Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្រ្តមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋជាង ៤៨៨គ្រួសារ ក្នុងឃុំពោធិ៍ទ្រាយ

ដោយ Pothe Thun
25/10/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ បានដឹកនាំក្រុមការងារ រួមនឹងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយមាន៖ អង្ករ ជាង១២តោន, សារ៉ុង៤៨៨ និងថវិកាមួយចំនួន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ចែកជូនប្រជាពលរដ្ឋចំនួន ៤៨៨គ្រួសារ នៅឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ស្ថិតក្នុងភូមិសាស្ត្រក្នុងបឹងតំបន់បឹងទន្លេសាប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បាននាំយកនូវការផ្ដាំផ្ញើសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលសម្ដេចតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសក្នុងកាលៈទេសៈជួបការលំបាក។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ ភាគច្រើនអាស្រ័យផលលើរបរនេសាទ និងការលក់ដូរបន្តិចបន្តួច ពុំមានស្រែចម្ការ ដើម្បីបង្កបង្កើនផលឡើយ ហើយម្យ៉ាងទៀតស្ថានភាពផ្លូវទៅកាន់មូលដ្ឋាននេះ នៅរដូវវស្សាត្រូវធ្វើដំណើរដោយកាណូត នៅរដូវទឹកស្រក ផ្លូវភក់រអិលពិបាកធ្វើដំណើរទៅកាន់ទីប្រជុំជន។ ជាមួយគ្នានោះក៍សមាជិកគ្រួសារខ្លះនាំកូនចៅវិលត្រឡប់មករស់នៅជាមួយគ្រួសារដោយសារបានផ្អាកបណ្តោះអាសន្នពីការងារក្នុងទីប្រជុំជន តាំងពីអំឡុងសកលលោកជួបវិបត្តិដោយសារជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានថមថយជាលំដាប់ក្តី តែក៍មានសមាជិកគ្រួសារខ្លះពុំទាន់វិលត្រឡប់ទៅរកការងារធ្វើនៅឡើយទេ។

អ្នកឧកញ៉ា សៀង ណាំ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គ្រប់កាលៈទេសៈ ដែលជួបប្រទះនូវភាពខ្វះខាត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសាររងគ្រោះព្រោះអត់ម្ហូបអាហារឬដាច់បាយឡើយ។ ឯកឧត្តម ក៏បានសំណូមពរ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានការធ្វេប្រហែសចំពោះកូនចៅតូចៗ ចៀសវាងារលង់ទឹក ឬសត្វអសិរពិសទិច ឬខាំ ព្រោះនេះជាតំបន់ទន្លេសាប កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើង និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លង និងរាគរូសផ្សេងៗ ដោយត្រូវបរិភោគចំណីអាហារណាដែលមានអនាម័យត្រឹមត្រូវ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តំណាងរាស្រ្តមណ្ឌលសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ ក្នុងប្រទេសថៃ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ ក្នុងប្រទេសថៃ

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារបន្ត

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅការងារបន្ត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកអង្គរជុំ ៣៤០គ្រួសារ បានទទូលស្បៀងពីរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកអង្គរជុំ ៣៤០គ្រួសារ បានទទូលស្បៀងពីរាជរដ្ឋាភិបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.