មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បរិមាណសំណល់វេជ្ជសាស្ត្រ បង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ និងឯកជននៅទូទាំងប្រទេស មានប្រមាណជាង៧,០០០តោន ក្នុងមួយឆ្នាំ
បរិមាណសំណល់វេជ្ជសាស្ត្រ ដែលបង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ ក្នុងមួយឆ្នាំ អាចមានប្រមាណ ២,០០០តោន ដោយឡែកបរិមាណសំណល់បង្កើតពីមូលដ្ឋានថែទាំសុខភាពឯកជននៅទូទាំងប្រទេសមានប្រមាណ ៥,៦៧៦តោន ក្នុង១ឆ្នាំ នេះបើតាមការឱ្យដឹងពីឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងសំណល់វជ្ជសាស្ត្រនៅកម្ពុជា នៅសាលាខេត្តសៀមរាប ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០២២។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពី ...