Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ទទួលបានប៉ុស្តិ៍ប្រចាំការចំនួន ១០បន្ថែមទៀត ពីមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ

ដោយ Pothe Thun
29/06/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ទទួលបានប៉ុស្តិ៍ប្រចាំការចំនួន ១០បន្ថែមទៀត ពីមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអនុវត្តច្បាប់ចរាចរាណ៍កាន់តែមានប្រសិទ្ធភាព មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យបាងកក តែងតែបានធ្វើការងារសង្គមជាច្រើនជួយដល់ប្រជាពលរដ្ឋកម្ពុជា និងផ្តល់សម្ភារផ្សេងៗ ដល់មន្រ្តីនគរបាលចរាចរណ៍ខេត្តសៀមរាប។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានផ្តល់ប៉ុស្តិ៍ប្រចាំការ ចំនួន ១០បន្ថែមទៀត ដល់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត និវ៉ាត់ ឥន្ទ្រាវិជ្ឈាន (Niwat Intarawichia) នាយកមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់អង្គរ បានឱ្យដឹងថា ដោយមើលឃើញថា មន្រ្តីនគរបាលចរាចណ៍ដែលបានកំពុងឈរជើងប្រចាំការនៅតាមគោលដៅនានាតាមដងផ្លូវ ជួបការលំបាកដោយត្រូវ នៅក្រោមកំដៅព្រះអាទិត្យ ឬក្រោមភ្លៀងធ្លាក់ ទាំងយប់ទាំងថ្ងៃ ដោយពុំទាន់មានកន្លែងជ្រកគ្រប់គ្រាន់។ ដូចនេះហើយបានជាខាងមន្ទីរពេទ្យទាំងបីនេះ រួមគ្នាធ្វើប៉ុស្តិ៍ប្រចាំការជូនពួកគាត់ ដើម្បីអាចជ្រកក្តៅ ជ្រកភ្លៀងបាន ដែលបង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការអនុវត្តច្បាប់ចរាចរណ៍នៅតាមដងផ្លូវឱ្យកាន់តែមានប្រសិទ្ធភាព។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកឧត្តមសេនីយ៍ តេង ចន្ទ័ ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់មន្ទីរពេទ្យទាំងបី ដែលតែងតែបានជួយដល់នគរបាលខេត្តសៀមរាប ខណៈកន្លងមកនេះនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានទទួលបានប៉ុស្តិ៍ប្រចាំការចំនួន០៧ និងស្នាក់ការចរាចរណ៍ចំនួន ០១រួចមកហើយ បើសរុបទាំងថ្ងៃនេះមានប៉ុស្តិ៍ប្រចាំការចំនួន១៧ និងស្នាក់ការចំនួន១ និងបានជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាព ផ្នែកសង្គ្រោះបឋមដល់មន្ត្រីនគរបាលជារៀងរាល់ឆ្នាំ។ ហើយកត្តាទាំងនេះ គឺបានជួយសម្រួលដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបំពេញភារកិច្ច និងការទទួលខុសត្រូវ ចំពោះការងារចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងសាធារណៈជនទូទៅ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ផងដែរ។

ចូលរួមក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងស្រ្តមណ្ឌលសៀមរាប បានមានប្រសាន៍ថា ពេលមានភ្លៀងធ្លាក់ ថ្ងៃក្តៅខ្លាំង យើងអាចជ្រកក្នុងម្លប់បានយ៉ាងស្រួល ប៉ុន្តែសម្រាប់មន្រ្តីនគរបាលចរាចរណ៍ គឺមិនអាចទេដោយពួកគាត់ត្រូវនឈរនៅតាមគោលដៅតាមផ្លូវត្រូវខ្យល់ត្រូវភ្លៀង និងថ្ងៃក្តៅខ្លាំង ដូចនេះការផ្តល់នូវប៉ុស្តិ៍ប្រចាំការដល់ពួកគាត់ជារឿងមួយដ៏ល្អ និងបានរួមចំណែកធ្វើឱ្យពួកគាត់ អនុវត្តច្បាប់ចរាចរណ៍បានកាន់តែមានប្រសិទ្ធភាព ព្រោះពួកគាត់មានកន្លែងជ្រកត្រឹមត្រូវ ហើយឯកឧត្តមសង្ឃឹមថានាពេលខាងមុខខាងមន្ទីរពេទ្យទាំងបី និងបន្តជួយដល់មន្រ្តីនគរបាលបន្តទៀត៕

អត្ថបទ និង រូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបប៉ុស្តិ៍ប្រចាំការមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

លំនៅឋានជាង៧០ខ្នង ដែលជាអំណោយរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា ត្រូវបានកំពុងសាងសង់ជូនពលរដ្ឋនៅក្នុងសង្កាត់សំបួរ

លំនៅឋានជាង៧០ខ្នង ដែលជាអំណោយរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា ត្រូវបានកំពុងសាងសង់ជូនពលរដ្ឋនៅក្នុងសង្កាត់សំបួរ

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.