Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

ដោយ Pothe Thun
29/06/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក
234
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ព្រុំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដសៀមរាប បានឲ្យដឹងនៅនៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះម្សិលមិញថា ក្នុងខែមិថុនានេះ ក្រុមការងារពេទ្យសត្វ បានរកឃើញសត្វក្របីចំនួន ២៧ក្បាល បានងាប់ជាបន្ដបន្ទាប់ និងខ្លះទៀតមានជំងឺ ដោយសារកើតជំងឺសាទឹក ខណៈដែលម្ចាស់របស់វាលែងចោលតាមទម្លាប់នៅតាមវាលព្រៃរនាមក្នុងបឹងទន្លេសាប ស្ថិតនៅឃុំកែវពណ៌ ស្រុកពួក ខេត្ដសៀមរាប។

លោកប្រធានការិយាល័យ បានឲ្យដឹងទៀតថា ក្រុមការងារពេទ្យសត្វបានកំពុងខិតខំធ្វើការចាក់ថ្នាំដល់សត្វក្របីដែលកំពុងកើតជំងឺ ហើយការផ្ដល់វ៉ាក់សាំងដល់សត្វក្របីមានការលំបាកខ្លះៗ ក្នុងការស្វែងរកស្វក្របី ព្រោះប្រជាកសិករបានលែងសត្វក្របីចោលនៅក្នុងព្រៃរនាម ដែលមានចំង៉ាយឆ្ងាយពិបាកធ្វើដំណើរ ប៉ុន្ដែទោះជាយ៉ាងណាក្រុមមន្ដ្រីពេទ្យសត្វ បានបញ្ជូនអ្នកជំនាញចាក់វ៉ាក់សាំង និងទៅព្យាបាលសត្វក្របីជាបន្ដបន្ទាប់ ដើម្បីជួយសង្រ្គោះសត្វក្របីទាំងនោះ។ លោកថា ជំងឹសាទឹដែលកើតលើសត្វក្របីនេះ គឺមានវ៉ាក់សាំងការពារ ប៉ុន្ដែកន្លងមកប្រជាកសិករដែលជាម្ចាស់ក្របី មិនបានយកក្របីទៅចាក់វ៉ាក់សាំងការពារនោះទេ នៅពេលក្រុមជំនាញមានកម្មវិធីចាក់វ៉ាក់សាំងដល់សត្វនៅតាមភូមិម្ដងៗ ដោយសារពួកគាត់បានលែងក្របីចោលនៅក្នុងព្រៃ។

បើតាមលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ខេត្ដសៀមរាប មានប្រសាសន៍ថា តាមរបាយការណ៍នៅឃុំកែវពណ៌ ស្រុកពួក ដោយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានផ្ដលព័ត៌មានថា ក្របីឈឺ និងស្លាប់ ភាគច្រើនលែងចោលនៅព្រៃរនាម ហើយមិនបានចាក់វ៉ាក់សាំងការពារពីមុន។ មន្ដ្រីជំនាញបានធ្វើការចុះស្រាវជ្រាវរកម្ចាស់សត្វក្របីដែលបានស្លាប់ជាក់ស្តែង ដែលបច្ចុប្បន្ននេះ ម្ចាស់ក្របីបានយកក្របីទៅប្រលែងចោលនៅក្នុងព្រៃរនាម រយៈពេលយូរថ្ងៃ ទើបពួកគាត់ទៅរកម្តង។ ជាមួយគ្នានោះ ក្រុមការងារបានចុះណែនាំពីបច្ចេកទេសក្នុងការព្យាបាល និងសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ចុះព្យាបាលសត្វ និងផ្តល់ថ្នាំព្យាបាលដល់ភ្នាក់ងារសុខភាពសត្វភូមិផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺសាទឹកសត្វក្របី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំនៅឋានជាង៧០ខ្នង ដែលជាអំណោយរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា ត្រូវបានកំពុងសាងសង់ជូនពលរដ្ឋនៅក្នុងសង្កាត់សំបួរ

លំនៅឋានជាង៧០ខ្នង ដែលជាអំណោយរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា ត្រូវបានកំពុងសាងសង់ជូនពលរដ្ឋនៅក្នុងសង្កាត់សំបួរ

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

សមណៈសិស្សចំនួន ២៥០រូប ទទួលបានចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីពង្រឹងផ្នែកវិស័យពុទ្ធិកសិក្សា

សមណៈសិស្សចំនួន ២៥០រូប ទទួលបានចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីពង្រឹងផ្នែកវិស័យពុទ្ធិកសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.