Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា​-​ថៃ ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

ដោយ Pothe Thun
05/09/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​ថៃ លើក​ទី​១២ ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន នៅក្នុង​ក្រុង​សៀមរាប នា​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ឲ្យ​ភាគី​កម្ពុជា និង ឯកឧត្តម ស៊ីរិន​យ៉ា សិទ្ធិ​ឆៃ អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ប្រទេស​ថៃ តំណាង​ឲ្យ​ភាគី​ថៃ បាន​ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការរួមចំណែក​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ក្នុង​ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជំរុញ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ពិសេស​នៅតាម​តំបន់​ព្រំដែន ខណៈ​បច្ចុប្បន្ននេះ​សភាពការណ៍​គ្រឿងញៀន​បាន​វិវឌ្ឍន៍​ទៅ​រក​ស្ថានភាព​មួយ​គួរឱ្យ​ព្រួយ​បារ​ម្មណ៍​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​មានប្រសាសន៍ថា សន្ទុះ​នៃ​ការផលិត​ការ​ចរាចរ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​តំបន់​និង​នៅលើ​ពិភពលោក​មិន​មាន​ការថយចុះ​ទេ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្ថានភាព​គ្រឿងញៀន​កាន់តែ​មាន​លក្ខណៈ​ស្មុគ្រស្មាញ និង​រាលដាល ដែល​នេះ​ជា​បញ្ហា​ប្រឈម​គួរឲ្យ​ព្រួយបារម្ភ ហើយ​ប្រទេស​កម្ពុជា​នៅ​តែ​ត្រូវ​ចាត់ទុកថា​ជា​ទីតាំង​ដែល​ក្រុម​ឧក្រិដ្ឋជន​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ដដែល ដែល​ភាគច្រើន​មកពី​តំបន់​អាមេរិក​ខាងត្បូង តំបន់​អាហ្វ្រិក តំបន់​ត្រីកោណមាស និង​តំបន់​អឌ្ឍ​ច័ន្ទ​មាស​ជា​ដើម ខណៈ បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ សំដៅ​បង្កើន​ប្រសិទ្ធភាព​ត្រួតពិនិត្យ​គ្រឿងញៀន​នៅក្នុង​ប្រទេស និង​រួមចំណែក​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ក្នុង​ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជំរុញ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព នៅតាម​តំបន់​ព្រំដែន ជាពិសេស​រវាង​ព្រំដែន​កម្ពុជា​-​ថៃ ។​

​ឯកឧត្តម ស៊ីរិន​យ៉ា សិទ្ធិ​ឆៃ មានប្រសាសន៍ថា ជា​ការពិត​ណាស់​បច្ចុប្បន្ន​នេះ​ការ​ចរាចរ​គ្រឿងញៀន​នៅក្នុង​តំបន់​ពិតជា​មាន​ការកើនឡើង​គួ​ឱ្យ​ព្រួយបារម្ភ ហើយ​សម្រាប់​ប្រទេស​ថៃ ក៏​កំពុងតែ​ជួប​បញ្ហា​គ្រឿងញៀន​នេះដែរ ដោយ​ក្រុម​ឧក្រិដ្ឋជន​ចរាចរ​គ្រឿងញៀន​មកពី​តំបន់​អាហ្វ្រិក តំបន់​ត្រីកោណមាស​ចូលមក​ប្រទេស​ថៃ ដូច្នេះ កម្ពុជា​ថៃ​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត ក្នុង​ការរួមចំណែក​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ក្នុង​ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជំរុញ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ពិសេស​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ទ្រា ពន្លឺ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​គ្រឿងញៀន​ឆ្លងដែន​

Tags: ​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​ថៃ​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ព្រំដែន​កម្ពុជា​-​ថៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប ជំរុញ​ឲ្យ​កូន​បាន​រៀនសូត្រ​គ្រប់ៗ​គ្នា​

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប ជំរុញ​ឲ្យ​កូន​បាន​រៀនសូត្រ​គ្រប់ៗ​គ្នា​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.