Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រី​ជំនាញ​របស់​មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប អះអាងថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស​ទេ ថ្វីត្បិតតែ​វា​ជា​ជំងឺឆ្លង​សាហាវ​សម្រាប់​សត្វ​ជ្រូក​ក៏ដោយ​

ដោយ Pothe Thun
17/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ស៊ឹម ធ​រដ្ឋ អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យា បាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​ន​សាទ​ខេត្តសៀមរាប អះអាង ថា តាម​ឯកសារ​ជាច្រើន​បញ្ជាក់ថា ចំពោះ​វីរុស​ដែល​បង្ក​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ មិនអាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស ឬ ឆ្លង​ពី​មនុស្ស​ទៅ​សត្វ​ឡើយ ដូច្នេះ​សូម​បង​ប្រជាពលរដ្ឋ គួរតែ​បរិភោគ​សាច់ជ្រូក​ឡើងវិញ ចំពោះ​សាច់ជ្រូក​ដែលមាន​បោះត្រា​សម្គាល់ថា​សាច់សត្វ​មាន​សុវត្ថិភាព ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ព្រោះថា ប្រសិនបើ​សាច់សត្វ​មិនមាន​បោះត្រា​សម្គាល់ ឬ​សាច់សត្វ​គ្មាន​ប្រភព​ច្បាស់​ទេនោះ អាចមាន​ជំងឺ​ផ្សេងទៀត ដែល​អាច​ឆ្លង​ដល់​មនុស្ស ។​

​លោក ស៊ឹម ធ​រដ្ឋ មានប្រសាសន៍​ទៀតថា ថ្វីត្បិតតែ​នៅក្នុង​ខេត្ត​សៀម​រាម មិនទាន់​កើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក៏ពិតមែន ក៏​ខាង​លោក​តែងតែ​ចាត់​មន្ត្រី​ជំនាញ ចុះ​ធ្វើការ​ពិនិត្យ​តាមដាន​លើ​ស្ថានភាព​ជំងឺ​នេះ​ជាប្រចាំ និង ពង្រឹង​ការត្រួតពិនិត្យ​លើ​ការ​នាំចូល​សត្វ​ជ្រូក​តាម​ព្រំប្រទល់​ខេត្ត​ផ្សេងៗ​ផងដែរ ។​

​លោក ស៊ឹម ធ​រដ្ឋ មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​កម្មវិធី​ស​ន្ទា​មតិ របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​103 MHz និង ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​ផ្សាយ​ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​លោក ស៊ឹម ធ​រដ្ឋ បានបញ្ជាក់​ទៀតថា រោគសញ្ញា នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​គឺ ជ្រូក​ក្ដៅខ្លួន​ខ្លាំង ជ្រូក​មិន​ស៊ី​ចំណី ទល់លាមក ល្ហិតល្ហៃ មាន​ស្នាម​អុជៗ​ក្រហម​លើ​ស្បែក ជាដើម ហើយ​ជំងឺ​នេះ មាន​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស បើសិនជា​មិនមាន​ការតាមដាន​ឲ្យ​បាន​ជាប់លាប់​ទេ វា​អាចធ្វើ​ឲ្យ​សត្វ​ជ្រូក​ដែលមាន​ជំងឺ ចម្លង​ទៅ​សត្វ​ជ្រូក​ដទៃទៀត ដូច្នេះ ប្រសិនបើ​ពិនិត្យឃើញ​អាកា​រៈស​ត្វ​ជ្រូក​មិន​ស្រួល ឬ​មាន​ភាពមិនប្រក្រតី ត្រូវ​ប្រញាប់​ផ្តល់ព័ត៌មាន​ជាបន្ទាន់ ទៅ​ពេទ្យសត្វ​ភូមិ ឃុំ ឬ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ឱ្យ មកជួយ​ដោះស្រាយ​រឿងនេះ​។​

​លោក ស៊ឹម ធ​រដ្ឋ បានបញ្ជាក់​បន្ថែមទៀត​ថា ដើម្បី​ទប់ស្កាត់ និង​បង្ការ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ត្រូវ​បំបែក​សត្វ​ដែល​សង្ស័យថា​ឈឺ​ចេញ​ឱ្យ​ឆ្ងាយ​ពី​ហ្វូង​ជ្រូក​ជាបន្ទាន់ ហើយ​កុំឱ្យ​ជ្រូក​ស៊ី​កាកសំណល់​ផ្ទះបាយ និង​ដុត​កម្ទេច​សត្វ​ដែល​ងាប់​រួច​ជីក​កប់​ដី​ឱ្យ​ជ្រៅ​ដោយ​សុវត្ថិភាព ធ្វើ​អនាម័យ​ទ្រុង​ជ្រូក​ឱ្យ​ស្អាត​ជាប្រចាំ រំងាប់​មេរោគ​ដោយ​ប្រើ​ថ្នាំ​ដែល​ណែនាំ​ដោយ​អ្នកជំនាញ​ខាង​ពេទ្យសត្វ បញ្ឈប់​សកម្មភាព​ចល័ត​សត្វ និង​សាច់សត្វ ពី​កន្លែង​មាន​ផ្ទុះ​ជំងឺ ទៅ​កន្លែង​ផ្សេងៗ​ដែល​កំពុងមាន​សុវត្ថិភាព និង នៅមាន​វិធីសាស្ត្រ​បង្ការ និង​ទប់ស្កាត់​ជាច្រើន​ផ្សេងទៀត ៕

​អត្ថបទ និង រូបថត ៖ លោកស្រី ហែម បូរ៉ា​ន្នី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាបលោក ស៊ឹម ធ​រដ្ឋ អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​ប​សុ​ព្យា បាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​ន​សាទ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកលក់​សាច់ជ្រូក​ក្រុង​សៀមរាប​៖ សាច់ជ្រូក​ដែល​ពួកគាត់​លក់​សព្វ​ថ្ងៃជា​សាច់​ដែល​ទទួលបាន​ការពិនិត្យ​ហ្មត់ចត់​

អ្នកលក់​សាច់ជ្រូក​ក្រុង​សៀមរាប​៖ សាច់ជ្រូក​ដែល​ពួកគាត់​លក់​សព្វ​ថ្ងៃជា​សាច់​ដែល​ទទួលបាន​ការពិនិត្យ​ហ្មត់ចត់​

មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប នាំ​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ ក្នុងឱកាស​បុណ្យ​ចូល​ព្រះវស្សា​

មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប នាំ​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ ក្នុងឱកាស​បុណ្យ​ចូល​ព្រះវស្សា​

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.