Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប នាំ​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ ក្នុងឱកាស​បុណ្យ​ចូល​ព្រះវស្សា​

ដោយ Pothe Thun
17/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា នាយក​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប ថ្លែង​សំណេះសំណាល​ទៅកាន់ មន្ត្រីក្រោមឱវាទ ជា នាយករង នាយរង​ការិយាល័យ នាយ​នាយរង​ផ្នែក និង​ពល​ទា​ហ៊ាន យោធិន​ពិការ និង​ពលរដ្ឋ នា​ព្រឹក​ថ្ងៃទី ១៧​ខែកក្កដា​ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​ឯកឧត្តម និង​សហការី នាំយក​នូវ​ទៀន​ចំណាំ​វស្សា និង​ទេយ្យវត្ថុ​ទៅ ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះខ័ន​សែន​ជ័យ ស្ថិតនៅ​ភូមិ​ស្នារ​តេ​ជោ ឃុំ​បា​ល្ល័​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ឯកឧត្តម ពៅ ស៊ា មានប្រសាសន៍ថា​៖​តាំងពី​ចាប់​បង្កើត​មជ្ឈមណ្ឌល​អ​ភិ​វឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប បងប្អូន​យោធិន​ពិ​ការដែល​រស់នៅក្នុង​មជ្ឈមណ្ឌល​ទាំងអស់​ក្រៅពី​ការងារ​ស្នូល​និង​ការងារ​បង្កបង្កើនផល​ចិញ្ចឹមសត្វ​សម្រាប់​ជីវភាព​គ្រួសារ បងប្អូន​យើង​នៅបាន​ចូលរួម​ជាមួយ​ការងារ​សង្គម​ជាច្រើន និង​តែងតែ​ចូលរួម​ធ្វើ​បុណ្យទាន គោរព​និង​ជឿ​ទៅតាម​លំ​អាន​ព្រះ​ពុ​ទ្ឋ​សាសនា​មិនដែល​ដាច់ តែ​ប្លែក​ត្រង់​ថា​កន្លងមក​យោធិន​ពិការ​នៅ​មជ្ឈមណ្ឌល​នេះ មិនដែល​បានគ្រោង​ឯកសណ្ឋាន​យោធា​ចូលរួម​ពិធីបុណ្យ​ផ្សេងៗ​បាន​ស្រុះគ្នា​ដូច​ពេល​នេះឡើយ ពីមុន​ពួកគាត់​ប្រើ​ឯកសណ្ឋាន​ស៊ីវិល​ចំរុះ​។​

​ការ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ចូលរួម​ក្នុង​ទី​អារាម​សាសនា​នាពេលនេះ ឯកឧត្តម ចង់​បង្ហាញថា​៖​កាល​អំឡុង​ស្រុក​យើង​មាន​សង្គ្រាម កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាពិសេស​យោធា មិនដែល​មានឱកាស​បាន​មក​ថ្វាយបង្គំ​និង​អង្គុយ​ស្តាប់​ព្រះសង្ឃ​ទេសនា​ឬ​សូត្រធម៌​ឡើយ កុំថាឡើយ​យោធា សូម្បី​ប្រជាពលរដ្ឋ​ទូទៅ ម្នាក់ៗ​ភ្នែក​ស្ទើរតែ​នៅ​កញ្ចឹងក ព្រោះថា យោធា​ក្តាប់​អាវុធ​ប្រ​យុ​ទ្ឋ​ជាប់​ក្នុង​សមរភូមិ ដើម្បី​ការការពារ​បូរណភាព​ទឹកដី ពី​ការ​បៀតបៀន​របស់​ខ្មាំងសត្រូវ ចំណែក​ប្រជាពលរដ្ឋ​បំរុង​តែ​បង្វិច​និងរ​ត់រក​ទី​សុវត្ថិភាព ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​និង​ក្រុមគ្រួសារ ដោយសារ​ការ​ប្រ​យុ​ទ្ឋ​ដោយ​អាវុធ ជាដើម​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ពៅ ស៊ា បញ្ជាក់ថា​៖​ប៉ុន្តែ​ពេលនេះ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ហើយ សន្តិភាព​នេះ​កើតឡើង​ដោយសារ ការផ្សះផ្សារ​ជាតិ និង​ការបង្រួបបង្រួម​ជាតិ និង​ជាពិសេស​​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នាំឱ្យ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ស្ថេរភាព​និង​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​រាប់​តាំងពី​ទីក្រុង​រហូតដល់​ទីជនបទ​ដាច់ស្រយាល គឺមាន​សិទ្ឋិ​សេរីភាព​ដើរហើរ មាន​សេរីភាព​ខាង​ជំនឿ នាំគ្នា​ដើរ​ធ្វើ​បុណ្យទាន គ្រប់​ច្រកល្ហក​ដោយ​គ្មាន​ក្តីបារម្ភ​ពី​អស្ថេរភាព​ដូច​មុន​ទៀត​ទេ ពោលគឺ​យើង​ម្នាក់ៗ​ទទួលបាន​សុខសន្តិភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​អាចមក​អ​អ្គុ​យ​ស្តាប់​ព្រះសង្ឃ​សូត្រធម៌ និង​ធ្វើការ​ប្រក​បរបរ​គ្រប់បែបយ៉ាង​ដោយ​គ្មាន​ការភ័យខ្លាច​។​

