ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាបិទគម្រោងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាបិទគម្រោង “ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល” នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ដោយមានការចូលរួមពី លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងស្ថានទូតចិន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ...