Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាការ​អង្គុយ​ញ៉ាំ​អាហារ សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ​មុខ​អង្គរវត្ត ប៉ះពាល់​ដល់​តម្លៃ​បេតិកភណ្ឌ​

ដោយ Pothe Thun
16/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
163
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​យោងតាម​ខ្លឹមសារ​ដែល​ផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​អប្សរា បាន​សង្កេតឃើញថា នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​មួយចំនួន​តូច ពុំបាន​ផ្តល់​គុណ​តម្លៃ​ដល់​ប្រាសាទ​អង្គរ​ដូច​អត្ថន័យ​ខាងលើ​ឡើយ ពោលគឺ​បាននាំគ្នា​អង្គុយ​នៅលើ​វាលស្មៅ លើ​ថ្ម​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត លើ​ខឿន​ប្រាសាទ​ផ្សេងៗ ដើម្បី​សេព​គ្រឿង​ស្រវឹង បើក​ឧបករណ៍​បំពង​សំឡេង​កម្សាន្ត​សប្បាយ​ខ្លាំងៗ ព្រមទាំង​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​និង​អនាម័យ ប៉ះពាល់​ដល់​សោភ័ណភាព បរិស្ថាន​នៅ​ជុំវិញ​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​នេះ​។​

​តាម​ខ្លឹមសារ​បានបញ្ជាក់​ទៀតថា អាជ្ញាធរ​ជាតិ​អប្សរា​ចាត់ទុក​ទង្វើ​ទាំងនេះ​ថា បាន​នឹង​កំពុង​ធ្វើឱ្យ​បាត់បង់​ជា​បណ្តើរៗ​នូវ​ភាព​អច្ឆរិយៈ ភាពជា​ទីកន្លែង​សក្ការៈបូជា​របស់​ប្រាសាទ​អង្គរ ហើយក៏​ធ្វើឱ្យ​ភ្ញៀវទេសចរ​បរទេស​បាត់​បង់​នូវ​ជំនឿ​មកលើ​ទឹកដី​ដ៏​អស្ចារ្យ​មួយ​នេះ ដូចដែល​គេ​ស្រមៃ​មុនពេល​មក​ទស្សនា ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា សូម​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ គួរ​បញ្ឈប់​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​រមណីយដ្ឋាន​អង្គរ និង​ចូលរួម​ថែរក្សា​កេរ្តិ៍​មត៌ក​ដូនតា​ទាំងអស់គ្នា ជាពិសេស​ប្រាសាទអង្គរវត្ត ហើយ​សូមឱ្យ​ប្រាសាទ​អង្គរ នៅតែ​ជាទី​អច្ឆរិយៈ​ជា​រៀងរហូត ។​

​គួររំលឹកថា រមណីយដ្ឋាន​អង្គរ គឺជា​ទីកន្លែង​ពិសិដ្ឋ ដែល​ប្រជាជន​ខ្មែរ​តែងតែ​ធ្វើការ​គោរពបូជា ប្រតិបត្តិ​នូវ​ជំនឿ​សាសនា​ជាទី​សក្ការៈ​ខ្ពង់​ខ្ពស់បំផុត​របស់ខ្លួន ហើយ​ប្រាសាទ​អង្គរ ដែលជា​ដួងព្រលឹង​ជាតិខ្មែរ គឺ​ត្រូវបាន​អ្នក​ប្រវត្តិវិទូ និង​បុរាណ​វិទូ ចាត់ទុកថា​តំណាងឱ្យ​ចក្រ​វា​ឡ ព្រោះ​គ្រប់ផ្នែក​ទាំង​អស់នៃ​ប្រាសាទ​អង្គរ ដូចជា​ប្រាង្គ​ប្រាសាទ ក​សិន្ធុ​ទឹក ទីធ្លា​ជុំវិញ សុទ្ធតែជា​ទីសក្ការៈ​បូជា ព្រោះ​ក្នុង​ជំនឿ​សាសនា ប្រាង្គ​ប្រាសាទ​គឺជា​តំណាង​ភ្នំ​ព្រះ​សុមេរុ ហើយក​សិន្ធុ​ទឹក​តំណាងឱ្យ​មហាសមុទ្រ​ដែល​ព័ទ្ធជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នោះ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ទន្ទឹមនឹងនេះ ប្រជាជន​ខ្មែរ​តែងតែ​សំឡឹង​មក​ប្រាសាទ​អង្គរ​ប្រកបដោយ​ក្តី​មោទនៈ​ជាទីបំផុត នៅពេលដែល​គេ​រំឭក​អំពី​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​ជាតិខ្មែរ​នាពេល​អតីតកាល ដូច្នេះ យើង​គួរ​គប្បី​ចូលរួម​ទាំងអស់គ្នា​ប្រកបដោយ​ឆន្ទៈ​គោរព​ប្រតិបត្តិ​គ្រប់ផ្នែក​ទាំងអស់​នៃ​ប្រាសាទ​អង្គរ ចាត់ទុកជា​ទីសក្ការៈ​បំផុត ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: តម្លៃ​បេតិកភណ្ឌ​សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ​មុខ​អង្គរវត្តអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បង្ហាញថា នៅក្នុង​សប្តាហ៍​នេះ ស្ថានភាព​គ្រុនឈាម​នៅ​កម្ពុជា មិនមាន​សន្ទុះ​កើនឡើង​ទៀត​ទេ ហើយ​រំពឹងទុក​ថា រយៈពេល​២​សប្តាហ៍​ខាងមុខ ស្ថានភាព​គ្រុនឈាម​នឹង​ថយចុះ​

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បង្ហាញថា នៅក្នុង​សប្តាហ៍​នេះ ស្ថានភាព​គ្រុនឈាម​នៅ​កម្ពុជា មិនមាន​សន្ទុះ​កើនឡើង​ទៀត​ទេ ហើយ​រំពឹងទុក​ថា រយៈពេល​២​សប្តាហ៍​ខាងមុខ ស្ថានភាព​គ្រុនឈាម​នឹង​ថយចុះ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បើក​សិក្ខាសាលា ស្តីពី​ការបកប្រែ និង​ផលិត​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម (១៩៨៧)

ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បើក​សិក្ខាសាលា ស្តីពី​ការបកប្រែ និង​ផលិត​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម (១៩៨៧)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.