅទីនេះ មានការសប្បាយចិត្ត និងពេញចិត្តជាខ្លាំង ចំពោះវត្តដែលក្រសួងបរិស្ថានបានផ្តល់ប័ណ្ណសរសើរថា ជាវត្តមេត្រីបរិស្ថាន មានពណ៍បៃតងស្រស់ស្អាត មានអនាម័យល្អ មានសួនច្បារ និងបន្ទប់ទឹកស្អាតផងដែរ។

សូមបញ្ជាក់ថា វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍ ដែលមានអនាម័យល្អ និងបរិស្ថានបៃតងស្រស់បំព្រង នឹងមានទឹកបារាយណ៍ដ៏ថ្លា គួរជាទីគយគន់ នឹងធ្វើឱ្យអារម្មណ៍អ្នកទស្សនាមានភាពស្រស់ថ្លា៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ទេសចរវត្ត​អារាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារក្រឡាប់ផែ នៅភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារក្រឡាប់ផែ នៅភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប

សមាជិកយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៧០នាក់ នៃវិទ្យាល័យអង្គរ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

សមាជិកយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៧០នាក់ នៃវិទ្យាល័យអង្គរ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

ចម្លាក់តោចំនួន២ នឹងយកទៅដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ ក្រោយពេលបញ្ចប់ការជួសជុល

ចម្លាក់តោចំនួន២ នឹងយកទៅដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ ក្រោយពេលបញ្ចប់ការជួសជុល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.