Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​សាធារណការ បើក​ការបណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ខេត្តសៀមរាប សម្រាប់​មន្ត្រី​ជំនាញ និង អ្នកពាក់ព័ន្ធ​មកពី​៥​ខេត្ត​

ដោយ Pothe Thun
17/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​មួយ ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់ និង ការបណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ក្រុង ស្រុក ទៅលើ​មុខងារ​ដែល​បានធ្វើ​ប្រតិភូកម្ម ក្រោម​អធិបតីភាព​ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មការ​ដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន , ឯកឧត្តម អ៊ា​ន ឃុន សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក និង គណៈ​អភិបាលខេត្ត ក្រុង ស្រុក មន្ត្រី​ជំនាញ​មានការ​ពាក់ព័ន្ធ​មកពី​៥​ខេត្ត រួមមាន ខេត្តសៀមរាប , ឧ​ត្ត​រ​មានជ័យ , កំពង់ធំ , ព្រះវិហារ និង ខេត្តកំពង់ចាម សរុប​ចំនួន​២៣០​នាក់ ។​

​ឯកឧត្តម សួន រចនា មានប្រសាសន៍ថា សិក្ខាសាលា​នេះ គឺ​មិន​ត្រឹម​ផ្តល់នូវ​ជំនាញ និង ចំណេះដឹង​ប៉ុណ្ណោះ​ទេ គឺជា​វេទិកា​មួយ សម្រាប់​ផ្លាស់ប្តូរ​មតិយោបល់ បទពិសោធន៍​ការងារ និង បញ្ហា​ប្រឈម​នានា ដែល​កើត​ក្នុងពេល​អនុវត្ត​ការងារ​ជាក់ស្តែង ថែមទាំង​ជា​ឱកាស​មួយ​សម្រាប់​កំណត់​ការកែលម្អ ដើម្បី​ឆ្លើយតប​ទៅនឹង​បរិការណ៍​ថ្មីៗ​នៃ​សង្គម​សេដ្ឋកិច្ចជាតិ បច្ចុប្បន្ន និង ទៅ​អនាគត សំខាន់​គឺ​កិច្ចសហប្រតិបត្តិការ​ឲ្យ​បានល្អ​រវាង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​នូវ​ចំណេះដឹង ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ទៀតផង ជាពិសេស​ការដាក់ចេញ និង​ការអនុវត្ត​គោលនយោបាយ កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ ដែលជា​ការកែទម្រង់កា​រ​គ្រប់គ្រង​រដ្ឋបាល​តា​ម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ក្តាប់ជាប់ នូវ​កាលានុវត្តភាព ការធ្វើ​សេចក្តីសម្រេចចិត្ត​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង ការទុកចិត្ត​បាន​សម្រាប់​ជោគវាសនា​ប្រទេសជាតិ និង ប្រជាពលរដ្ឋ​ទៅ​អនាគត ។​

​ឯកឧត្តម សួន រចនា មាន​ប្រស​សន៍​ទៀតថា ការធ្វើកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ក៏​តែង​ជួប​នូវ​ឧបសគ្គ​មួយចំនួន​ដោយ​ជៀស​មិន​ផុត ហើយ​ភាពជោគជ័យ​នៃ​របៀបវារៈ​កំណែទម្រង់ គឺ​ផ្តើមចេញពី​ការចូលរួម​របស់​ភាគី ពាក់ព័ន្ធ ដែលជា​កត្តា​ដ៏​ចាំបាច់​បំផុត មិនអាច​ខ្វះ​បាន ដូច្នេះ​អង្គសិក្ខាសាលា​នេះ សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ ព្រមទាំង​ចំណុចខ្លាំង​និង​ខ្សោយ ដែលជា​ទិសដៅ​ត្រូវ​បន្ត​អនុវត្ត​នៅ​ថ្នាក់ក្រោម​ជាតិ ហើយក៏​ជា​គោលបំណង​ចុងក្រោយ​នៃ​ការកែទម្រង់​នេះ គឺ​ការអភិវឌ្ឍ​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ឲ្យ​ក្លាយជា​ស្ថាប័ន​កាន់​តែមាន​សមត្ថភាព លទ្ធភាព​យ៉ាង​ពេញលេញ ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន និង ការផ្តល់​សេវាសាធារណៈ​ចាំបាច់​នានា ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​គំនិត​ផ្តួចផ្តើម និង អាចមាន​ភាព បទ​បែន រស់​រវើក​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៅតាម​មូលដ្ឋាន ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

  

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​សាធារណកា​រមន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយសិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជប៉ុន​មាន​គម្រោង​សាងសង់​អគារ​ថ្មី​ធំ​មួយ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់​

ជប៉ុន​មាន​គម្រោង​សាងសង់​អគារ​ថ្មី​ធំ​មួយ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

មន្ត្រី​ជំនាញ​របស់​មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប អះអាងថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស​ទេ ថ្វីត្បិតតែ​វា​ជា​ជំងឺឆ្លង​សាហាវ​សម្រាប់​សត្វ​ជ្រូក​ក៏ដោយ​

មន្ត្រី​ជំនាញ​របស់​មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប អះអាងថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស​ទេ ថ្វីត្បិតតែ​វា​ជា​ជំងឺឆ្លង​សាហាវ​សម្រាប់​សត្វ​ជ្រូក​ក៏ដោយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.