Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកដ្ឋានព៍ត៌មាន និងសោតទស្សន៍ បើកសិក្ខាសាលាស្ដីពីសុវត្ថិភាពអ្នកសារព៍ត៌មាន និងការរៀបចំផែនការគ្រប់គ្រងហានិភ័យ

ដោយ Pothe Thun
28/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គនាយកដ្ឋានព៍ត៌មាន និងសោតទស្សន៍ បើកសិក្ខាសាលាស្ដីពីសុវត្ថិភាពអ្នកសារព៍ត៌មាន និងការរៀបចំផែនការគ្រប់គ្រងហានិភ័យ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព៍ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីសុវត្ថិភាពអ្នកសារព៍ត៌មាន និងការរៀបចំផែនការគ្រប់គ្រងហានិភ័យ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ទ្បាងឆាង ឆ្នាំ២០២២-២០២៣ ដែលប្រារព្ធធ្វើទ្បើងនៅសណ្ឋាគារសុខាភ្នំពេញ រ៉េស៊ីដង់។

សិក្ខាសាលានេះ ដែរធ្វើឡើងដោយមានការចូលរួមដោយផ្ទាល់ និងប្រព័ន្ធហ្សូម និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្ដម ប្រាក់ វ៉ាន់ដា ទីប្រឹក្សាក្រសួងព៍ត៌មាន ឯកឧត្ដម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព៍ត៌មាន ព្រមទាំងសិក្ខាកាមមកពីគ្រប់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ផុស សុវណ្ណ បានមានប្រសាសន៍ថា ព័ត៌មាន គឺជាអាហារចាំបាច់ប្រចាំថ្ងៃដែលមិនអាចខ្វះបានដែលធ្វើឱ្យយើងបានដឹងពីព្រឹត្តិការណ៍នានា ដែលកំពុងកើតឡើងក្នុងប្រទេស តំបន់ និងលើសកលលោក ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាន។ សារៈសំខាន់នៃការទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបានតាមរយៈសារព័ត៌មាន គឺជាបញ្ហាស្លាប់រស់ដែលអាចស្តែងចេញ ជាពិសេសក្នុងករណីមានវិបត្តិដូចជាវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។ អ្នកសារព័ត៌មានហ៊ានលះបង់ពលីជិវិត ដើម្បីរាយការណ៍ព័ត៌មានពិតជូនសាធារណជន ស្របតាមវិជ្ជាជីវៈរបស់ខ្លួន។ ទោះយ៉ាងណាអ្នកសារព័ត៌មានមិនអាចចុះយកព័ត៌មានដោយប្រថុយប្រថាន ដោយគ្មានការគិតគូរពីសុវត្ថិភាពរបស់ខ្លួន និងរៀបចំផែនការគ្រប់គ្រងហានិភ័យមុនចុះទៅយកព័ត៌មាននោះដែរ។ នេះគឺជាការចាំបាច់ដែលអ្នកសារព័ត៌មាន ត្រូវមានសុវត្ថិភាពក្នុងការរាយការណ៍ព័ត៌មាននៃព្រឹត្តិការណ៍ដែលមានហានិភ័យខ្ពស់ និងអាចរាយការណ៍ព័ត៌មានពិតពីព្រឹត្តិការណ៍នោះបាន។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ផុស សុវណ្ណ បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឧបត្ថម្ភគាំទ្របង្កើតនូវសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ក្រោមមូលនិធិមេគង្គ-ទ្បាងឆាង ដែលសិក្ខាសាលាមានគោលបំណង៖
១.ចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹង ស្តីពីសុវត្ថិភាពអ្នកសារព័ត៌មានក្នុងពេលបំពេញបេសកកម្មការងារក្នុងព្រឹត្តិការណ៍ដែលមានហានិភ័យខ្ពស់
២.ចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងស្តីពីការរៀបចំផែនការគ្រប់គ្រងហានិភ័យមុនពេលចុះបំពេញបេសសកម្មការងារ
៣.ប្រមូលធាតុចូល និងការអនុវត្តល្អៗ ដើម្បីរៀបចំគោលនយោបាយ និងបទដ្ឋានគតិយុត្តដើម្បីការពារអ្នកសារព័ត៌មាន និងលើកកម្ពស់សិទ្ធិសេរីភាពអ្នកសារព័ត៌មាន។

ព្រមជាមួយនេះ ឯកឧត្ដម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព៍ត៌មាន បានលើកទ្បើងពីចំណុចសំខាន់ៗរបស់អ្នកសារព៍ត៌មានត្រូវមានដូចជា សីលធម៌ និងក្រមសីលធម៌ជាអ្នកសារព័ត៌មាន។ ក្នុងនាមជាអ្នកសារព៍ត៌មាន ត្រូវបែងចែកឲ្យច្បាស់អំពីអត្ថបទដំណឹង និងអត្ថបទទស្សនៈ។ អត្ថបទដំណឹងបែងចែកជា ៤ប្រភេទ គឺដំណឹងទាន់ហេតុការណ៍, អត្ថបទបទយកការណ៍, អត្ថបទដំណឹងវិភាគ, អត្ថបទសេចក្ដីរាយការណ៍ស៊ើបអង្កេត។ ចំពោះអត្ថបទទស្សនៈបែងចែកជា៤ដូចជា បទវិចារណកថា, អត្ថបទស្មេរ, បទអត្ថាធិប្បាយ និងលិខិតមិត្តអ្នកអាន។ ឯកឧត្ដម ឆាយ សុផល ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា “អ្នកកាសែត កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត” ជូនដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន៕

Tags: សុវត្ថិភាពអ្នកសារព៍ត៌មានអគ្គនាយកដ្ឋានព៍ត៌មាន និងសោតទស្សន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទំាងលើបញ្ហាប្រចាំថ្ងៃនិងពាណិជ្ជកម្ម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទំាងលើបញ្ហាប្រចាំថ្ងៃនិងពាណិជ្ជកម្ម

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.