Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អង្គការ AHF ថា ជំងឺអេដស៍ នៅតែបង្កការព្រួយបារម្ភសម្រាប់ពិភពលោក

ដោយ Pothe Thun
01/12/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អង្គការ AHF ថា ជំងឺអេដស៍ នៅតែបង្កការព្រួយបារម្ភសម្រាប់ពិភពលោក
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីនៃមូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា AHF បានថ្លែងថា «វិបត្តិកូវីដ-១៩ គឺជាការដាស់តឿនដ៏ធ្ងន់ធ្ងរមួយ សម្រាប់ពិភពលោក ជាពិសេសនៅទូទាំងតំបន់អាស៊ី ដែលមនុស្សនៅតាមប្រទេសជាច្រើន មិនសូវមានឱកាសទទួលបានការចាក់វ៉ាក់សាំង បាត់បង់ការងារ និងកំពុងទទួលរងអសន្តិសុខស្បៀង ក្នុងនោះវិធានការបិទខ្ទប់តឹងរ៉ឹង ក៏បានជះផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ រួមមានការបង្កជាឧបសគ្គ ដល់សមត្ថភាពរបស់តំបន់អាស៊ីក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺអេដស៍ និងគំរាមកំហែង ចំពោះវឌ្ឍនភាពដែលសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ»។

លោកបានបន្តថា ខណៈដែលពិភពលោកកំពុងមានកាតព្វកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នោះ អេដស៍ ឬ HIV នៅតែបន្តឆាបយកជីវិតមនុស្សជិត ៧០ម៉ឺននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ដូច្នេះ ប្រការដែលអង្គការ AHF បាននាំគ្នាជិះកង់ ដើម្បីប្រារព្ធទិវាជំងឺអេដស៍ពិភពលោកឆ្នាំ២០២១នាពេលនេះ គឺជាសារមួយរំឮកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ និងបង្ហាញដល់យុវវ័យក៍ដូចជាសាធារណៈជនទាំងឡាយ ឱ្យមានការប្រុងប្រយ័ត្ននូវជំងឺឆ្លងHIVS និងជំងឺឆ្លងរាត្បាតដទៃទៀត ស្របពេលដែលពិភពលោក កំពុងបន្តព្យាយាមប្រឹងប្រែងបញ្ចប់ឲ្យបាននូវជំងឺឆ្លងដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានផ្តាច់ជីវិតមនុស្សសរុបច្រើនជាង ៣៦លាននាក់មកហើយនោះ ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសរៀបចំកម្មវិធីនាំគ្នាជិះកង់ ដើម្បីប្រារព្ធទិវាជំងឺអេដស៍ពិភពលោកឆ្នាំ២០២១ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ដែលធ្វើដំណើរចេញពីក្រុងសៀមរាប ឆ្ពោះ ទៅកាន់តំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប ដោយមានអ្នកចូលរួមជាងមួយរយនាក់ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

 

លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ការធ្វើយុទ្ធនាការក្នុងឱកាសនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នាពេលនេះ គឺជាសារដ៏សំខាន់ខ្លាំងណាស់សម្រាប់យុវវ័យ ក៏ដូចជាសាធារណជនទូទៅ ព្រោះខេត្ដសៀមរាប ជាតំបន់ទេសចរណ៍ដ៏សំខាន់ ដែលមានអ្នកទេសចរទៅទស្សនាអង្គររាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយក៏ជាសារមួយក្រើនរំលឹកដល់អ្នករាល់គ្នាថា ជំងឺអេដស៍ នៅតែការគម្រាមកំហែងដល់អាយុជីវិតរបស់មនុស្សយើង ប្រសិនបើយើងមានការធ្វេសប្រហែស ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាដល់សាធារណជន ភ្ញៀវជាតិនិអន្ដរជាតិ សូមចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងHIVS និងជំងឺឆ្លងដទៃទៀត ។

គួររំលឹកថា តាមស្ថិតិថ្មីៗចុងក្រោយរបស់អង្គការ UNAIDS បានបង្ហាញថា មានមនុស្សប្រមាណ៣៨លាននាក់ នៅជុំវិញពិភពលោក បាននឹងកំពុងរស់នៅជាមួយជំងឺអេដស៍ ខណៈនៅឆ្នាំ២០២០ មានមនុស្សរហូតដល់១,៥លាននាក់បានឆ្លងជំងឺនេះ បើទោះបីបច្ចុប្បន្ននេះ មានមនុស្សរាប់លាននាក់ មានឱកាសប្រើប្រាស់ថ្នាំ សង្រ្គោះជីវិត ប្រឆាំងជំងឺនេះក៏ដោយ ៕

អត្ថបទ និង រូបភាព ៖ លោក ឈិត សាវី និង លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: AHFHIVជំងឺ​អេដស៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅស្រុកសូទ្រនិគម

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅស្រុកសូទ្រនិគម

មនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ដក្រោមដីមួយកន្លែងក្នុងក្រុងសៀមរាប កាលពីយប់មិញ

មនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ដក្រោមដីមួយកន្លែងក្នុងក្រុងសៀមរាប កាលពីយប់មិញ

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.