Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈខេត្តសៀមរាប មានការកើនឡើងខ្លាំងបើធៀបឆ្នាំ២០២១

ដោយ Pothe Thun
27/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈខេត្តសៀមរាប មានការកើនឡើងខ្លាំងបើធៀបឆ្នាំ២០២១
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសចុះអបរំ ផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺគ្រុនឈាម ក្នុងបរិវេណវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាម ព្រោះការឆ្លងជំងឺគ្រុនឈាមនេះ បានកើតឡើងមិនត្រឹមតែនៅក្នុងខេត្ដសៀមរាបនោះទេ គឺកើតឡើងនៅទូទាំងប្រទេស ដូចនេះប្រជាពលរដ្ឋទំាងអស់ត្រូវអនុវត្ដតាមការណែនាំពីអ្នកជំនាញសុខាភិបាល ដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះឆ្លងបន្ថែមទៀត។

ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា មូសខ្លាញីដែលជាភ្នាក់ងារចម្លងនៃជំងឺគ្រុនឈាម វាចូលចិត្តរស់នៅតាមទីកន្លែងងងឹតក្នុងផ្ទះ និងនៅតាមបរិវេណជុំវិញផ្ទះដែលត្រជាក់ហើយសើម។ លក្ខណៈចម្លងនៃជំងឺគ្រុនឈាមធ្វើឡើងតាមរយៈវដ្តពីមនុស្សទៅមូស និងពីមូសទៅមនុស្សវិញ។ ការពារកុមារកុំឲ្យមូសខ្លាញីខាំ ដោយស្លៀកពាក់ឲ្យបានជិត និងគេងនៅក្នុងមុងជានិច្ច ប្រើថ្នាំសម្លាប់សត្វមូស និងដង្កូវទឹក សម្អាតទាំងក្នុង និងក្រៅផ្ទះដែលជាទីកន្លែងនៃជម្រកមូសខ្លា និងកន្លែងដែលមូសអាចពងបាន ដូចជាពាងទឹក ចានទ្រតុទូ ឬសម្រាមដែលអាចដក់ទឹកបាន។ ជាពិសេស ការពារកុំឲ្យមានមូសខ្លា និងដង្កូវទឹកទាំងនៅក្នុង និងក្រៅផ្ទះ។ ក្នុងករណីសង្ស័យថាកុមារមានជំងឺគ្រុនឈាម ត្រូវប្រញាប់ស្វែងរកកន្លែងផ្ដល់សេវាសុខាភិបាល ដើម្បីធ្វើរោគវិនិច្ឆ័យរួមទាំងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នក្នុងខេត្តសៀមរាបជំងឺគ្រុនឈាម បានកំពុងតែហក់ឡើងជាគំហុក ដែលជំងឺគ្រុនឈាមអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សទៀតបាន ដោយសារតែមានវត្តមានមូសខ្លាញីហើយវាខាំនៅពេលថ្ងៃ។ ជាក់ស្ដែងចាប់តាំងពីសប្តាហ៍ទី១ ដល់សប្ដាហ៍ទី២៤ ដើមឆ្នាំ២០២២នេះ ក្នុងខេត្តសៀមរាប មានអ្នកជំងឺគ្រុនឈាមបានចូលមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មានចំនួន ៥៨៣នាក់ មានការកើនឡើង ២៧,៧៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ១៦២នាក់ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត បន្ថែមថា បើទោះជាមានការកើឡើងក្តី ប៉ុន្តែមិនទាន់មានមនុស្សស្លាប់ដោយសារជំងឺគ្រុនឈាមនេះឡើយទេ ប៉ុន្តែទោះយ៉ាងណាអាជ្ញាធរសុខាភិបាល ត្រូវតែប្រុងប្រយ័ត្ននឹងបង្ការទុកជាមុន៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់ ,លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​សុខាភិបាលជំងឺគ្រុនឈាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កីឡាករមកពីក្លឹបវាយសីមកពីបណ្ដាខេត្តក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងការប្រគួតវាយសីមិត្ដភាពទ្រង់ទ្រាយធំប្រចាំឆ្នាំ២០២២ នៅខេត្ដសៀមរាប

កីឡាករមកពីក្លឹបវាយសីមកពីបណ្ដាខេត្តក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងការប្រគួតវាយសីមិត្ដភាពទ្រង់ទ្រាយធំប្រចាំឆ្នាំ២០២២ នៅខេត្ដសៀមរាប

កូនឈើចម្រុះប្រមាណជា ១,០០០ដើម ត្រូវបានយកទៅដាំនៅក្បែរជើងភ្នំចង្ក្រានរយក្នុងស្រុកវ៉ារិន ខេត្តសៀមរាប!

កូនឈើចម្រុះប្រមាណជា ១,០០០ដើម ត្រូវបានយកទៅដាំនៅក្បែរជើងភ្នំចង្ក្រានរយក្នុងស្រុកវ៉ារិន ខេត្តសៀមរាប!

នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ទទួលបានប៉ុស្តិ៍ប្រចាំការចំនួន ១០បន្ថែមទៀត ពីមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ

នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ទទួលបានប៉ុស្តិ៍ប្រចាំការចំនួន ១០បន្ថែមទៀត ពីមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.