អាជ្ញាធរជាតិអប្សរា បង្ហាញថាការអង្គុយញ៉ាំអាហារ សេពគ្រឿងស្រវឹងនៅលើវាលស្មៅមុខអង្គរវត្ត ប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ
យោងតាមខ្លឹមសារដែលផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរដូចអត្ថន័យខាងលើឡើយ ពោលគឺបាននាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងចោលសំរាមគ្មានសណ្ដាប់ធ្នាប់និងអនាម័យ ប៉ះពាល់ដល់សោភ័ណភាព បរិស្ថាននៅជុំវិញតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកនេះ។ តាមខ្លឹមសារបានបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរាចាត់ទុកទង្វើទាំងនេះថា បាននឹងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿមកលើទឹកដីដ៏អស្ចារ្យមួយនេះ ...