Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បរិមាណសំណល់វេជ្ជសាស្ត្រ បង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ និងឯកជននៅទូទាំងប្រទេស មានប្រមាណជាង៧,០០០តោន ក្នុងមួយឆ្នាំ

ដោយ Pothe Thun
03/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បរិមាណសំណល់វេជ្ជសាស្ត្រ បង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ និងឯកជននៅទូទាំងប្រទេស មានប្រមាណជាង៧,០០០តោន ក្នុងមួយឆ្នាំ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បរិមាណសំណល់វេជ្ជសាស្ត្រ ដែលបង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ ក្នុងមួយឆ្នាំ អាចមានប្រមាណ ២,០០០តោន ដោយឡែកបរិមាណសំណល់បង្កើតពីមូលដ្ឋានថែទាំសុខភាពឯកជននៅទូទាំងប្រទេសមានប្រមាណ ៥,៦៧៦តោន ក្នុង១ឆ្នាំ នេះបើតាមការឱ្យដឹងពីឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងសំណល់វជ្ជសាស្ត្រនៅកម្ពុជា នៅសាលាខេត្តសៀមរាប ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០២២។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពី ឯកឧត្តម សុខ សុគន្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលរងខេត្តសៀមរាប រួមនឹងឯកឧត្តម លោក-លោកស្រី មកពីស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនមួយចំនួនទៀតនៅក្នុងខេត្តសៀមរាប។

យោងតាមការសិក្សាកន្លងមក ឯកឧត្តម សាបូ អូហ្សាណូ លើកឡើងថា ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមិនទាន់ល្អប្រសើរនៅឡើយទេ បើធៀបនឹងស្ដង់ដារនៃការគ្រប់គ្រងសំណល់វេជ្ជសាស្ត្ររបស់អង្គការសុខភាពពិភពលោក។ សំណល់វេជ្ជសាស្ត្រមួយចំនួន ត្រូវបានប្រមូលដាក់លាយឡំគ្នានឹងសំណល់តាមលំនៅឋាន និងទីប្រជុំជន។ ឯកឧត្តម បន្ថែមថាការៀបចំសិក្ខាសាលានេះ គឺដើម្បីជំរុញឱ្យមានការកាត់បន្ថយទង្វើ នៃការបោះចោលសំណល់វេជ្ជសាស្ត្រ ដែលអាចបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ជាពិសេសបុគ្កលិក និងប្រជាពលរដ្ឋ ដែលបាននឹងកំពុងប្រកបរបររើសសំរាមនៅទីលានចាក់សំរាម តាមរយៈការប៉ះពាល់ ឬមុតសំណល់មុតស្រួចដែលមានផ្ទុកមេរោគ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនទៀត បានកំពុងខិតខំយ៉ាងយកចិត្តទុកដាក់ និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកាត់បន្ថយនូវការបំពុលបរិស្ថាន និងទប់ស្កាត់ផលប៉ះពាល់ ពីសំណល់វេជ្ជសាស្ត្រលើសុខភាពសាធារណៈ តាមរយៈយន្តការនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាច្រើន និងការពង្រឹងការអនុវត្តន៍ច្បាប់ ព្រមទាំងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំដល់សាធារណជនតាមប្រព័ន្ធសង្គមនានា។ បន្ទាប់ពី ទទួលបានជោគជ័យ ពីការអនុវត្តន៍នូវសកម្មភាពគម្រោងក្នុងដំណាក់កាលដំបូង និងទទួលបាននូវផ្លែផ្កាល្អ ក្រុមហ៊ុន រួមនិងក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងសហការពង្រីកវិសាលភាព ព្រមទាំងរៀបចំសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធទីតាំងឡដុតសំណល់វេជ្ជសាស្ត្រនេះបន្ថែមទៀត ឱ្យបានគ្រប់ខេត្តទាំង២៤ និងរាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រសួង​បរិស្ថាន​សំណល់វេជ្ជសាស្ត្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាបបង្ហាញថា ការហោះហើរត្រង់ពីកូរ៉េ មកកាន់ខេត្តសៀមរាប នឹងបើកដំណើរឡើងវិញនាពេលឆាប់ៗនេះ

អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាបបង្ហាញថា ការហោះហើរត្រង់ពីកូរ៉េ មកកាន់ខេត្តសៀមរាប នឹងបើកដំណើរឡើងវិញនាពេលឆាប់ៗនេះ

តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត

តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត

Free ten No- play free zeus slots deposit Harbors

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.