Sunday, March 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ជប៉ុន​មាន​គម្រោង​សាងសង់​អគារ​ថ្មី​ធំ​មួយ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់​

ដោយ Pothe Thun
17/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
1.2k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA កំពុង​សិក្សា​គម្រោង​ផ្តល់ជំនួយ​លើ​ការសាងសង់​អគារ​ថ្មី​ធំ​មួយ មាន​កម្ពស់​៤​ជាន់ ស្មើនឹង ៥០០​គ្រែ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការផ្តល់សេវា​សង្គ្រោះបន្ទាន់​និង​វះកាត់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្រាប់​បំពេញតម្រូវការ​ក្នុង​ការផ្តល់សេវា​ទទួល​អ្នកជំងឺ​ឲ្យ​សម្រាល​ព្យាបាល ខណៈពេលដែល​បច្ចុប្បន្ន​នេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប កំពុង​ប្រឈម​នឹង​ចំនួន​ដ៏​ច្រើន​នៃ​អ្នកជំងឺ ដែល​មិន​ត្រឹមតែ​មកពី​បណ្តា​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ គឺមាន​ខេត្ត​ផ្សេងៗ​នៅ​ជុំវិញ​ខេត្តសៀមរាប ក៏​ត្រូវបាន​បញ្ជូនមក​ទទួល​សេវា​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​មួយ​នេះដែរ ។​

​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍​ទៀតថា គម្រោង​ជំនួយ​របស់ JICA នេះ នឹងធ្វើ​ឲ្យ​អនាគត​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក្លាយជា​មន្ទីរពេទ្យបង្អែក​ស្តង់ដារ​មួយ ផ្តល់​សេវា​ចម្រុះ​ច្រើនយ៉ាង មាន​ឯកទេស​ខ្ពស់ ក្នុង​តំបន់​នៃ​ប្រទេស កម្ពុជា ហើយ​មិន​ត្រឹមតែ​ជាការ​សាងសង់​អគារ​ទទួល​អ្នកជំងឺ​ឲ្យ​សម្រាក​ព្យាបាល​ប៉ុណ្ណោះ​ទេ តែ​ត្រូវបាន​បំពាក់​ឧបករណ៍ សម្ភារ បរិក្ខា​បច្ចេកទេស និង​បណ្តុះបណ្តាល​ជំនាញ​ផងដែរ ប៉ុន្តែ​សម្រាប់​ការរង់ចាំ​នៅពេលដែល​គម្រោង​របស់ JICA ត្រូវបាន​សម្រេច​ប្រហែល​ក្នុង​ឆ្នាំ​២០២៣​នោះ អគារ​ចាស់ៗ​ចំនួន​២​ខ្នង ត្រូវបាន​ជួស​ជួល កែលម្អ​ឡើងវិញ ដើម្បី​បាន​ប្រើប្រាស់​ឆ្លងកាត់​អន្តរ​កាលនោះ ។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​ឯកឧត្តម ម៉ម ប៊ុនហេង មានប្រសាសន៍​យ៉ាងនេះ ក្នុងឱកាស​ចុះ​ទស្សនកិច្ច​សិក្សា តាមដាន​ការជួស​ជួល កែលម្អ​អគារ​ពេទ្យ និង សួរសុខទុក្ខ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ។​

​លោក ប៉ែន ផល្គុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មានប្រសាសន៍ថា អគារ​ចាស់ៗ​ចំនួន​២​ខ្នង ដែល​កំពុងដំណើរការ​ជួសជុល និង​អគារ​១​ខ្នង​ផ្សេងទៀត ដែល​ត្រូវបាន​ជួសជុល​រួចហើយនោះ គឺ​ស្ថិតក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់លោក​ជំទាវ​ឧបាសិកា សៀង ច័ន្ទ​ហេង នាយិកា​ក្រុមហ៊ុន ហេង​អភិវឌ្ឍ ហើយ​លោក​សង្ឃឹមថា ក្រោយពី​ការជួសជុល​រួច មន្ទីរពេទ្យ​នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការខ្វះខាត​គ្រែ​អ្នក​ជម្ងឺ យ៉ាងហោចណាស់ បាន​ប្រហែលជា ៧០​ភាគរយ​ដែរ ខណៈ​បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មាន​គ្រែ​អ្នកជំងឺ​ចំនួន ៣០០​គ្រែ ជាមួយនឹង​ការទទួល​អ្នក​ជម្ងឺ​ឲ្យ​សម្រាក​ព្យាបាល​រហូតដល់​ជិត​៤០០​នាក់ ។​

​លោក ប៉ែន ផល្គុន បញ្ជាក់​បន្ថែមថា នៅពេលដែល​គម្រោង JICA សម្រេច​លើ​ការសាងសង់​អគារ​ថ្មី​ប្រហែល​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ​នោះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មាន​គម្រោង​ពង្រីក​សេវា​វះកាត់​ផ្សេងៗ​ទៀត ដូចជា​សេវា​វះកាត់​ប្រព័ន្ធ​ស​សៃ​ប្រសាទ ឆ្អឹងខ្នង និង ឆ្អឹង​ធ្គា​ម​ជាដើម ដែល​នោះ​គឺជា​ការឈានទៅរក​ការផ្តល់សេវា​វះកាត់​ក​ម្រឹត​ខ្ពស់ មាន​ប្រសិទ្ធភាព រួមជាមួយ​ការអភិវឌ្ឍ​ឧបករណ៍ បរិក្ខា បច្ចេកវិទ្យា របស់​JICA ហើយ​អនាគត មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នឹង​ក្លាយជា​មន្ទីរពេទ្យបង្អែក​ស្តង់ដារ​មួយ​ថ្នាក់​តំបន់ ផ្តល់​សេវា​ចម្រុះ​ច្រើនយ៉ាង ឯកទេស​ខ្ពស់ ជួយ​កាត់បន្ថយ​អត្រា​ស្លាប់ និង​ពិការភាព​នៃ​អ្នកជំងឺ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: JACAទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុនមន្ទីរពេទ្យបង្អែកខេត្តសៀមរាបសេវា​សង្គ្រោះបន្ទាន់​និង​វះកាត់​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

មន្ត្រី​ជំនាញ​របស់​មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប អះអាងថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស​ទេ ថ្វីត្បិតតែ​វា​ជា​ជំងឺឆ្លង​សាហាវ​សម្រាប់​សត្វ​ជ្រូក​ក៏ដោយ​

មន្ត្រី​ជំនាញ​របស់​មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប អះអាងថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស​ទេ ថ្វីត្បិតតែ​វា​ជា​ជំងឺឆ្លង​សាហាវ​សម្រាប់​សត្វ​ជ្រូក​ក៏ដោយ​

អ្នកលក់​សាច់ជ្រូក​ក្រុង​សៀមរាប​៖ សាច់ជ្រូក​ដែល​ពួកគាត់​លក់​សព្វ​ថ្ងៃជា​សាច់​ដែល​ទទួលបាន​ការពិនិត្យ​ហ្មត់ចត់​

អ្នកលក់​សាច់ជ្រូក​ក្រុង​សៀមរាប​៖ សាច់ជ្រូក​ដែល​ពួកគាត់​លក់​សព្វ​ថ្ងៃជា​សាច់​ដែល​ទទួលបាន​ការពិនិត្យ​ហ្មត់ចត់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    269 shares
    Share 108 Tweet 67

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.