រយៈពេល១០ខែ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ លក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរដល់ភ្ញៀវទេសចរបរទេសបានជាង ៦០ម៉ឺននាក់
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា នេះ បានបង្ហាញថា រយៈពេល១០ខែនេះ មានអ្នកទេសចរបរទេសចំនួន៦០២.៥៧០នាក់ បានទិញសំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ និងរកចំណូលពីការលក់សំបុត្រនេះបានចំនួនជាង ២៧លានដុល្លាអាម៉េរិក។ ដោយឡែកសម្រាប់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានឲ្យដឹងថា ក្នុងរយៈត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទើបតែបើកដំណើរការឡើងវិញបានចំនួន ៧១% នៃចំនួនអាជីវកម្មសរុប ១១៦៥ទីតាំង។ ក្នុងនោះសណ្ឋាគារ ...