Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​

ដោយ Pothe Thun
17/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ទន្ទឹមនឹង​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​នៅលើ​ទូរស័ព្ទដៃ​ទំនើប ដែលមាន​ឈ្មោះថា «Kingdom of Wonder» អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក គុជ បញ្ញា​សា បានឱ្យដឹងថា កម្ពុជា​នៅមាន​គោលដៅ​ទេសចរណ៍​ជាច្រើន​ទៀត ដែល​ចាំបាច់​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ពិសេស​តាមរយៈ កម្មវិធី​តាម​ទូរស័ព្ទ​ឆ្លាត​វៃ (Mobile Application) ថ្មី​។​

​ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដីពី ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​តាម​ប្រព័ន្ធ​ឌីជីថល និង​ការប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​នៅលើ​ទូរស័ព្ទដៃ​ទំនើប (App) «Kingdom of wonder» នា​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប​។​

​លោក គុជ បញ្ញា​សា បានបញ្ជាក់​ជាថ្មី​ថា នៅ​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​សម្រេចបាន​កំណើន ១០.៧% នៃ​ការមកដល់​របស់​ទេស​ចរ​អន្តរជាតិ​ជាង ៦.២​លាន​នាក់ នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ​ជាង ៤.៣​ពាន់​លាន​ដុល្លារ រួមចំណែក​ជាមួយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ប្រមាណ ១២.៧%​។ ដោយឡែក ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​រ​អន្តរជាតិ​ជាង ២.៨៨​លាន​នាក់ កើនឡើង ១១.៤% ធៀប​នឹង​ឆ្នាំ​២០១៨​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​អនុរដ្ឋលេខាធិការ​រូបនេះ​បាន​បន្តថា ដើម្បី​អាច​រក្សាបាន​កំណើន​វិជ្ជមាន​ចំនួន ២​ខ្ទង់ ត​ទៅមុខទៀត កម្ពុជា​ត្រូវ​បន្ត​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់ និង​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ដែលមាន​ស្រាប់ សិក្សា​ពី​លទ្ធភាព​បង្កើត​ផលិតផល​ថ្មីៗ បង្កើន​សមត្ថភាព​ផ្សព្វផ្សាយ​ឱ្យ​ត្រូវ​គោលដៅ ជាពិសេស​ជំរុញ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល ដូចជា​ការដាក់ឱ្យ​ប្រើប្រាស់ Mobile Application «Kingdom of Wonder» នេះ​ជាដើម​។​

​លោក​ថា ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​តាម​ប្រព័ន្ធ​ឌីជីថល «Kingdom of Wonder» នេះ គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​សម្រួល​ជូន​ភ្ញៀវទេសចរ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល ក្នុងការ​មក​ទស្សនា​នៅ​កម្ពុជា ដែល​នឹងចូលរួម​គាំទ្រ​ដល់​ការសម្រេច​ឱ្យបាន​ចក្ខុវិស័យ នៃ​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៦​លាន​នាក់ ក្នុង​ឆ្នាំ​២០២៥ ប្រមាណ ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០ និង​ប្រមាណ ២០​លាន​នាក់ នៅ​ឆ្នាំ​២០៣៥ ក្នុងនោះ​ភ្ញៀវទេសចរ​ជិត ៥០% នឹងធ្វើ​ដំណើរ​មក​ទស្ស​នា​ខេត្តសៀមរាប ពីព្រោះ​ខេត្ត​នេះ​ជា​ប៉ូល​ទេសចរណ៍​ដ៏​ចម្បង​នៅ​កម្ពុជា​។​

​ដើម្បី​ឲ្យ​ការប្រើប្រាស់ Mobile Application «Kingdom of Wonder» ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ លោក គុជ បញ្ញា​សា បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន​ឱ្យបាន​ផុសផុល ក្នុងការ​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ទូរ​គម​នា​គន៍ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត និង​ទីក្រុង​វៃឆ្លាត​នៅ​ទូទាំងប្រទេស​។​

​ក្រៅពីនេះ ត្រូវ​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​បែប​ទំនើប ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ក្នុង​ផ្នែក​នគរូបនីយកម្ម និង​សំណង់ មធ្យោបាយ​ធ្វើដំណើរ និង​បែបផែន​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាដើម ដើម្បី​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ទៅនឹង​តម្រូវការ និង​ការវិវត្ត​នាពេល​បច្ចុប្បន្ន ស្រប​ពេលដែល​វិស័យ​ទេសចរណ៍​ពិភពលោក​ទាំងមូល បាននិងកំពុង​បោះជំហាន​ទៅរក​យុគសម័យ​ឌីជីថល​៕

​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស​

Tags: Kingdom of Wonder​ក្រសួង​ទេសចរណ៍ទេសចរណ៍អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន ហា​វ៉ាស់ រី​វើ​អ​ឃើ​ត ស្នើសុំ​ការបកស្រាយ​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​លិខិត​អនុ​ញ្ញា​ត្ត​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

ក្រុមហ៊ុន ហា​វ៉ាស់ រី​វើ​អ​ឃើ​ត ស្នើសុំ​ការបកស្រាយ​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​លិខិត​អនុ​ញ្ញា​ត្ត​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

អ្នកតំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា ជួបពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន​លើ​ច្បាប់​ស្ដីពី​សិទ្ធ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​

អ្នកតំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា ជួបពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន​លើ​ច្បាប់​ស្ដីពី​សិទ្ធ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​

ក្រុមហ៊ុន Opennet Phnom Penh ស្នើសុំ​ការគាំទ្រ​ពី រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បង្កើត​ទូរ​ទស្ស​ន៏​ចល័ត OTT

ក្រុមហ៊ុន Opennet Phnom Penh ស្នើសុំ​ការគាំទ្រ​ពី រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បង្កើត​ទូរ​ទស្ស​ន៏​ចល័ត OTT

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    187 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.