Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីបើកវគ្គ “បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង ក្របខណ្ឌថ្មី ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគ៤ !

ដោយ Pothe Thun
27/06/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីបើកវគ្គ “បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង ក្របខណ្ឌថ្មី ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគ៤ !
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ សាលានគរបាលជាតិភូមិភាគ៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ “បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” ជូនដល់សិស្សនគរបាលនគរបាល ក្របខណ្ឌថ្មីចំនួន ១៣៥នាក់ ជានារី១៦នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោសិក្សាក្នុងរយ:ពេល ៤ខែ។

បន្ទាប់ពីស្តាប់នូវរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន មានប្រសាន៍ថា នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់ និងចាំបាច់ នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ។ សិក្ខាកាមដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែការសិក្សាទទួលបានជោគជ័យ និងអនុវត្តតាមនីតិវិធីជាធរមាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ បន្តទៀតថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រយ:ពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន៖ ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យនិស្សិត-សិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យមានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមនិងសម្ភារ:សិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំ បណ្ដុះបណ្តាល ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើម នៃយើងទាំងអស់គ្នា។

ឯកឧត្តមនាយឧត្ដមសេនីយ៍ បានផ្តល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបថា៖- យើងត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង។- មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា។- ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា។- ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់ » «គុណភាពមិនអាចសម្របសម្រួលបានឡើយ»។- អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្ដល់វិញ្ញាបនបត្រជូនទេ។- ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថ ការងារថ្មី ជាមន្ត្រីនគរបាល ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំ ផ្តល់ជំនឿទុកចិត្តមកលើខ្លួនផងដែរ។ ក្នុងអង្គពិធីទាំងមូល ក៏បានចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការអនុវត្តនូវអនុសាសន៍ដ៏មានតម្លៃនេះ៕ អត្ថបទ និងរូបភាព: លោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!! សូ

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026
Tags: បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលសាលានគរបាលជាតិភូមិភាគ៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនជាង៥០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីការបង្កើតគម្រោងដើម្បីសហគមន៍

យុវជនជាង៥០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីការបង្កើតគម្រោងដើម្បីសហគមន៍

ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធឡើងវិញលើការបន្តការអប់រំដល់ប្រជាពលរដ្ឋ ខណៈជំងឺស្វាយហាក់កំពុងរើឡើងវិញ

ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធឡើងវិញលើការបន្តការអប់រំដល់ប្រជាពលរដ្ឋ ខណៈជំងឺស្វាយហាក់កំពុងរើឡើងវិញ

រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈខេត្តសៀមរាប មានការកើនឡើងខ្លាំងបើធៀបឆ្នាំ២០២១

រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈខេត្តសៀមរាប មានការកើនឡើងខ្លាំងបើធៀបឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.