Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បង្ហាញថា នៅក្នុង​សប្តាហ៍​នេះ ស្ថានភាព​គ្រុនឈាម​នៅ​កម្ពុជា មិនមាន​សន្ទុះ​កើនឡើង​ទៀត​ទេ ហើយ​រំពឹងទុក​ថា រយៈពេល​២​សប្តាហ៍​ខាងមុខ ស្ថានភាព​គ្រុនឈាម​នឹង​ថយចុះ​

ដោយ Pothe Thun
16/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
1.7k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ​អ្នកជំងឺ និង តាមដាន​មើល​ស្ថានភាព​នៃ​ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ និង​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា នៅក្នុង​ព្រឹត្តិការណ៍​ផ្ទុះឡើង​នៃ​ជំងឺគ្រុនឈាម​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទទួលបន្ទុក​បំរើសេវា​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព ក្នុងនេះ​មូលនិធិ​គន្ធបុប្ផា ត្រូវបាន​ស្ថិតក្នុង​បុព្វហេតុ​ចម្បង​នៃ​ការជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ហើយ​ដែល​នឹង​អាច​និយាយបានថា តាមរយៈ​នៃ​មូ​និ​ធិ​គន្ធបុប្ផា ទាំង​សប្បុរស​ជនជាតិ​និង​អន្តរជាតិ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​បំផុត ។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មានប្រសាសន៍​ទៀតថា ការផ្ទុះ​ឡើង​នៃ​ជំងឺគ្រុនឈាម​ក្នុង​ឆ្នាំ​២០១៩​នេះ បើ​ពុំមាន​ការបណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ​បំរើសេវា​សុខាភិបាល​សាធារណៈ​នៅតាម​បណ្តា​មូលដ្ឋាន​ទេនោះ ការប្រយុទ្ធ​ជាមួយ​ស្ថានភាព​នោះ ពិតជា​មានការ​លំបាក​ខ្លាំង ព្រោះ​មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ និង មណ្ឌល​សុខភាព​នានា បាន​ចូលរួម​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ក្នុងការ​បំរើសេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ហើយ​បើតាម​របាយការណ៍​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ នេះ ជា​ផ្នែក​មួយ​ដែល​បាន​បង្ហាញថា ជំងឺគ្រុនឈាម​ដែល​ផ្ទុះឡើង​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ស្រក​ចុះទៅ​វិញ​ជា​បណ្តើរៗ​ហើយ ក៏ប៉ុន្តែ​ស្ថានភាព​នេះ​វា​មិនទាន់​ឃ្លាន​ឆ្ងាយ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​គ្រូពេទ្យ​ជំនាញ​នៅឡើយ​នោះទេ ដែល​ត្រូវបាន​បន្ថែម​ម៉ោង​បំពេញភារកិច្ច​របស់ខ្លួន និង​មិនទាន់បាន​ចាក​ចេញពី​ក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​នោះឡើយ ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​សហកា​រ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ និង​ប្រើប្រាស់​វិធានការ លុបបំបាត់​ជម្រក​មូស​ខ្លា​ជា​បន្តទៀត ។​

​លោក យ៉ៃ ចន្ទ​នា ប្រធាន​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែកក្កដា​នេះ សរុប​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ មាន​ចំនួន ១.៨៩៦​នាក់ ក្នុងនេះ​ផ្នែក​សម្ភព ទទួល​ស្ត្រី​មក​ពិនិត្យ​ផ្ទៃពោះ និង​សម្រាលកូន​មាន​ចំនួន ២២៧​នាក់ , ផ្នែក​ជំងឺ​កុមារ​មាន​ចំនួន ១.៦៦៩​នាក់ ហើយ​ក្នុង​ចំនួន​កុមារ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចំនួន ១.៦៦៩​នាក់​នេះ មាន​ចំនួន​៣៦៩​នាក់ ជា​កុមារ​ទទួលរង​ដោយ​ជំងឺគ្រុនឈាម គឺ​ស្មើនឹង​អត្រា ២០​ភាគរយ នៃ​ជំងឺ​ទូទៅ​របស់​កុមារ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក យ៉ៃ ចន្ទ​នា បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ចំនួន​កុមារ​គ្រុនឈាម ៣៦៩​នាក់ មាន​១០​ករណី ជា​កុមារ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ដែល​មន្ទីរពេទ្យ​ត្រូវបាន​ជួយសង្គ្រោះ ហើយ​ក្នុងស្ថានភាព​ថ្មី​នេះ ជំងឺគ្រុនឈាម​មានការ​ថយចុះ ដែល​ប៉ុន្មាន​សប្តាហ៍​មុន អត្រា​នៃ​កុមារ​មាន​ជំងឺគ្រុនឈាម ដែល​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេ​ទ្យជ័យ​វរ្ម័នទី​៧ គឺ​ស្មើនឹង ៣០​ភាគរយ នៃ​ជម្ងឺ​ទូទៅ​របស់​កុមារ ៕

 

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ក្រសួង​សុខាភិបាល​គ្រុនឈាម​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បើក​សិក្ខាសាលា ស្តីពី​ការបកប្រែ និង​ផលិត​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម (១៩៨៧)

ទូរទស្សន៍​ជាតិ​កម្ពុជា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បើក​សិក្ខាសាលា ស្តីពី​ការបកប្រែ និង​ផលិត​រឿង​ភាគ​ទូរទស្សន៍ សុ​បិ​ន្ត​សំណាក់​ក្រហម (១៩៨៧)

ក្រសួង​សាធារណការ បើក​ការបណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ខេត្តសៀមរាប សម្រាប់​មន្ត្រី​ជំនាញ និង អ្នកពាក់ព័ន្ធ​មកពី​៥​ខេត្ត​

ក្រសួង​សាធារណការ បើក​ការបណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ខេត្តសៀមរាប សម្រាប់​មន្ត្រី​ជំនាញ និង អ្នកពាក់ព័ន្ធ​មកពី​៥​ខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.