Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញនៅលើទីតាំងថ្មី

ដោយ Pothe Thun
01/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញនៅលើទីតាំងថ្មី
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញហើយ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ ឯកឧត្តម ផាប្លូ កាង ឯកអគ្គរាជទូត នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។

លើកឡើងក្នុងឱកាស លោក នាក់ ណេរ៉ុន ក្រោមដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ការទប់ស្កាត់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា ទទួលបានជោគជ័យ រហូតឈានដល់ការបើកប្រទេសឡើងវិញជាស្ថាពរ។ ទន្ទឹមនោះ ការអភិវឌ្ឍន៍នានា ក៏បានមានសន្ទុះឡើងវិញ ជាក់ស្ដែងការដាក់ឱ្យប្រើប្រាសឡើងវិញនូវ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប នឹងជួយសម្រួលដល់ការបម្រើសេវាកម្មជូនដល់ជនដែលមានតម្រូវការស្តារលទ្ឋភាពពលកម្មកាន់តែប្រសើរជាមុន។

ឯកឧត្តម ផាប្លូ កាង លើកឡើងថា ជាងមួយទសវត្សមកហើយ ដែលរាជរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍នៃគុណភាពសេវាស្តារលទ្ឋភាពពលកម្ម ព្រោះការទទួលបានសេវាទាំងនេះពិតជាផ្នែកមួយដ៍សំខាន់ក្នុងការសម្រេចបានការចូលរួមគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ។ ក្នុងនោះ តម្រូវការការស្តារលទ្ឋភាពពលកម្ម នៅតែបន្តការកើនឡើងដោយមូលហេតុផ្សេងៗរួមមាន កំណើនមនុស្សមានវ័យចំណាស់ កត្តាជំងឺឆ្លងរ៉ាំរ៉ៃ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗទៀត។ បន្ថែមពីនេះ ផលប៉ះពាល់ពីគ្រាប់មីនមិនទាន់ផ្ទុះ នៃសង្គ្រាមនៅកម្ពុជា ក៏ជាផ្នែកមួយនៃដៃគូគាំទ្ររវាងរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវផែនការគ្មានមីននៅឆ្នាំ២០២៥ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ ឯកឧត្តម ស៊ឹម សុធន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែផ្តល់ការគាំទ្រ និងការយកចិត្តទុកដាក់ដល់វិស័យពិការភាព ជាពិសេសការងារស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជា ជាងមួយទសវត្សកន្លងមកនេះ។ គិតពីឆ្នាំ១៩៩១មក មានអតិថិជនជាង ៨ពាន់នាក់ បានមកទទួលសេវាស្តារលទ្ធភាពពលកម្មពីមជ្ឈមណ្ឌលនេះ។ តួលេខនេះនៅមានចំនួនទាបនៅឡើយ ដោយមូលហេតុកង្វះការផ្សព្វផ្សាយ ពីសេវារបស់មជ្ឈមណ្ឌល កង្វះកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការជនពិការ។ល។ តម្រូវការនៃសេវាស្តារលទ្ធភាពពលកម្ម ឧបករណ៍ជំនួយ រួមទាំងរទេះរុញ មានការកើនឡើង ធនធានមនុស្ស និងធនធានថវិកា នៅមានកម្រិត។ តែទោះជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏មូលនិធិជនពិការ នៅតែខិតខំប្រឹងប្រែងជំរុញការផ្តល់សេវាជូនជនពិការ និងខិតខំស្នើសុំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីផ្តល់សេវាជូនបងប្អូនជនពិការឱ្យបានកាន់តែប្រសើរថែមទៀត។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ជាសច្ចធម៌ប្រវត្តិសាស្ត្រ នៃការរស់រានឡើងវិញរបស់ប្រជាជនខ្មែរទូទាំងប្រទេស

ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ជាសច្ចធម៌ប្រវត្តិសាស្ត្រ នៃការរស់រានឡើងវិញរបស់ប្រជាជនខ្មែរទូទាំងប្រទេស

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិតានី ឃុំរុនតាឯក

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិតានី ឃុំរុនតាឯក

ការសង្គ្រោះបឋមជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍

ការសង្គ្រោះបឋមជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.