Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាស៊ានបើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ក្រោមប្រធានបទ”ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន”

ដោយ Pothe Thun
26/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាស៊ានបើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ក្រោមប្រធានបទ”ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន”
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន” បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ នៅខេត្តសៀមរាប ដោយផ្តោតលើការគាំទ្រដល់ការអនុវត្តគោលការណ៍ណែនាំសម្រាប់ការលើកកម្ពស់អាជីវកម្មបរិយាប័ន្ន ក្នុងតំបន់អាស៊ាន ជាពិសេសលើអត្ថប្រយោជន៍វិនិយោគ ឧបករណ៍គោលនយោបាយ និងយន្តការគាំទ្រគោលនយោបាយសម្រាប់អាជីវកម្មបរិយាប័ន្ន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំនេះថា “ជាមួយនឹងចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រែក្លាយនិងបន្តវិធានការការពារដល់ការអភិវឌ្ឍជាតិ ពីគ្រប់ទម្រង់នៃហានិភ័យនិងភាពមិនច្បាស់លាស់ យើងបានកំណត់ថាអាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្ម មួយក្នុងចំណោមមធ្យោបាយដ៏មានប្រយោជន៍បំផុត ក្នុងការជួយបំពេញកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកាត់បន្ថយភាពក្រីក្រក្នុងវិធីសាស្ត្រជាប្រព័ន្ធ ដែលផ្តល់ផលប្រកបដោយគុណភាព ឱ្យបានទៅដល់ស្រ្តី និងយុវជនកាន់តែច្រើន និងរួមចំណែកដល់ការបង្កើតការងារសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច ដោយផ្អែក លើមូលដ្ឋាននៃរង្វង់អាជីវកម្ម គំនិតបៃតង និងនវានុវត្តន៍។“

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថា “អាស៊ាន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់ ហើយសង្ឃឹមថា អាស៊ាន នឹងបន្តដឹកនាំរបៀបវារៈនៃអាជីវកម្មបរិយាប័ន្ន និងដាក់ចេញនូវកម្មវិធីប្រាកដប្រជាបន្ថែមទៀត ស្តីពីអាជីវកម្ម បរិយាប័ន្ន ដោយភ្ជាប់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន រួមទាំងក្រុមប្រឹក្សាធុរកិច្ច អាស៊ានផងដែរ”។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី Armida_Salsiah Alisjahbana អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (ESCAP) បានលើកឡើងថា “ក្រៅពីសកម្មភាពរបស់រដ្ឋាភិបាល វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការស្ដារឡើងវិញនៃសេដ្ឋកិច្ចសម្រាប់អនាគតប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់។ ក្នុងន័យនេះ គំរូអាជីវកម្មប្រកបដោយនវានុវត្តន៍ ដូចជាអាជីវកម្មបរិយាប័ន្ន កំពុង លេចឡើង ហើយបង្ហាញថាអាជីវកម្មទាំងនោះអាចផ្តល់ទំនិញ សេវាកម្ម និងជីវភាពរស់នៅ ដែលឈរលើ គោលការណ៍ធុរកិច្ចអាចរកប្រាក់ចំណេញ ទៅដល់មនុស្សដែលតែងមើលរំលង ដោយសារតែពួកគេផ្តោត លើតអាជីវកម្មដែលទទួលបានប្រាក់ចំណេញសុទ្ធ។”

ចំណែកលោក Christian Jahn នាយកប្រតិបត្តិនៃបណ្ដាញសកម្មភាពអាជីវកម្មបរិយាប័ន្ន (iBAN) បានកត់សម្គាល់ថា “អាស៊ានកំពុងត្រូវបានសកលលោកចាត់ទុកថាជាអ្នកត្រួសត្រាយ និងជាអ្នក បំផុសគំនិតសម្រាប់ការលើកកម្ពស់អាជីវកម្មបរិយាប័ន្ន ចាប់តាំងពីមេដឹកនាំអាស៊ានបានអំពាវនាវឱ្យបង្កើត បរិយាកាសអំណោយផលសម្រាប់អាជីវកម្មកាលពីឆ្នាំ២០១៧ កន្លងមក។ ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង លើកដំបូងទៅលើអាជីវកម្មបរិយាប័ន្នក្នុងឆ្នាំ២០១៩ បានរួមចំណែកដល់ការចាប់ផ្តើមនៃកម្មវិធី អភិវឌ្ឍន៍គោលនយោបាយអាជីវកម្មបរិយាប័ន្ន នៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិកផងដែរ។ នៅក្នុងកិច្ចប្រជុំ កំពូលអាជីវកម្មបរិយាប័ន្នអាស៊ាននៅឆ្នាំនេះ អ្នកបង្កើតគោលនយោបាយមកពីប្រទេសនីហ្សេរីយ៉ា ហ្សំប៊ី និងឥណ្ឌា ព្រមទាំងចែករំលែក និងពិភាក្សាអំពីវឌ្ឍនភាពជាមួយដៃគូអាស៊ានរបស់ពួកគេ។ កិច្ចសន្ទនានេះបង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយអំពីអាជីវកម្មបរិយាប័ន្ន កំពុងទទួលបានសន្ទុះនៅទូទាំងពិភពលោក ដែលរួមចំណែកឆ្ពោះទៅរកការផ្លាស់ប្តូរទីផ្សារសង្គម អេកូឡូស៊ីសកល។

អាជីវកម្មបរិយាប័ន្ន គឺជាក្រុមហ៊ុនអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចអាចរកប្រាក់ចំណូល ដែល មាននវានុវត្តន៍ និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ប្រជាជន ក្រីក្រ និងប្រជាជនដែលមានចំណូលទាបនៅបាតនៃពីរ៉ាមីត។ ចាប់តាំងពីឆ្នាំ២០២០ មក កម្ពុជាគឺជាប្រទេសឈានមុខគេក្នុងអាស៊ាន ក្នុងការលើកកម្ពស់ អាជីវកម្មបរិយាប័ន្ន។ នៅឆ្នាំ២០២១ ប្រទេសកម្ពុជាបានផ្សព្វផ្សាយរបាយការណ៍សិក្សាអំពីទីផ្សារអាជីវកម្ម បរិយាប័ន្នជាលើកដំបូងរបស់ខ្លួន និងបានធ្វើការវាយតម្លៃទទួលស្គាល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នលើកទី១ ដោយបានទទួលស្គាល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នចំនួន ១៨។ ក្នុងខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាល កម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបង្កើត ក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន (IB Steering Group) ក្រោមការដឹកនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការ ចូលរួមពីតំណាងក្រសួងនិងស្ថាប័នរាជរដ្ឋាភិបាល និងសមាគមធុរកិច្ច ដើម្បីដឹកនាំគំនិតផ្តួចផ្តើមអាជីវកម្ម បរិយាប័ន្ននៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ ,លោក យូ វង្ស លោក បូ សាវី

Tags: អាស៊ាន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ នៅស្រុកជីក្រែង

មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បន្តចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វពាហនៈ នៅស្រុកជីក្រែង

មន្ទីរព័ត៌មាន ២៥រាជធានី-ខេត្ត ចូលរួមសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅខេត្តសៀមរាប

មន្ទីរព័ត៌មាន ២៥រាជធានី-ខេត្ត ចូលរួមសិក្ខាសាលាស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅខេត្តសៀមរាប

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖វេទិកាAPPFមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងទូទាំងពិភពលោក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖វេទិកាAPPFមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់ និងទូទាំងពិភពលោក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.