Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

លំនៅឋានជាង៧០ខ្នង ដែលជាអំណោយរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា ត្រូវបានកំពុងសាងសង់ជូនពលរដ្ឋនៅក្នុងសង្កាត់សំបួរ

ដោយ Pothe Thun
29/06/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
លំនៅឋានជាង៧០ខ្នង ដែលជាអំណោយរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា ត្រូវបានកំពុងសាងសង់ជូនពលរដ្ឋនៅក្នុងសង្កាត់សំបួរ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ អង្គការលំនៅឋានមនុស្សជាតិកម្ពុជាសហការជាមួយរដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលខេត្តដឹកនាំដោយលោក លី សំរិទ្ឋ អភិបាលរងខេត្ត រួមនឹងតំណាងស្ថាប័ន អង្គភាពមន្ទីរពាក់ព័ន្ឋ អាជ្ញាធរក្រុង សង្កាត់ អង្គការដៃគូជាតិនិងអន្តរជាតិ និងក្រុមជាងបានចូលរួមនៅក្នុងយុទ្ធនាការនិមិត្តរូប ដឹកនាំសាងសង់លំនៅឋានជូនដល់ប្រជាពលរដ្ឋនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។

លោកស្រី Bernadette Bolo-Duthy នាយិកាប្រចាំកម្ពុជានៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា បានចាត់ទុកគម្រោងដែលកំពុងចាប់ផ្តើមសាងសង់នេះ ថាជាផ្លែផ្កាដែលបានមកពីលទ្ឋផលនៃជំនួបពិភាក្សានិងសហការល្អជាមួយគ្នាទាំងអាជ្ញាធរខេត្ត អង្គការ Habitat និងម្ចាស់ជំនួយនានាហើយនេះជាគម្រោងទី១ ដែលទាក់ទងទៅនឹងតំបន់ទីប្រជុំជន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក Luis Noda អនុប្រធានប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ បានកត់សម្គាល់ឃើញថា តាមរយៈគម្រោង «លំនៅឋានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលតាំងទីលំនៅបណ្តោះអាសន្នលើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប» មានរហូតជាង ១០០០គ្រួសារ ដែលទទួលផលពីវា ប៉ុន្តែនៅមានច្រើនពាន់គ្រួសារទៀត ដែលត្រូវការលំនៅឋានសមរម្យបែបនេះ ទោះជាយើងមិនអាចជួយបានគ្រប់សំណូមពរតែក្រុមយើង តែងតែប្រឹងជាជំហានៗ តាមធនធានថវិកាទៅតាមលទ្ឋភាពដែលអាចធ្វើបាន។

មានប្រសាសន៍ក្នុងឱកាសនោះលោក លីសំរិទ្ឋ អភិបាលរងខេត្ត បានសម្តែងការអរគុណចំពោះអង្គការ និងម្ចាស់ជំនួយទាំងអស់ដែលបានសហការ ជួយផ្តល់ជាលំនៅឋានដ៍សមរម្យ ជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋ ចំនួន ៧៥គ្រួសារ ដែលពួកគាត់ពីមុននៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប រស់នៅលើចំណីផ្លូវ ៣៨ខ្សែ ហើយអាជ្ញាធរខេត្តក៍បានធ្វើការសម្របសម្រួលដីធ្លីឱ្យពួកគាត់ មករស់នៅក្នុងទីតាំងនេះវិញ។ ជាមួយគ្នានោះរដ្ឋបាលខេត្ត បានត្រៀមដីទំហំ ៣ហិកតា នៅសង្កាត់សំបួរនេះ ដើម្បីសាងសង់សាលបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនោះក៍មានដីសម្រាប់លំនៅឋានសង្គមកិច្ចនេះផងដែរ។

