សង្គមស៊ីវិល៖ ផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានបានកាន់តែល្អប្រសើរ
ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ លោក ថាច់ លីខាន់ ប្រធានគ្រប់គ្រងអង្គការ RACHA ប្រចាំខេត្តសៀមរាប បានបង្ហាញថា បច្ចុប្បន្នគណៈកម្មាធិការផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គម កំពុងក្លាយជាយន្តការមួយដ៏សំខាន់ ក្នុងការជួយធានា ជំរុញ គាំទ្រ និងអនុវត្តផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គមនៅកម្រិតមូលដ្ឋានទទួលបានប្រសិទ្ធិភាពខ្ពស់ ជាពិសេសការកែលម្អការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានកាន់តែមានភាពល្អប្រសើរ។ លោក ...