Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបរៀបចំធ្វើពិធីប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ២៣អដ្ឋិធាតុបន្ថែមទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើត

ដោយ Pothe Thun
27/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រដ្ឋបាលខេត្តសៀមរាបរៀបចំធ្វើពិធីប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ២៣អដ្ឋិធាតុបន្ថែមទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើត
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងសៀមរាប លោក ពិន ប្រាកដ អភិបារងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានធ្វើការប្រគល់អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ជំហាន២ ដំណាក់កាលទី២១ ចំនួន ២៣អដ្ឋិធាតុបន្ថែមទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ។

យោងតាមរបាយការណ៍របស់ តំបន់ប្រតិបត្តិការសិករងសៀមរាប បង្ហាញថា កន្លងមកក្រុមការងារគណៈកម្មការរុករកជីកគាស់ធ្វើមាតុភូមិនិវត្តន៍វៀតណាម ខេត្តតៃនិញ ជាមួយខេត្តសៀមរាប បានស្វែងរុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីឆ្នាំ២០០៣ មកដល់ខែមិថុនា ឆ្នាំ២០២២នេះ បានចំនួន សរុប ៩៤០អដ្ឋិធាតុ។ ក្នុងនោះ សម្រាប់ជំហាន២ ដំណាក់កាលទី២១នេះ គឺចាប់អនុវត្តន៍ពីថ្ងៃទី២១ ខែកុម្ភៈ មកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ជាលទ្ធផលក្រុមការងារ បានរកឃើញអដិ្ឋធាតុ ចំនួន ២៣ អដ្ឋិធាតុ នៅស្រុកចំនួន ៥ ក្នុងខេត្តសៀមរាប រួមមានស្រុកក្រឡាញ់ , ពួក , អង្គរជុំ , សូទ្រនិគម និងស្រុកអង្គរធំ ។

លោកវរៈសេនីយ៍ឯកបម្រុង ង្វៀង ដឹកថឹង ប្រធានក្រុមការងារអង្គភាពK71 ចំណុះយោធភូមិភាគទី៧ ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានសហការល្អជាមួយក្រុមការងាររបស់លោក ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដោយទទួលបានលទ្ធផលល្អ។ លោកក៏បានលើកពីបញ្ហាប្រឈម ក្នុងការរុករកអដ្ឋិធាតុ និង ស្រាវជ្រាវរកផងដែរ ដោយភូមិសាស្ត្រដែលបានកប់សាកសព មានការប្រែប្រួល និង សាកី្សមួយចំនួនវ័យចាស់ជរា និងបានស្លាប់ ដែលធ្វើឲ្យការទទួលព័ត៌មានមិនបានច្បាស់លាស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការលើកឡើងរបស់ លោក ពិន ប្រាកដ មានប្រសាសន៍ថា ក្នុងការស្វែងរុករក និង ធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុងសម័យសង្គ្រាមនៅខេត្តសៀមរាប ដំណាក់កាលទី២១ នេះ គឺអនុវត្តន៍តាម កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តសៀមរាប ជាមួយខេត្តតៃនិញ។

លោកអភិបាលរងខេត្ត បញ្ជាក់ថា ចំពោះការចូលរួមស្វែងរុករក និង ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង។ ព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសកម្ពុជាពីសង្គ្រាម ដើម្បីទទួលបានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះ ក្នុងនាមអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបន្តធ្វើសហប្រតិបត្តិការ និង បង្កលក្ខណៈងាយស្រួល ដល់កិច្ចដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តសៀមរាប ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសខ្លួនវិញ និងបានជួបជុំក្រុមគ្រួសាររបស់ខ្លួន៕

អត្ថបទ និងរូបភាព ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបើកវគ្គ “បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង ក្របខណ្ឌថ្មី ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគ៤ !

ពិធីបើកវគ្គ "បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល" សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង ក្របខណ្ឌថ្មី ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគ៤ !

យុវជនជាង៥០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីការបង្កើតគម្រោងដើម្បីសហគមន៍

យុវជនជាង៥០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីការបង្កើតគម្រោងដើម្បីសហគមន៍

ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធឡើងវិញលើការបន្តការអប់រំដល់ប្រជាពលរដ្ឋ ខណៈជំងឺស្វាយហាក់កំពុងរើឡើងវិញ

ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធឡើងវិញលើការបន្តការអប់រំដល់ប្រជាពលរដ្ឋ ខណៈជំងឺស្វាយហាក់កំពុងរើឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.