Wednesday, July 16, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បើក​សិក្ខាសាលា ស្តីពី​ការបកប្រែ និង​ផលិត​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម (១៩៨៧)

ដោយ Pothe Thun
17/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​១៦ កក្កដា ឆ្នាំ​២០១៩​នេះ ក្រោម​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី​នៃ​ប្រទេស​ចិន មាន​រៀបចំ​សិក្ខាសាលា​មួយ ស្តីពី​ការបកប្រែ និង​ផលិត​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម នៅ​សណ្ឋាគារ Prince D’ Angkor Hotel ក្នុង​ក្រុង​សៀមរាប ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ជ័យ សោភា អគ្គនាយករង​ទូរទស្សន៍​ជាតិ​កម្ពុជា និង​មន្ត្រី​ជំនាញ រួមទាំង​សាស្ត្រ​ចា​រ្យ​ផ្នែក​អក្សរសាស្ត្រ មកពី​សកល​វិទ្យាល័យ​ភ្នំពេញ និង​ភាគី​ចិន​ដឹកនាំ​ដោយ លោកស្រី Huang Zeyi តំណាង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី រួមជាមួយ​សាស្ត្រ​ចា​រ្យ និង​តួ​សម្តែង​ល្បីៗ​មួយចំនួន​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម ។​

​គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ភាគី​ទាំងពីរ នឹង​ជជែក​ពិភាក្សាគ្នា អំពី​ការបកប្រែ​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​ក្រហម​សំណាក់​ក្រហម ដែលជា​ប្រលោមលោក​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន ជា​ភាសា​ខ្មែរ ដើម្បី​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅពេល​ខាងមុខ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ជ័យ សោភា បាន​សម្ដែង​នូវ​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​កិច្ចសហការ​ដ៏​ល្អ​រវាង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី ដែលមាន​តាំងពី​ឆ្នាំ​២០១៤​មក ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

15/07/2025
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

15/07/2025

​លោក ជ័យ សោភា មានប្រសាសន៍​ទៀតថា តាមរយៈ​កិច្ចសហការ​នេះ ធ្វើ​ឲ្យ​វិស័យ​ផលិត និង​ផ្សព្វផ្សាយ អំពី​វិស័យ វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​ការរស់នៅ​ការរីកចម្រើន​នៃ​ប្រទេស​យើង​ទាំងពីរ និង​ជាពិសេស​លើ​វិស័យ​ភាពយន្ត​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ទំនើប និង​សម្បូរបែប ស្របតាម​និន្នាការ​នៃ​ការរីកចម្រើន​លើ​វិស័យនេះ និង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនៈ និង​បទពិសោធន៍​ល្អៗ ពីគ្នា​ទៅវិញទៅមក​។​

​លោក Zhang Quingshan ប្រធាន​អ្នកស្រាវជ្រាវ​រឿង​សុ​បិ​ន្ត​សំណាក់​ក្រហម បាន​ឲ្យ​ដឹងថា រឿង​សុ​បិ​ន្ត​សំណាក់​ក្រហម គឺ​ប្រលោមលោក​កំពូល​របស់​ប្រទេស​ចិន ដែល​បាន​ផលិត និង​ចាក់ផ្សាយ​នៅ​ឆ្នាំ​១៩៨៧ ហើយ​ប្រលោមលោក​នេះ ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​លោក​ប្រធាន​ម៉ៅ ពី​អ្នក​អក្សរសាស្ត្រ​ល្បីល្បាញ​របស់​ចិន និង​ប្រជាជន​ចិន​ទូទាំងប្រទេស និង​បន្ត​ល្បី​សុះសាយ​នៅលើ​ពិភពលោក ហើយ​នៅពេល​ប្រលោមលោក​នេះ ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ និង​ធ្វើការ​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​ធំធេង ក្នុង​ចែករំលែក​និង​ផ្លាស់ប្តូរ វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​មាន​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី​មក ទូរទស្សន៍​ជាតិ​កម្ពុជា បានទទួល​រឿង​ភាគ​ទូរទស្សន៍​ល្បីៗ​ចំនួន ១១​រឿង ស្មើនឹង​៤៤០​ភាគ និង​រឿង​ភាគ​ទូរទស្សន៍​សម្រាប់​កុមារ ចំនួន​៨​រឿង ស្មើនឹង​៥៥៦​ភាគ ពី​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី ហើយដោយ​ឡែក ចំពោះ​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម សរុប​ទាំងអស់​មាន​ចំនួន​៣៦​ភាគ ដែល​រឿង​ភាគ​នេះ បាន​នឹង​កំពុង​រៀបចំ​បកប្រែ​ជា​ភាសា​ខ្មែរ ហើយនឹង​ត្រូវ​ចាក់ផ្សាយ​នៅតាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទូរទស្សន៍​ជាតិ​កម្ពុជាបើក​សិក្ខាសាលា ស្តីពី​ការបកប្រែ និង​ផលិត​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម (១៩៨៧)រឿងសុ​បិ​ន្ត​សំណាក់​ក្រហម (១៩៨៧)ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី នៃ​ប្រទេស​ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​សាធារណការ បើក​ការបណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ខេត្តសៀមរាប សម្រាប់​មន្ត្រី​ជំនាញ និង អ្នកពាក់ព័ន្ធ​មកពី​៥​ខេត្ត​

ក្រសួង​សាធារណការ បើក​ការបណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ខេត្តសៀមរាប សម្រាប់​មន្ត្រី​ជំនាញ និង អ្នកពាក់ព័ន្ធ​មកពី​៥​ខេត្ត​

ជប៉ុន​មាន​គម្រោង​សាងសង់​អគារ​ថ្មី​ធំ​មួយ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់​

ជប៉ុន​មាន​គម្រោង​សាងសង់​អគារ​ថ្មី​ធំ​មួយ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    33 shares
    Share 13 Tweet 8
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    32 shares
    Share 13 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    29 shares
    Share 12 Tweet 7
  • គម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    24 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (733)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,929)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,292)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,087)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,039)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.