​ឯកឧត្តម​បាន​អុជ​ធូប​ទៀន សម្តែង​ការដឹងគុណ​ចំពោះ​អតីត​យុ​ទ្ឋ​ជន​យុ​ទ្ឋ​នារី​និង​គ្រួសារ​កងទ័ព​ទាំងអស់​ដែល​បាន​លះបង់​សាច់​សារ​លោហិត​ប្តីសី​ប្រព​ន្ឋ​កូនចៅ​ដែល​បាន​បំរើ​ក្នុង​ជួរ​កងទ័ព​ហើយ​បាន​លះបង់​សាច់ ស្រស់​ឈាម​ស្រស់​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ឯករាជ​ជាតិ​មាតុភូមិ​យើង​។ ឯកឧត្តម ពៅ ស៊ា ថា​៖​ការនាំយក​ទៀន​ចំណាំ​វស្សា​និង​ទេយ្យវត្ថុ​បន្តិចបន្តួច​ប្រគេន​ព្រះសង្ឃ​នាពេលនេះ​គឺ ដើម្បី​សម្តែង​ការដឹងគុណ​ដល់​អ្ន​ដែល​ស្លាប់ទៅ​យើង​អ្នក​នៅរស់​ទាំងអស់គ្នា​ត្រូវតែ​គោរព​ដឹងគុណ​ចំពោះ​ឧបការគុណ​ដ៍​ធំធេង​ទាំងនោះ ព្រោះថា​សន្តិភាព​បានមក​ដោយសារ​ការបូជា​ជីវិត​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្រោកឈរឡើង តស៊ូ​ដើម្បី​រំដោះប្រទេស​ជាតិ​ឱ្យ​ផុតពី​ការកាប់សម្លាប់​ពី​របប​ប្រល័យពូជសាសន៍​នៅ​ឆ្នាំ​១៩៧៩​និង​ការតស៊ូ​រំដោះប្រទេស​ឱ្យមាន​សន្តិភាព​ស្ថេរភាព​និង​មានការ​អភិវឌ្ឍ​រហូត​មកដល់ពេលនេះ ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​យើង​។​

