Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកបំរើសេវាកម្មទេសចរណ៍ជាង ១០០០នាក់ ត្រូវបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើជំនាញទេសចរណ៍

ដោយ Pothe Thun
29/10/2022
នៅក្នុង វប្បធម៌ និង ទេសចរណ៍
អ្នកបំរើសេវាកម្មទេសចរណ៍ជាង ១០០០នាក់ ត្រូវបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើជំនាញទេសចរណ៍
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកបំរើសេវាកម្មទេសចរជាងមួយពាន់នាក់ មកពីតាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនទេសចរណ៍ មគ្គុទេសសចរណ៍ បានបញ្ចប់វគ្គបណ្តុះបណ្តាលរបស់ខ្លួន លើការពង្រឹងជំនាញដែលមានស្រាប់ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ខណៈដែលក្រសួងទេសចរណ៍លើកឡើងថា ការពង្រឹងធនធានមនុស្សលើវិស័យទេសចរណ៍នេះ ស្របពេលភ្ញៀវទេសចរណ៍មកកម្សាន្តនៅកម្ពុជាមានសន្ទុះឡើងវិញជាបណ្តើរៗ។

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញដែលមានស្រាប់នូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចសម្រាប់បុគ្គលិកកំពុងបំពេញការងារ ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការស្តារឡើងវិញនៃធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងសមត្ថភាពជំនាញ និងសតិអារម្មណ៍របស់អ្នកបម្រើការក្នុងវិស័យ ទេសចរណ៍គឺជាកត្តាចាំបាច់ ដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ និងមានផែនការច្បាស់លាស់ នៅក្នុងការរៀបចំធនធានមនុស្សក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនឱ្យមានលក្ខណៈសមស្រប ទាំងបរិមាណ និងគុណភាព។

ឯកឧត្ដមបន្ដថា ការពង្រឹងគុណភាពសេវា កម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាលជំនាញថ្មី និងការអភិវឌ្ឍសមត្ថភាព អ្នកជំនាញបន្ថែម ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់នៅក្នុងការផ្តល់សេវាកម្មដល់ទេសចរ កាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវដែលធ្វើដំណើរកំសាន្តនៅតាមគោលដៅទេសចរណ៍។ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវបានមើលឃើញថានៅមានកម្រិតទាំងបរិមាណ និងគុណភាព ព្រមទាំងប្រឈមនឹង បញ្ហាប្រឈមមួយចំនួន ដែលក្នុងនោះរួមមានការខ្វះខាតសម្បទាដើម្បីទ្រទ្រង់ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ដូចជា សាលាវិជ្ជាជីវៈទេសចរណ៍ គ្រឹះស្ថានសិក្សាទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលកត្តានេះជំរុញឱ្យមានកង្វះខាតអ្នកជំនាញទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

ឯកឧត្ដមបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធាន មនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បាននឹងកំពុងយកចិត្ត ទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបានដាក់ចេញនូវចក្ខុវិស័យ “បុគ្គលិក ម្នាក់ ជំនាញមួយ ក្នុងការបំរើឱ្យវិស័យទេសចរណ៍។ឯកឧត្ដមបន្ដថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញ ដែលជាស្នូលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ វិស័យទេសចរណ៍កម្ពុជា ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា“មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកមួយគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ការពង្រឹងជំនាញដែលមានស្រាប់ និងរំលឹកឡើងវិញ សម្រាប់បុគ្គលិកដែលកំពុងបំរើការងារ ឬត្រូវបានបាត់បង់ការងារ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងសកម្មភាពស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍(MOT)ជាមួយសមាគមទេសចរណ៍កម្ពុជា(CATA)និងគាំទ្រផ្នែកបច្ចេកទេសដោយទីភ្នាក់ងារប្រឹក្សាយោលបល់ជំនាញវិជ្ឋាជីវៈទេសចរណ៍អេធីភីនិងស៊ីអេចធី ដែលជាជំនួយថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ។សិក្ខាកាមដែលបានការបណ្តុះបណ្តាលមាន១០ផ្នែក៖ ផ្នែកទីភ្នាក់ងារទេសចរណ៍និងការីទេសចរណ៍ ផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និងភេជ្ជៈ ផ្នែកផ្ទះបាយ ផ្នែកធនធានមនុស្ស ផ្នែកលក់ និងទីផ្សារឌីជីថល ផ្នែកស្ប៉ានិងម៉ាស្សា ផ្នែកវិស្វកម្ម។កម្មវិធីសិក្សានិងមេរៀនបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយផ្អែកលើសមត្ថភាពនៃជំនាញនីមួយៗ សម្រាប់បុគ្គលិកបម្រើការផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ផ្នែកទីភ្នាក់ងារនិងការីទេសចរណ៍និងផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍។វគ្គបណ្តុះបណ្តាលខ្លីនេះ បានធ្វើឡើងចាប់ពីថ្ងៃខែសីហា ដល់ខែតុលាឆ្នាំ២០២២នេះ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសពប្រជាពលរដ្ឋ ៤នាក់ ក្នុងស្រុកពួក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសពប្រជាពលរដ្ឋ ៤នាក់ ក្នុងស្រុកពួក

អង្គកឋិនសាមគ្គីដង្ហែចូលវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង ទទួលបានបច្ច័យជាង ២៥លានរៀលសម្រាប់ទុកសាងសង់កុដិថ្មី និងសមទ្ធិផលនានាបន្ថែម

អង្គកឋិនសាមគ្គីដង្ហែចូលវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង ទទួលបានបច្ច័យជាង ២៥លានរៀលសម្រាប់ទុកសាងសង់កុដិថ្មី និងសមទ្ធិផលនានាបន្ថែម

កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចអនុវត្តន៍បាននាពេលកន្លងមក និងផែនការការងារក្រសួងព័ត៌មាន

កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចអនុវត្តន៍បាននាពេលកន្លងមក និងផែនការការងារក្រសួងព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.