Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅស្រុកសូទ្រនិគម

ដោយ Pothe Thun
01/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅស្រុកសូទ្រនិគម
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺរាតត្បាតជាសកល” នៅឃុំដំដែក ក្នុងស្រុកសូទ្រនិគម ក្រោមអធិបតីភាព លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត គណៈកម្មាធិការអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា និង ប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារជំងឺអេដស៍ មកពីស្រុកចំនួន៣ គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ។

តាមរយៈសារលិខិតសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគ-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលអានដោយលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាខេត្ត និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប លោកបានបញ្ជាក់ និង រំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូរចាំថា “យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ” បានន័យថាបើយើងធ្វេសប្រហែសតែបន្តិចដោយប្រការណាមួយនោះ ការរីករាលដាលមេរោគអេដស៍ និងអាចផ្ទុះឡើងជាមិនខាន ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និងជំងឺអេដស៍ ក៏សូមយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ការពារនិង៣កុំដើម្បីធានាសុខុមាលភាពគ្រួសារ សហគមន៍និងសង្គមជាតិយើង ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា មានបញ្ជាក់ថា៖កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗទូទាំងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជារៀងរាល់ឆ្នាំបានអនុវត្ត ឆ្លើយតប ទៅនឹងសកម្មភាពកិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការយកចិត្តទុកដាក់ខ្ពស់ សម្រួលដល់ការលំបាករបស់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ នៅតាមមូលដ្ឋានក្នុងខេត្តផងដែរ ។

ជាមួយគ្នានេះដែរលោកជំទាវ បានណែនាំដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់ជាប្រចាំទៅលើការអប់រំ ការផ្សព្វផ្សាយ អំពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ដល់សហគមន៍ ជួយឧបត្ថម្ភគាំពារ ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ព្រមទាំងសហការគ្នាលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានប្រព្រឹត្ត ឬសង្ស័យថា ខ្លួនបានប្រឈម នឹងការឆ្លងមេរោគអេដស៍ តាមរយៈការសេវាផ្តល់ប្រឹក្សា ជំរុញធ្វើតេស្តឈាមដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ រួមគ្នាចុះអប់រំតាមមូលដ្ឋានដើម្បីបញ្ឈប់ជាដាច់ខាតនូវ គ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ព្រោះជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា និងជាទង្វើអមនុស្សធម៌ផង។

លោកជំទាវអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានណែនាំដល់អ្នកមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យឲ្យបាន១០០ភាគរយ នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ និងបន្តការអប់រំពីជំងឺអេដស៍ និងអនុវត្តន៍ពីវិធានការបង្ការដែលណែនាំដោយក្រសួងសុខាភិបាលពីជំងឺកូវីដ-១៩ នេះដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ឲ្យបានកាន់តែយល់ច្បាស់ថែមទៀត ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃដើម្បីសុខភាព សុភមង្គលក្នុងគ្រួសារ ទាំងបច្ចុប្បន្ន និងអនាគតដ៏ល្អប្រសើរបស់សង្គមជាតិយើង។

គួររំលឹកថា ក្នុងឱកាសនោះដែរ ក៏មានការចែកអំណោយនិងថវិកាដល់បងប្អូនប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារជំងឺអេដស៍និងមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ ដែលក្នុងមួយគ្រួសារបានរួមមាន៖មុង១ , ភួយ១ ,សារុង១ , ក្រមា១ , មី១កេស , ត្រីខ១យួរ , ទឹកត្រី១យួរ , អាវយឺត២ , សាប៊ូ២ដុំ , អង្ករ៣០គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: HIVទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ដក្រោមដីមួយកន្លែងក្នុងក្រុងសៀមរាប កាលពីយប់មិញ

មនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ដក្រោមដីមួយកន្លែងក្នុងក្រុងសៀមរាប កាលពីយប់មិញ

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

ស្រុកស្រីស្នំមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើនកន្លែង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនា

ស្រុកស្រីស្នំមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើនកន្លែង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.