Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ដក្រោមដីមួយកន្លែងក្នុងក្រុងសៀមរាប កាលពីយប់មិញ

ដោយ Pothe Thun
02/12/2021
នៅក្នុង សន្តិសុខ និង សង្គម
180
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ត អេលីត ជាក្រោមដីរបស់ផ្សារទំនើប អាស៊ីផ្លាហ្សា នៅវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈដែលបុគ្គលិកកំពុងហាត់សមត្រៀមបើកដំណើរការឡើងវិញ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទី១.ឈ្មោះ អ៊ឹង ស៊ីម ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹបអេលីត បានស្លាប់ពេលដឹកមកដល់ពេទ្យខេត្ត ,ទី២.ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរអ្នកចំរៀងក្នុងក្លឹប បានស្លាប់នៅនឹងកន្លែង និងទី៣.ឈ្មោះ ធី មេសា ហៅ ចិត្ត ភេទប្រុស មុខរបរសន្តិសុខក្លឹបខាងលើ អាយុ ៣៦ឆ្នាំ រស់ភូមិកន្រ្តក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំនែកជនរងគ្រោះម្នាក់ទៀតដែលបានរងរបួសធ្ងន់ មានឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាភុល មុខរបរ DJ ក្លឹបអេលីត ត្រូវបានកំពុងជួយសង្គ្រោះនៅពេទ្យខេត្តសៀមរាប។

តាមសមត្ថកិច្ចបានឱ្យដឹងទៀតថា អគ្គីភ័យខាងលើនេះ កើតឡើងវេលាម៉ោង ១៩ និង៣០នាទិយប់ ខណៈដែលក្រុមបុគ្គលិកក្លឹបខាងលើនេះ បាននាំរៀបចំក្លឹបបើកដំណើរការឱ្យភ្ញៀវចូលលេងកំសាន្ដឡើងវិញ ប៉ុន្ដែជាអកុសលស្រាប់តែមានឆ្លងចរន្ដអគ្គីសនី បណ្ដាលឱ្យមានការឆាបឆេះតែម្ដង។ ហេតុការណ៍អគ្គីភ័យនេះដែរ ដោយមានការអន្តរាគមពីក្រុមរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ក្រុមពន្លត់អគ្គីភ័យអាកាសយានដ្ឋានអន្តរជាតិសៀមរាប អាជ្ញាធរជាតិអប្សរា និងរថយន្តរបស់អធិការនគរបាលក្រុង បានសហការគ្នា នឹងបានគ្រប់គ្រងអគ្គីភ័យ និងជួយសង្គ្រោះមនុស្សបានជាស្ថាពរ នៅវេលាម៉ោង ២២ និង៥០នាទី ដោយប្រើប្រាស់រថយន្តពន្លតអគ្គីភ័យ អស់ចំនួន ១០គ្រឿង។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

សូមជម្រាបជូនផងដែរថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះដែរ ក៏មានការចុះពិនិត្យ និងដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត រួមនឹងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្អជាច្រើនរូបទៀតផងដែរ៕

អត្ថបទ និង រូបភាព៖ សហការី
កែសម្រួល៖ អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

ស្រុកស្រីស្នំមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើនកន្លែង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនា

ស្រុកស្រីស្នំមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើនកន្លែង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនា

អភិបាលខេត្តសៀមរាប សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង

អភិបាលខេត្តសៀមរាប សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.