Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

កូនឈើចម្រុះប្រមាណជា ១,០០០ដើម ត្រូវបានយកទៅដាំនៅក្បែរជើងភ្នំចង្ក្រានរយក្នុងស្រុកវ៉ារិន ខេត្តសៀមរាប!

ដោយ Pothe Thun
28/06/2022
នៅក្នុង ព័ត៌មានជាតិ
កូនឈើចម្រុះប្រមាណជា ១,០០០ដើម ត្រូវបានយកទៅដាំនៅក្បែរជើងភ្នំចង្ក្រានរយក្នុងស្រុកវ៉ារិន ខេត្តសៀមរាប!
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានរៀបចំការដាំកូនឈើចម្រុះប្រមាណជា ១,០០០ដើម ក្នុងនោះមាន កូនឈើគគី ៥០០ដើម និងកូនឈើបេង ៥០០ដើម ស្ថិតនៅភូមិព្រៃខ្មាំង ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប ក្នុងគោលបំណងចូលរួមស្តារគម្របបៃតង និងគម្របព្រៃឈើឡើងវិញ ដើម្បីបរិស្ថានល្អ មានភាពបៃតង និងរក្សាបាននូវប្រភពទឹកក្រោមដី។ ពិធីនោះ មានការចូលរួមពីសំណាក់ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន, លោក ឧត្តមសេនីយ៏ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលភូមិភាគ ៤ខេត្ត, លោក សឹង្ហ សំរឹទ្ធ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប មន្ទីរ អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្រុក និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានបង្ហាញថា ការដាំដើមឈើឡើងវិញនេះ ពិតជាមានសារ:ប្រយោជន៍ សម្រាប់ការបំផុសស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ សរុបមកពិធីដាំកូនឈើនៅថ្ងៃនេះ មានការចូលរួមយ៉ាងច្រើនកុះករ ជាការឆ្លុះបញ្ចាំងនូវការភ្ញាក់រលឹករបស់សហគមន៍យើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយចំពោះការបាត់បង់ព្រៃឈើ និងជាស្មារតីម្ចាស់ការក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ សម្រាប់អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិយើង ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីឱ្យខេត្តសៀមរាបរបស់យើងរក្សាបាននូវគម្របបៃតងស្រស់ ហើយវាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាលំនឹង នៃការប្រែប្រួលអាកាសធាតុ ដែលព្រៃឈើ និងបរិស្ថានធម្មជាតិ តាមរយ:ការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ។ល។

លោក សឹង្ហ សំរឹទ្ធ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានលើកឡើងថា ពិធីដាំកូនឈើចំនួន ១,០០០ដើម តាមបណ្តោយផ្លូវទៅភ្នំចង្ក្រានរយនាពេលនេះ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាស្ថាបនិក បានបង្កើតឡើងនៅក្នុងគោលបំណង ដើម្បីបំរើការងារមនុស្សធម៌ ការងារសង្គម និងបំរើប្រជាពលរដ្ឋទូទៅ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។ លោក បានបញ្ជាក់ទៀតថា ដើម្បីជួយដល់ប្រពន័្ធអេកូឡូស៊ី និងស្រទាប់អូហ្សូន ការពារផែនដីជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របគ្នាជាមួយជារដូវវស្សាផងដែរ ក្នុងនោះព្រៃឈើ ក៏ផ្តល់នូវសេវាកម្មគាំពារបរិស្ថានជាច្រើនទៀត ដូចជាការការពារទីជម្រាល ការទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី និងផ្តល់នូវផល-អនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋ ជាពិសេសរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់សហគមន៍នៅជនបទផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ទទួលបានប៉ុស្តិ៍ប្រចាំការចំនួន ១០បន្ថែមទៀត ពីមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ

នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ទទួលបានប៉ុស្តិ៍ប្រចាំការចំនួន ១០បន្ថែមទៀត ពីមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ

សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

លំនៅឋានជាង៧០ខ្នង ដែលជាអំណោយរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា ត្រូវបានកំពុងសាងសង់ជូនពលរដ្ឋនៅក្នុងសង្កាត់សំបួរ

លំនៅឋានជាង៧០ខ្នង ដែលជាអំណោយរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា ត្រូវបានកំពុងសាងសង់ជូនពលរដ្ឋនៅក្នុងសង្កាត់សំបួរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.