អភិបាលខេត្តសៀមរាប បង្ហាញថាសំណង់ក្នុងខេត្តមិនមានច្បាប់អនុញ្ញាតនឹងត្រូវរុះរើចោល
រាល់សំណង់ ដែលសាងសង់ក្នុងឆ្នាំ ២០១៨-២០១៩ មន្ត្រីជំនាញខេត្តសៀមរាប នឹងចុះពិនិត្យឡើងវិញ ក្នុងករណីរកឃើញថា គ្មានលិខិតអនុញ្ញាត ឬគ្មានគុណភាព និងបច្ចេកទេសត្រឹមត្រូវ អាជ្ញាធរខេត្តនឹងធ្វើការរុះរើសំណង់ទាំងនោះ ដើម្បីចៀសវាងហានិភ័យក្នុងពេលកំពុងសាងសង់ នេះបើតាមប្រសាសន៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៤ ...