Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាជិកយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៧០នាក់ នៃវិទ្យាល័យអង្គរ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

ដោយ Pothe Thun
29/10/2022
នៅក្នុង សាសនា និង មនុស្សធម៌
សមាជិកយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៧០នាក់ នៃវិទ្យាល័យអង្គរ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោក លី ប៊ុនណា លេខាធិការ នៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបពាក់ឯកសណ្ឋានជូនសមាជិកថ្មី នៃយុវជនកាកទក្រហមកម្ពុជា ក្នុងវិទ្យាល័យអង្គរ ចំនួន ៧០នាក់ ដែលពិធីនេះបានប្រារព្ធនៅសាលប្រជុំវិទ្យាល័យអង្គរ។

ក្នុងឱកាសនោះ លោក លី ប៊ុនណា បានលើកឡើង អំពីគោលការណ៍សំខាន់ៗ និងគោលបំណងរបស់កាកបាទក្រហមកម្ពុជា ដើម្បីផ្សព្វផ្សាយដល់សមាជិកយុវជនកាកបាទក្រហមកម្ពុជាថ្មី ឱ្យបានជ្រាប និងយល់ដឹងសម្រាប់ជាមូលដ្ឋាន ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម ជាពិសេសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ការផ្តល់វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល ១ថ្ងៃ ដោយផ្តោតសំខាន់ ស្តីអំពី កាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងបញ្រ្ចាបលើប្រធានបទសុវត្ថិភាពចរាចរណ៍ ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមុនស្សធម៌។

លោកលី ប៊ុនណា បន្តថា បន្ថែមលើចំណេះដឹងនេះ ខ្ញុំសូមប្រគល់តួនាទី និងភារកិច្ចដល់ប្អូនៗ ដូចខាងក្រោម៖
– ប្អូនៗជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ។
– ប្អូនៗជាទំពាំងស្នងប្ញស្សីជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
– ត្រូវគោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ និងធ្វើជាគំរូល្អ ក្នុងស្រទាប់យុវវ័យ។
– ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍។
– ចូលរួមបន្តការអប់រំសុខភាព អនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់ នៃគ្រឿងញៀន។
– ចូលរួមសកម្មភាពមនុស្សធម៌ ក្នុងសាលា ដូចជាជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹក មិត្តយុវសិស្សពិការផងដែរ។
– ធ្វើជាគំរូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
– មានទំនាក់ទំនងស្មើភាព ក្នុងជួរយុវជន ដោយសហការល្អ ចែករំលែកបទពិសោធន៍ជាមួយយុវកាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាជាមួយយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហម នៃបណ្តាប្រទេសជាមិត្តនានាក្នុងសកលលោក។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

18/11/2025
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយពីសប្បុរសជននៅប្រទេសអូស្ត្រាលី

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយពីសប្បុរសជននៅប្រទេសអូស្ត្រាលី

17/11/2025

បន្ទាប់ពីបានទទួលតួនារី និងភារកិច្ច និងដើម្បីឆ្លើយតបនឹងប្រសាសន៍ផ្ដាំផ្ញើ និងការប្រគល់ភារកិច្ចរបស់គណ:អធិបតី តំណាងយុវជនថ្មី បានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖
– ប្ដេជ្ញា រៀនសូត្រឱ្យបានពូកែ គោរពវិន័យ សីលធម៌ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ។
– ប្ដេជ្ញា បំពេញតួនាទីភារកិច្ចជា យុវជនកាកបាទក្រហមកម្ពុជា។
– ប្តេជ្ញា ទ្រទ្រង់ និងចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានកាន់តែច្រើន ទាំងក្នុង និងក្រៅសាលារៀន។
– ប្ដេជ្ញា អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាពលរដ្ឋល្អទៅអនាគត៕

អត្ថបទ និងរូបភាព៖សាខាកាកបាទក្រហមខេត្តសៀមរាប
កែសម្រួល៖ លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចម្លាក់តោចំនួន២ នឹងយកទៅដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ ក្រោយពេលបញ្ចប់ការជួសជុល

ចម្លាក់តោចំនួន២ នឹងយកទៅដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ ក្រោយពេលបញ្ចប់ការជួសជុល

អ្នកបំរើសេវាកម្មទេសចរណ៍ជាង ១០០០នាក់ ត្រូវបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើជំនាញទេសចរណ៍

អ្នកបំរើសេវាកម្មទេសចរណ៍ជាង ១០០០នាក់ ត្រូវបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើជំនាញទេសចរណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសពប្រជាពលរដ្ឋ ៤នាក់ ក្នុងស្រុកពួក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសពប្រជាពលរដ្ឋ ៤នាក់ ក្នុងស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.