Thursday, November 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អ្នកលក់​សាច់ជ្រូក​ក្រុង​សៀមរាប​៖ សាច់ជ្រូក​ដែល​ពួកគាត់​លក់​សព្វ​ថ្ងៃជា​សាច់​ដែល​ទទួលបាន​ការពិនិត្យ​ហ្មត់ចត់​

ដោយ Pothe Thun
17/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
1.2k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ អាជីវករ​លក់​សាច់ជ្រូក នៅតាម​ផ្សារ​នានា ក្នុង​ក្រុង​សៀមរាប បាន​អះអាង​ស្រដៀង​គ្នា​ថា សាច់ជ្រូក​ដែល​ពួកគាត់​លក់​សព្វថ្ងៃ ជា​សាច់​ដែលមាន​សុវត្ថិភាព ពុំមាន​ជំងឺឆ្លង​ណាមួយ​នោះទេ​។​

​អ្នកលក់​សាច់ជ្រូក​មួយ​ចំនួន​នៅ​ផ្សារ​ចាស់ ផ្សារលើ​ធំថ្មី និង​ផ្សារ​វត្ត​អធ្វារ ក្នុង​ក្រុង​សៀមរាប បាន​លើកឡើងថា ចាប់តាំងពី​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ការលក់ដូរ​របស់​ពួកគាត់​មានការ​ធ្លាក់ចុះ​រហូតដល់​ទៅ​៦០​ភាគរយ ដែល​ការលក់​ធ្លាក់ចុះ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់ ។ ពួកគាត់​បាន​អំពាវនាវ​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ងាក​មក​ទទួលទាន​សាច់ជ្រូក​វិញ ព្រោះ​សាច់ជ្រូក​ដែល​ពួកគាត់​ដាក់លក់​គឺមាន​កាត​ត្រួតពិនិត្យ​គុណភាព​ហ្មត់ចត់​។​

​ជាមួយនឹង​ការអះអាង​របស់​អាជីវ​ករលក់​សាច់ជ្រូក​នេះ លោក ស៊ឹម ធ​រដ្ឋ អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​ន​សាទ​ខេត្តសៀមរាប ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ គួរតែ​បរិភោគ​សាច់ជ្រូក​ឡើងវិញ ចំពោះ​សាច់ជ្រូក​ណា ដែលមាន​បោះត្រា​សម្គាល់ថា ជា​សាច់មាន​សុវត្ថិភាព ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ព្រោះថា ប្រសិនបើ​សាច់សត្វ​មិនមាន​បោះត្រា​សម្គាល់ ឬ​សាច់សត្វ​គ្មាន​ប្រភព​ច្បាស់​ទេនោះ អាចមាន​ជំងឺ​ផ្សេងទៀត ដែល​អាច​ឆ្លង​ដល់​មនុស្ស ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025

​លោក ស៊ឹម ធ​រដ្ឋ មានប្រសាសន៍​បន្ថែមថា បច្ចុប្បន្ន​នៅក្នុង​ខេត្ត​សៀម​រាម នៅ​មិនទាន់​កើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅឡើយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ខាង​មន្ត្រី​ជំនាញ ចុះ​ធ្វើការ​ពិនិត្យ​តាមដាន​លើ​ស្ថានភាព​ជំងឺ​នេះ​ជាប្រចាំ និង ពង្រឹង​ការត្រួតពិនិត្យ​លើ​ការ​នាំចូល​សត្វ​ជ្រូក​តាម​ព្រំប្រទល់​ខេត្ត​ផ្សេងៗ​ផងដែរ ។​

​លោក ស៊ឹម ធ​រដ្ឋ មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​កម្មវិធី​សន្ទនា​មតិ របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣ MHz និង ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​ផ្សាយ​ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​សាច់ជ្រូកអ្នកលក់​សាច់ជ្រូក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប នាំ​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ ក្នុងឱកាស​បុណ្យ​ចូល​ព្រះវស្សា​

មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប នាំ​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ ក្នុងឱកាស​បុណ្យ​ចូល​ព្រះវស្សា​

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​

ក្រុមហ៊ុន ហា​វ៉ាស់ រី​វើ​អ​ឃើ​ត ស្នើសុំ​ការបកស្រាយ​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​លិខិត​អនុ​ញ្ញា​ត្ត​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

ក្រុមហ៊ុន ហា​វ៉ាស់ រី​វើ​អ​ឃើ​ត ស្នើសុំ​ការបកស្រាយ​ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លើ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​លិខិត​អនុ​ញ្ញា​ត្ត​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    393 shares
    Share 157 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63273 shares
    Share 43681 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9034 shares
    Share 5445 Tweet 1496
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26711 shares
    Share 22042 Tweet 1946
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.