លោកអភិបាលរងខេត្ត បញ្ជាក់ថា ក្នុងក្រុងសៀមរាបមានប្រជាពលរដ្ឋជិត ៥ពាន់គ្រួសារ ដែលត្រូវការដំណោះស្រាយ នេះជាចំណោទដែលថ្នាក់ដឹកនាំខេត្ត កំពុងគិតរកវិធីជួយដោះស្រាយ។ ក្នុងនោះ កាលពីចុងឆ្នាំ២០២១ បានដោះស្រាយគោលនយោបាយជូនប្រហែល ៧០០គ្រួសារ ដែលរស់នៅក្នុងតំបន់មិនរៀបរយតាមមាត់ស្ទឹង និងរស់នៅលើដីចំណីផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ឱ្យទៅរស់នៅភូមិធម្មជាតិ ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងមួយចំនួនមកកាន់ទីនេះ។ នៅសល់ជាង ៣ពាន់គ្រួសារទៀត កំពុងស្វែងរកអង្គការដៃគូផ្សេងៗ ទៀតដើម្បីសហការជាមួយអាជ្ញាធរខេត្តនាំគ្នាជួយពួកគាត់។

ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្ត និងក្នុងនាមក្រុមប្រឹក្សាខេត្ត លោក លីសំរិទ្ឋ សង្ឃឹមថា ភូមិសាស្ត្រក្នុងភូមិវាលសង្កាត់សំបួរនេះ នឹងបោះជំហានទៅជាទីប្រជុំជន និងមានមនុស្សរស់នៅកុះករនាពេលឆាប់ៗនេះ ដែលទាមទារនូវហេដ្ឋារចនាសម្ព័ន្ឋ និងទឹកស្អាតប្រើប្រាស់ ថ្វីត្បិតតែបច្ចុប្បន្នបងប្អូនកំពុងប្រើប្រាស់ទឹកអណ្តូង ឬទឹកក្រោមដី តែនៅឆ្នាំ២០២៤ខាងមុខ នឹងទទួលបានទឹកស្អាតប្រើប្រាស់ ស្របពេលនេះដែរបណ្តាញអគ្គីសនីបានភ្ជាប់អស់ហើយ ផ្លូវថ្នល់ក្រហមក៍សមល្មមអាចប្រើប្រាស់ជាបណ្តោះអាសន្នសិនដែរ។ ជាមួយនោះអាជ្ញាធរខេត្តបានរៀបគម្រោង ដើម្បីស្ថាបនាផ្លូវកៅស៊ូមកកាន់តបន់នេះរួចហើយ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩ ទើបគម្រោងអភិវឌ្ឍជាច្រើនត្រូវបានអាក់ខានក្នុងទូទាំងខេត្ត។

សូមជម្រាបថា អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា តាមរយៈគម្រោង «លំនៅឋានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលតាំងទីលំនៅបណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប» ទទួលបានការហការជាមួយរដ្ឋបាលខេត្តសៀមរាប និងបានការគាំទ្រមូលនិធិពីអង្គការលំនៅឋានមនុស្សជាតិសឹង្ហបុរី និងកូរ៉េ បានសម្រេចសាងសង់លំនៅឋានជូនប្រជាពលរដ្ឋចំនួន ៧៥ខ្នងផ្ទះ រយៈពេលនៃការសាងសង់រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២។ លំនៅឋាននេះក្នុង ១ខ្នង ចំណាយថវិកាអស់ជាង ៦២០០ដុល្លារ មានទំហំ៣,៥ គុណ ៧,៥ម៉ែត្រ សង់ពីស៊ីម៉ង់ត៍ ឥដ្ឋ ដែក ដំបូលប្រកស័ង្កសី ជញ្ជាំងសង់ពីសេរ៉ាបត លើទំហំផ្ទៃដី ៥ គុណ ១៥ម៉ែត្រ។ គម្រោងនេះដែរមានរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ប៉ុន្តែដោយសារជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ជាង២ឆ្នាំមកហើយ គម្រោងត្រូវបានពន្យាមកដល់ពេលនេះ ដើម្បីបន្តសកម្មភាពការងារដែលនៅសេសសល់ តាមរយៈការផ្តល់លំនៅឋានសង្គមកិច្ចដល់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅបណ្តោះអាសន្នលើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប ដើម្បីឱ្យពួកគាត់អាចទទួលបានលំនៅឋានសមរម្យ និងមានឱកាសកែលម្អជីវភាពឱ្យប្រសើរជាងមុន៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: លំនៅឋានអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

សមណៈសិស្សចំនួន ២៥០រូប ទទួលបានចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីពង្រឹងផ្នែកវិស័យពុទ្ធិកសិក្សា

សមណៈសិស្សចំនួន ២៥០រូប ទទួលបានចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីពង្រឹងផ្នែកវិស័យពុទ្ធិកសិក្សា

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.