Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មាន ២៥រាជធានី-ខេត្ត ចូលរួមសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅខេត្តសៀមរាប

ដោយ Pothe Thun
27/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរព័ត៌មាន ២៥រាជធានី-ខេត្ត ចូលរួមសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនដល់លោក លោកស្រីជាប្រធាន និងមន្ត្រីជំនាញ នៃមន្ទីរព័ត៌មានរាជធានី ខេត្តទូទាំងប្រទេស ដើម្បីបង្កើនសមត្ថភាព និងយល់ដឹងកាន់តែច្បាស់ពីនីតិវិធីចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាពិសេសការចុះបញ្ជីដោយប្រើប្រាស់លើប្រព័ន្ធ SARMIS។

ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: នៃក្រសួងព័ត៌មាន លើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហៅកាត់ថា SARMIS នេះ គឺជាការអនុវត្តផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើទំនើបកម្ម ឆ្ពោះទៅកាន់ប្រព័ន្ឋហិរញ្ញវត្ថុសាធារណ: ផ្តោតលើសមិទ្ធកម្ម និងវិមជ្ឈការស្របតាមស្តង់ដារឧត្តមានុវត្តន៍អន្តរជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ថាច់ ផែន លើកឡើងថា ការប្រើប្រាស់ប្រព័ន្ធ SARMIS ទាមទារឱ្យមន្ត្រីទទួលបន្ទុក មានចំណេះដឹងប្រើប្រាស់កុំព្យូទ័រ និង ប្រព័ន្ឋអ៉ិនធឺណិត ខណ:មន្ត្រីមួយចំនួននាពេលបច្ចប្បន្ន នៅមានកម្រិតលើជំនាញទាំងនេះនៅឡើយ។

ទោះជាយ៉ាងនេះក្ដី ឯកឧត្តមរដ្ឋលេខាធិការ ជឿជាក់ថា មន្ត្រីជំនាញ ដែលមានវត្តមាននាពេលនេះ នឹងប្រឹងប្រែងស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធ SARMIS នេះ ដើម្បីឱ្យការងារអនុវត្តន៍គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទាំងនោះ មានភាពច្បាស់លាស់ និងប្រកបដោយប្រសិទ្ឋភាពខ្ពស់។

គួររំលឹកថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហៅកាត់ថា SARMIS ត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងដំណាក់កាលទី ១ នៅខែធ្នូ ឆ្នាំ២០២០។ ប្រព័ន្ធ SARMIS នេះដែរ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពតម្លៃទ្រព្យសម្បត្តិរដ្ឋកាន់តែមានភាពងាយស្រួល បញ្ជូនទិន្នន័យពីអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ មកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបានឆាប់រហ័ស ជាពិសេស បានប្រែក្លាយការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែទំនើប ត្រឹមត្រូវ ជាក់លាក់ តម្លាភាព ប្រសិទ្ធភាព និង គណនេយ្យភាព ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមន្ទីរ​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖វេទិកាAPPFមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងទូទាំងពិភពលោក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖វេទិកាAPPFមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងទូទាំងពិភពលោក

ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ សន្តិសុខ នៃកិច្ចប្រជុំ APPF នៅក្នុងប្រទេសថៃ

ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ សន្តិសុខ នៃកិច្ចប្រជុំ APPF នៅក្នុងប្រទេសថៃ

ពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ក្នុងស្រុកប្រាសាទបាគង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ក្នុងស្រុកប្រាសាទបាគង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.