សំណល់ប្លាស្ទិចរបស់ប្រទេសឥណ្ឌូណេស៊ី កើនដល់១៤១ភាគរយ
អគ្គនាយកពាណិជ្ជកម្មក្រៅប្រទេស នៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក អុក ណូវាន(Oke Nuwan) បានប្រាប់សារព័ត៌មានថា ប្រទេសឥណ្ឌូណេស៊ីបានជូនដំណឹងរួចរាល់ហើយទៅដល់ប្រទេសចំនួន ១៥ ដែលជាប្រទេសនាំចេញសំខាន់ៗ អំពីគម្រោង នៃច្បាប់រឹតបន្តឹង ដើម្បីទប់ស្កាត់ការកើនឡើង នៃការនាំចូលកាកសំណល់ប្លាស្ទិក។ យោងតាមមន្ត្រីរូបនេះបានឱ្យដឹងទៀតថា ឥណ្ឌូណេស៊ីនឹងតម្រូវឱ្យមានការចុះបញ្ជីអ្នកនាំចេញសំរាម និងបង្កើនការត្រួតពិនិត្យនៅតាមព្រំដែនឱ្យកាន់តែតឹងរឹង ហើយលោកបានសន្យាថា នឹងដាក់ទណ្ឌកម្មយ៉ាងម៉ឹងម៉ាត់ ចំពោះរាល់ការរំលោភលើច្បាប់ថ្មីនេះ។ ...