Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធឡើងវិញលើការបន្តការអប់រំដល់ប្រជាពលរដ្ឋ ខណៈជំងឺស្វាយហាក់កំពុងរើឡើងវិញ

ដោយ Pothe Thun
27/06/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធឡើងវិញលើការបន្តការអប់រំដល់ប្រជាពលរដ្ឋ ខណៈជំងឺស្វាយហាក់កំពុងរើឡើងវិញ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងអំឡុងប្រមាណជា ១ខែចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២២ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ឋបុប្ផាទី៣ ខេត្តសៀមរាប បានពិនិត្យឃើញអ្នកមានជំងឺកាមរោគ ហៅឱ្យចំថាជំងឺស្វាយ ចំនួន ៣៨ករណី នៅលើស្ត្រីមានផ្ទៃពោះសម្រាលកូន និងទារកទើបនឹងកើតចំនួន ១១ករណី តាមរយៈការពិនិត្យឈាមមុនពេលសម្រាល។ នេះជាលើកដំបូងសម្រាប់មន្ទីរពេទ្យនេះ ខណៈពីមុនមកមានម្នាក់ ឬពីរនាក់ប៉ុណ្ណោះដែលពិនិត្យឃើញមានជំងឺស្វាយ។

លោកនាយកមន្ទីរពេទ្យមន្ទីរពេទ្យ បន្ថែមថា ក្នុងនោះក្រុមគ្រូពេទ្យបានចាក់ថ្នាំព្យាបាល និងការពារជូនដល់ម្តាយ និងទារកទាំងអស់ទៅតាមប្រក្រតីទិនរៀងខ្លួន ហើយនឹងអញ្ជើញស្វាមី ឬដៃគូជីវិតរបស់ស្ត្រីដែលក្រោយពិនិត្យទៅឃើញមានកើតជំងឺស្វាយ ដើម្បីមកពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា តាមអនុសាសន៍ណែនាំដ៍ខ្ពស់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការពារការចម្លងនេះទៅអ្នកដទៃ។ ជាមួយគ្នានេះ មន្ទីរពេទ្យក៏នៅតែបន្តយកចិត្តទុកដាក់ពិនិត្យទៅលើគ្រប់ស្ត្រីមានផ្ទៃពោះសម្រាលកូនទាំងអស់ដែលមកស្វែងរកសេវាព្យាបាល និងថែទាំជំងឺនៅទីនេះ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា នេះជាការកើតរើឡើងវិញនូវជំងឺស្វាយ ជាប្រភេទជំងឺកាមរោគ ដែលយើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសជាដាច់ខាត។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល កំពុងយកចិត្តទុកដាក់ នឹងជួបពិភាក្សាចំពោះការងារនេះ ជាមួយមជ្ឈមមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺអេដស៍ ជំងឺសើរស្បែកនិងកាមរោគ ដើម្បីបន្តការអប់រំដល់ប្រជាពលរដ្ឋដើម្បីការពារ ទប់ស្កាត់ការឆ្លងឡើងវិញនៃជំងឺនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជំរាបថា ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងថ្នាក់ដឹកនាំសុខាភិបាល អញ្ជើញចុះពិនិត្យមើលសកម្មភាព ពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ឋបុប្ផាទី៣ ខេត្តសៀមរាប និងចុះពិនិត្យការផ្តល់សេវាសុខភាព នៅមណ្ឌលសុខភាពគោកចកក្រុងសៀមរាប និងដឹកនាំអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់នេះ ដាក់ថ្នាំអាបែតនៅតាមពាងទឹក អាងទឹក នៃផ្ទះប្រជាពលរដ្ឋ ក្នុងភូមិវាល សង្កាត់គោកចកព្រមទាំងបានសំណេះសំណាលផ្តល់សារអប់រំសុខភាព ដល់មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម នៅវត្តប្រាសាទគោកចក នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​សុខាភិបាលជំងឺស្វាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈខេត្តសៀមរាប មានការកើនឡើងខ្លាំងបើធៀបឆ្នាំ២០២១

រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈខេត្តសៀមរាប មានការកើនឡើងខ្លាំងបើធៀបឆ្នាំ២០២១

កីឡាករមកពីក្លឹបវាយសីមកពីបណ្ដាខេត្តក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងការប្រគួតវាយសីមិត្ដភាពទ្រង់ទ្រាយធំប្រចាំឆ្នាំ២០២២ នៅខេត្ដសៀមរាប

កីឡាករមកពីក្លឹបវាយសីមកពីបណ្ដាខេត្តក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងការប្រគួតវាយសីមិត្ដភាពទ្រង់ទ្រាយធំប្រចាំឆ្នាំ២០២២ នៅខេត្ដសៀមរាប

កូនឈើចម្រុះប្រមាណជា ១,០០០ដើម ត្រូវបានយកទៅដាំនៅក្បែរជើងភ្នំចង្ក្រានរយក្នុងស្រុកវ៉ារិន ខេត្តសៀមរាប!

កូនឈើចម្រុះប្រមាណជា ១,០០០ដើម ត្រូវបានយកទៅដាំនៅក្បែរជើងភ្នំចង្ក្រានរយក្នុងស្រុកវ៉ារិន ខេត្តសៀមរាប!

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.