​សម្ភារៈ​ដែល​បាន​ប្រគេន​ព្រះសង្ឃ​មាន​៖​ទៀន​ចំណាំ​វស្សា​មួយគូរ និង​ទេយ្យទាន​១៦​មុខ​អស់​ទឹកប្រាក់​១៥៨២៥០០​រៀល​(​មួយ​លាន​ប្រាំ​សែន​ប្រាំបី​ម៉ឺន​ពីរពាន់​ប្រាំ​រយ​រៀល​) រួមទាំង​ថវិកា ១៤១០០០០(​មួយ​លាន​បួន​សែន​មួយ​ម៉ឺន​រៀល​) និង​
​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន​០៩​អង្គ ចំនួន​២០០០០០​រៀល (​ពីរ​សែន​រៀល​)​។ សរុប​ទឹកប្រាក់​ទាំងអស់​ចំនួន ៣១៩២៥០០​រៀល (​បី​លាន​មួយ​សែន​ប្រាំបួន​ម៉ឺន​ពីរពាន់​ប្រាំ​រយ​រៀល​) ។​

​គួរ​រំលឹក​ផងដែរ​ថា​៖​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប បាន​កាត់​ខ្សែបូរ​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១០​រហូតមកដល់ ខែកក្កដា​ឆ្នាំ​២០១៩​នេះ មាន​រយះពេល​០៩​ឆ្នាំ​ហើយ ។​បច្ចុប្បន្ន​មាន​បងប្អូន​យោធិន​ពិការ បាន​ចូលមក​រស់នៅ ក្នុង​មជ្ឈមណ្ឌល ចំនួន​២៧០​គ្រួសារ ក្នុងនោះ​យោធិន​ពិការ សរុប​ចំនួន​២៤៥​គ្រួសារ និង​មាន​សមាជិក​សរុប ១,២៧០​នាក់ ស្ត្រី​៦១៤​នាក់​។

ក្រៅពីនេះ មាន​គ្រូបង្រៀន​ស្ម័​គ​ចិត្ត ចំនួន​២៣​គ្រួសារ​, ពេទ្យឆ្មប​ស្ម័គ្រចិត្ត​២​គ្រួសារ​, និង​ព្រះសង្ឃ​គង់នៅ​វត្ត ព្រះខ័ន​សែន​ជ័យ ចំនួន​៥​អង្គ​។ បងប្អូន​យោធិន​ពិការ លោកគ្រូ​អ្នកគ្រូ និង​ពេទ្យឆ្មប​ស្ម័គ្រចិត្ត ក្នុង​រយៈពេល​កន្លងមក សុទ្ធតែ​បានទទួល នូវ​របប​គោលនយោបាយ​ដូចៗ​គ្នា ពី​ប្រមុខ​រាជរដ្ឋាភិបាល​គឺ ដី​ចំនួន​០១​ហិតា​កន្លះ លំនៅដ្ឋាន ០១​ខ្នង ក្នុង​មួយ​គ្រួសារ សម្រាប់​ស្នាក់នៅ​និង​បង្កបង្កើនផល​។ ដោយបាន​ការយកចិត្ត​ទុកដាក់ ឧបត្ថម​ជា​បន្ត​បន្ទាប់ពី សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើអោយ បងប្អូន​យោធិន​ពិការ និង​គ្រួសារ មាន​លំនឹង​លើ​ផ្នែក​ជីវភាព​រស់នៅ បានល្អ​ប្រសើ​រហូតមក​ដល់​សព្វថ្ងៃនេះ​។​

​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស​

Tags: ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃបុណ្យ​ចូល​ព្រះវស្សាមជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧វត្ត​ព្រះខ័ន​សែន​ជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​

ក្រុមហ៊ុន ហា​វ៉ាស់ រី​វើ​អ​ឃើ​ត ស្នើសុំ​ការបកស្រាយ​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​លិខិត​អនុ​ញ្ញា​ត្ត​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

ក្រុមហ៊ុន ហា​វ៉ាស់ រី​វើ​អ​ឃើ​ត ស្នើសុំ​ការបកស្រាយ​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​លិខិត​អនុ​ញ្ញា​ត្ត​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

អ្នកតំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា ជួបពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន​លើ​ច្បាប់​ស្ដីពី​សិទ្ធ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​

អ្នកតំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា ជួបពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន​លើ​ច្បាប់​ស្ដីពី​សិទ្ធ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.