Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សារមន្ទីរនៅលើទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរពុំគួរមើលរំលង

ដោយ Pothe Thun
11/05/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សារមន្ទីរនៅលើទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរពុំគួរមើលរំលង
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកជំនាញបុរណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ដែលកុលាលភាជន៍ទាំងអស់នេះ បង្ហាញពីរបៀបរបបរស់នៅប្រចាំថ្ងៃ ពាណិជ្ជកម្ម និងការវិវឌ្ឍនៃសិប្បកម្មកុលាលភាជន៍របស់បុព្វបុរសខ្មែរសម័យអង្គរ។

 

លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌និងបទដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យនៅថ្ងៃទី១០ ខែឧសភានេះថា ក្រៅពីប្រាសាទដ៏មហិមា ហេដ្ឋារចនាសម្ពន្ធ បារាយដែលជាភស្ដុតាងនៃអារ្យធម៌អង្គរ កុលាលភាជន៍ ក៏ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរគ្រប់រូបពុំគួរមើលរំលងឡើយ។ ព័ត៌មានពីសិលាចារឹករៀបរាប់អំពីព្រឹត្ដិការណ៍ផ្សេងៗ នៃព្រះមហាក្សត្រ ព្រះរាជគ្រូ បុរោហិត អភិជន គ្រឿងដង្វាយជាខ្ញុំបម្រើ និងភស្ដុភារផ្សេងៗ ចំពោះប្រាសាទ ពុំផ្ដោតសំខាន់លើជីវភាពប្រចាំថ្ងៃទេ ក្រៅតែអំពីចម្លាក់លិបនៅថែវប្រាសាទបាយ័ន្តនោះ។ ការសិក្សាស្វែងយល់អំពីកុលាលភាជន៍ អាចឱ្យយើងស្វែងយល់បន្ថែមអំពីសង្គមមនុស្សសម័យបុរាណ បន្ថែមលើចម្លាក់លិបនៃប្រាសាទបាយ័ន្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

លោកបានអំពាវនាវ និងលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ងាកទៅរកសារមន្ទីរផ្សេងៗទៀតក្នុងតំបន់សៀមរាប ជាពិសេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ដើម្បីទទួលបានចំណេះដឹងអំពីវិស័យកុលាលភាជន៍ខ្មែរដែលមានតាំងបង្ហាញក្នុងសាលពិព័រណ៌សារមន្ទីរ ហើយក្រៅពីសមុច្ច័យដែលតាំងបង្ហាញភ្ញៀវទេសចរអាចដើរទស្សនាបណ្ដុំឡបុរាណទាំង៥ក្រុម ទេសភាពវាលស្រែ ព្រៃឈើ និងជីវភាពប្រជាពលរដ្ឋ ក្នុងតំបន់ការពារឡបុរាណភូមិតានីបាន។ តំបន់ដែលមានជំរើសទេសចរណ៍ច្រើន ហើយភ្ញៀវទេសចរគ្រប់រូប គឺសំដៅតែតំបន់ប្រាសាទបុរាណសំខាន់ៗ ក្នុងរាជធានីអង្គរ ដែលធ្វើឱ្យប្រាសាទសំខាន់ៗខ្លះមានភ្ញៀវទេសចរច្រើនកកកុញ ដែលអាចរងផលប៉ះពាល់តិច ឬច្រើនចំពោះប្រាសាទ។ ភ្ញៀវទេសចរ គួរងាកមកចាប់អារម្មណ៍លើវិស័យផ្សេងៗនៃអារ្យធម៌អង្គរ ព្រោះអារ្យធម៌អង្គរ ពុំមែនមានតែប្រាង្គប្រាសាទ ឬបារាយនោះទេ តែយើងគួរសិក្សាស្វែងយល់បន្ថែម លើវិស័យផ្សេងទៀត ដែលទ្រទ្រង់ឱ្យអារ្យធម៌អង្គររីកចម្រើនថ្កុំថ្កើងឡើង ឧទាហរណ៍វិស័យកុលាលភាជន៍នេះជាដើម។

សូមជម្រាបថា សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី មានទីតាំងស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ចម្ងាយប្រមាណ ៣២គីឡូម៉ែត្រ ភាគឦសានក្រុងសៀមរាប។ សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាសារមន្ទីរដំបូងនៅកម្ពុជាដែលបានសាងសង់ឡើងនៅលើទីតាំងស្ថានីយបុរាណវិទ្យាផ្ទាល់។ នាកំឡុងសតវត្សទី១០-១១ ក្នុងសម័យអង្គរ ទីនេះជាទីតាំងឧស្សហកម្មផលិតកុលាលភាជន៍ខ្មែរ សម្រាប់បម្រើឱ្យជីវភាពរស់នៅរបស់បុព្វបុរសខ្មែរ។ សំណល់ទួលបុរាណ បំណែកកុលាលភាជន៍រាប់លានបំណែក គ្របដណ្ដប់នៅលើផ្ទៃទំនប់ដែលមានប្រវែងប្រហែល ៩០០ម៉ែត្រ មានសារសំខាន់ណាស់ក្នុងការស្រាវជ្រាវវិស័យកុលាលភាជន៍ខ្មែរ ដែលវិស័យនេះទើបមានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវ ក្រោយស្រុកទេសយើងមានសុខសន្ដិភាពបរិបូរណ៌មកនេះ។ សារមន្ទីរនេះ គឺជាមជ្ឈមណ្ឌលតាំងបង្ហាញកុលាលភាជន៍ច្រើនប្រភេទ ដែលអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យារកឃើញពីរណ្ដៅកំណាយបុរាណវិទ្យា ពីបណ្ដុំឡបុរាណនានាជុំវិញ និងក្នុងតំបន់អង្គរ។ ក្នុងនោះមានដូចជាស្ថានីយឡបុរាណអន្លង់ធំ ខ្នារពោធិ៍ សរសី បង្កោង រួមទាំងឡតានីផ្ទាល់ មកដាក់តាំងបង្ហាញនៅសារមន្ទីរនេះ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: សារមន្ទីរកុលាលភាជន៍អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋនិងជនបរទេសរស់នៅសៀមរាប បង្ហាញការរីករាយចំពោះការធ្លាក់ចុះនូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា

ពលរដ្ឋនិងជនបរទេសរស់នៅសៀមរាប បង្ហាញការរីករាយចំពោះការធ្លាក់ចុះនូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកនេះ

សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ប្រកាសសុពលភាពតំណាងរាស្រ្តថ្មីជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

វត្តទេពប្រណម្យ នៃអតីតរាជធានីអង្គរធំ បានប្រារព្ធពិធីពិសាខបូជា និងកោរសក់ បួងសក់បំបួសកុលបុត្រ កុលធីតាចំនួន ១០២រូប !

វត្តទេពប្រណម្យ នៃអតីតរាជធានីអង្គរធំ បានប្រារព្ធពិធីពិសាខបូជា និងកោរសក់ បួងសក់បំបួសកុលបុត្រ កុលធីតាចំនួន ១០២រូប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.